35

646 27 0
                                    

ជួយឡាចអាល់ប៊ុមម្នាក់មួយផងជិតចប់ហើយ
#តាមស្នេហ៍លោកម៉ាហ្វៀ
ភាគ35
....
    ម៉ាក់របស់ជីស៊ូបានដឹកដៃនាងឲ្យមកអង្គុយលើពូ។ហើយគាត់ក៌ចេញទៅយកផ្លែឈើ និងក្រូចយកមកឲ្យនាងញ៉ាំ។
“កូនញ៉ាំវាទៅដើម្បីឲ្យមានកម្លាំងហើយកូននឹងមានសុខភាពល្អ" នាងនិយាយទាំងសម្លេងទន់ភ្លន់ដាក់នាងខុសពីការនិយាយមុននេះដាច់។

“ម៉ាក់!”នាងក៏ឱបអ្នកជាម្ដាយទាំងយំតិចៗ។
“ញ៉ាំទៅម៉ាក់ចុះក្រោមវិញហើយ" គាត់អង្អែលសក់នាងបន្តិចរួចក៏ងើបចេញទៅជាមួយនឹងទូរសព្ទ័របស់ជីស៊ូ
    ល្ងាចឡើងដូចអ្វីដែលជីនបាននិយាយមែន។ ប៉ារបស់គេគឺលោកកៃតូ និងម៉ាក់របស់គេបានធ្វើដំណើរមកដល់ផ្ទះរបស់ជីស៊ូ។
“បងប្រុសខ្យល់អីបក់បងមកដល់ផ្ទះខ្ញុំបែបនេះ" ម៉ាក់របស់ជីស៊ូនិងប៉ារបស់នាងចេញមកទទួលពួកគាត់ទាំងស្នាមញញឹម។

  “ខ្ញុំមកនេះចង់និយាយជាមួយឯងរឿងរបស់កូនជីននិងជីស៊ូ" គាត់និយាយទាំងសម្លេងកាច។

“អ្នកទាំងអស់គ្នាចូលក្នុងសិនមកចាំនិយាយគ្នាទៀត" ប៉ារបស់ជីស៊ូក៏និយាយពេលដែលឃើញប្រពន្ធរបស់ខ្លួនស្ងាត់បែបនេះ។

“មិនបាច់ទេខ្ញុំមកនិយាយតែមួយភ្លែតក៏ទៅវិញហើយ"
លោកកៃតូតបទៅវិញ។

“បើបងនិយាយរឿងនោះខ្ញុំសុំនិយាយដដែលថាខ្ញុំមិនអនុញ្ញាណ" ម៉ាក់របស់ជីស៊ូនិយាយទាំងមុតមាំ។

“ហេតុផលរបស់ឯងក៏ព្រោះតែពួកគេជាបងប្អូននឹងគ្នា?

“មែនហើយ!”
“ហ៊ីតា!ឯងមិនអាណិតកូនទេ? មិនមែនឯងមិនដឹងទេថាជីស៊ូស្រលាញ់ជីនយូរយ៉ាងណាហើយ-ពេលនេះកូនជីនក៏បានស្រលាញ់ជីស៊ូវិញដូចអ្វីដែលនាងចង់បានហើយ-មើលទៅជីស៊ូក៏សប្បាយចិត្ត តែហេតុអីឯងមិនព្រមបើចិត្ត” លោកកៃតូនិយាយលួងលោមឲ្យប្អូនស្រីរបស់គាត់។

“កូនខ្ញុំខ្ញុំចេះគិតហើយ" និយាយហើយគាត់ក៏ដើរចូលក្នុងវិញ នេះហើយជាចារឹកកូនពៅច្បាស់ណាស់។

“ខ្ញុំមិនដឹងនិយាយយ៉ាងមិចជាមួយនាងទេ" លោកកៃតូក៏ទាល់តម្រិះជាមួយប្អូនពៅរបស់គាត់ដែរ។

       ជីនបន្ទាប់ពីដឹងថាឪពុកខ្លួនបញ្ចុះបញ្ចូលមីងរបស់គេមិនបានហើយក្នុងចិត្តនេះគឺក្ដៅក្ដៅជាងភ្លើងទៅទៀតតែមិនអាចធ្វើអ្វីបានដោយសារតែម្នាក់នោះមានឈ្មោះថាមីង។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now