11+12

775 30 0
                                    

     ជីស៊ូកំពុងតែអង្គុយញាំមីស៊ុបជប៉ុនដែលធ្វើឡើងពីពងមាន់ តៅហ៊ូ សារ៉ាយ ជាមួយនឹងទឹកស៊ុបកែវ(ស៊ុបHarusame)នៅតាមដងផ្លូវជាមួយនឹងបូតាន។
“បូតាននាងដឹងទេខ្ញុំចូលចិត្តស៊ុបនេះណាស់”ជីស៊ូលើកចានមីហុតបន្ដើរនិយាយបន្ដើរ។ពេលបានញាំរបស់ដែលខ្លួនចូលចិត្តបែបនេះមានអារម្មណ៍ថាស្រួលខ្លួនណាស់។
“អ្នកនាងហូបចុះថ្ងៃនេះខ្ញុំជាអ្នកចេញលុយ"
“ប្រាកដហើយបើនាងមិនចេញលុយខ្ញុំមានលុយឯណាទៅហិហិ"ជីស៊ូអស់សំណើចនាងគ្មានលុយជាប់ខ្លួនគេតែញាំអស់ឡើងច្រើនមានចានមីពីរចានដែលជារបស់នាងនៅលើតុបើបូតានរត់បាត់នាងច្បាស់ជាត្រូវលាងចានឲ្យគេហើយ។
“ខ្ញុំសុំសួរអ្នកនាងបន្តិចបានទេ"
“បាន"ជីស៊ូក៏ងើបមុខពីចានមីមកមើលមុខបូតានរងចាំស្ដាប់សំណួរ។
“អ្នកនាងខឹងនឹងលោកជីនដែរទេពេលដែលគាត់និយាយឲ្យអ្នកនាងបែបនេះ?”
“ខឹង!តែមិនខឹង"ជីស៊ូតបទៅវិញហើយបន្តញាំមីបន្តទៀត។
“មានន័យថាមិចទៅខឹងតែមិនខឹង"
“មានន័យថាខ្ញុំខឹងគាត់តែខ្ញុំមិនអាចខឹងបានព្រោះតែខ្ញុំសុខចិត្តធ្វើចាញ់គាត់ដើម្បីបាននៅក្បែរគាត់"
“អ្នកនាងចិត្តធ្ងន់ណាស់"បូតានពិតជាងស្ងើចសរសើរជីស៊ូណាស់ដែលអាចទ្រាំបានបើនាងវិញនឹងវៃគ្នាឲ្យងាប់ម្ខាងៗហើយ។
“ចិត្តមិនធ្ងន់ទេខ្ញុំឆាប់ច្រឡោតណាស់តែចុងក្រោយខ្ញុំគឺជាអ្នកតាមគាត់ដដែល-ហ្ហឹម"ជីស៊ូដកដង្ហើមធំហើយដាក់ចានមីចុះព្រោះតែវាអស់ហើយ។
“នាងមើលតែមីនេះខ្ញុំធ្លាប់ញ៉ាំវាឡើងធុញច្រើនដងហើយតែចុងក្រោយខ្ញុំនៅតែមានអារម្មណ៍ថាចង់ញ៉ាំវាម្ដងហើយម្ដងទៀតវាក៏ដូចជាអារម្មណ៍ខ្ញុំចំពោះបងជីនចឹងដែរខ្ញុំខឹងគាត់ខ្ញុំឈ្លោះជាមួយគាត់តែខ្ញុំមិនអាចខឹងគាត់បាន"នាងប្រឹងរៀបរាប់ប្រៀបធៀបយ៉ាងវែងតែបូតានមើលទៅនាងមិនយល់នោះទេនិយាយចុះនិយាយឡើងនៅគឺដដែល។
    បន្ទាប់ពីនាងញ៉ាំហើយបូតានក៏បាននាំជីស៊ូទៅផ្ទះតែជីស៊ូនាងចង់ដើរវិញទើបបូតានដើរនាងកំដរនាងព្រោះផ្ទះរបស់ជីមីនគឺនៅជិតនេះទេ។
“អ្នកនាងដឹងទេកាលពីព្រឹកមិញលោកជីនមើលទៅហាក់បារម្មណ៍ពីអ្នកនាងណាស់"បូតាននិយាយបែបនេះហើយជីស៊ូងាកមើលមុខនាងទាំងមិនចង់ជឿ។
“ពិតមែន?”
“ចា៎!បើអ្នកនាងមិនជឿអាចសួរចៅហ្វាយបានគាត់នឹងហើយដែរទទួលរងគ្រាប់ជាមួយពួកខ្ញុំដែរ"
    ជីស៊ូមិននិយាយអ្វីទេតែក៏លួចត្រេកអរបន្តិចដែរពេលខ្លះនាងមិនអាចយល់ពីចិត្តរបស់ជីនបានទេនាងខំស្វែងរកចម្លើយមួយនៅក្នុងចិត្តរបស់ជីនយូរមកហើយតែនាងមិនអាចរកឃើញនោះទេ។
“បូតាន!”នៅសុខៗជីស៊ូហៅបូតាន។
“មានអ្វីមែនទេអ្នកនាង"បូតានចូលមកនិយាយជាមួយជីស៊ូដែលកំពុងតែឈរទ្រឹង។
“ខ្ញុំមានគំនិតមួយ"នាងនិយាយដោយក្រសែភ្នែកមានល្បិច។
       នៅផ្ទះនេះវិញបន្ទាប់ពីបាត់ជីស៊ូយូរពេកជីនក៏ប្រញ៉ាប់ប្រញ៉ាល់រៀបចំចេញទៅតាមនាង។
“បងជីន!”តែពេលដែលជីនចេញមកក្រៅក៏ជួបនឹងជីស៊ូដែលទើបនឹងរត់ចូលមកដោយខ្លួនរបស់នាងប្រឡាក់ឈាមសក់ក្បាលកន្រីញកន្រើងហើយយំល្ហេមល្ហាម។
“ជីស៊ូ!ឯងកើតអី?អ្នកធ្វើអីឯង"ជីនចូលទៅរកជីស៊ូ។គេយកដៃក្រសោបមុខរបស់នាងទឹកមុខគេបង្ហាញយ៉ាងច្បាស់ថាគេបារម្មណ៍ពីនាងខ្លាំងណាស់ក្នុងទ្រូងនេះវាឈឺប្រៀបដូចជាគេយកកាំបិតមកចាក់តាំងពីពេលនាងរត់មកម្លេះ។
“ហ្ហឹកៗ!បងជីនខ្ញុំៗៗ…ហ្ហឹកៗ"ជីស៊ូទៅជាគាំងអណ្ដាតនិយាយអ្វីមិនចេញ។
“ស៊ូ!បងសុំទោស"ជីនក៏ទាញនាងមកឱបហើយពោលពាក្យសុំទោសទាំងមិនដឹងហេតុផលឯភ្នែកវិញចង់រលីងរលោងយំតាមនាងដែរមិនដឹងជាគេមានជំងឺអ្វីទេរាល់ពេលដែលឃើញនាងយំគេចង់តែស្រែកឲ្យខ្លាំងៗព្រោះវាឈឺ។
“ធ្វើចិត្តឲ្យស្ងប់រួចចាំប្រាប់បងថាមានរឿងអី"ជីនឱបនាងយ៉ាងណែនហើយអង្អែលសក់នាងថ្នមៗ។ហើយជីស៊ូក៏យកដៃឱបចង្កេះជីនវិញមិនងាយទេដែលនាងបានឱបគេបែបនេះអារម្មណ៍មួយនេះគឺរីករាយណាស់។
    បន្តិចក្រោយមកជីនក៏មានអារម្មណ៍ថាគេធុំក្លិនដូចជាទឹកស៊ឺរ៉ូ។គេព្យាយាមស្រង់ក្លិនរួចមកប៉ះនឹងស្នាមក្រហមនឹងអាវរបស់ជីស៊ូដែលមាននៅនឹងស្មា។ជីនច្រានជីស៊ូចេញពីខ្លួនហើយពិនិត្យមើលឈាមដែលនៅនឹងអាវរបស់នាងទើបដឹងថាវាជាទឹកស៊ឺរ៉ូ។ជីស៊ូក៏សម្លឹងមើលមុខជីនដែលខំថ្គាមឡើងសរសៃ
“ឯងបោកខ្ញុំជីស៊ូ!”ជីនស្រែកមួយទំហឹងល្មមឲ្យអ្នកនៅក្នុងផ្ទះបានឮហើយចេញមកមើល។ឯបូតានក៏ដើរចូលមកហើយឈរពីក្រោយជីស៊ូជីនក្រលេកឃើញបូតានកាន់តែធ្វើឲ្យគេខឹងលើសដើម។
“មានរឿងអីជីន"ជីមីនក៏ចូលមកមើល។គេក៏ភ្ញាក់ផ្អើលដែរពេលដែលឃើញសភាពជីស៊ូពីដំបូង។
    បូតានឃើញចាហ្វាយខ្លួនហើយក៏ឱនមុខចុះ។
“អ៊ុំឥន្ធូរបស់អ៊ុំមើលទៅមិនងាយរះទេ"ដីហុយនិយាយទាំងពិបាកចិត្តជំនួសជីស៊ូ។
“បងជីនខ្ញុំគ្រាន់តែ"នាងប្រុងឈោងទៅចាប់ដៃរបស់ជីនតែគេក៏គ្រវាស់ដៃរបស់នាងចេញធ្វើឲ្យនាងបិះដួលកុំតែបូតានជួយទប់ទេ។
“គ្រាន់តែស្អីជីស៊ូ!ឯងគិតថារឿងដែលឯងកំពុងតែលេងនេះវាសប្បាយណាស់មែនទេ?ឯងដឹងទេខ្ញុំចង់តែស្លាប់ឲ្យបាត់ៗដើម្បីចេញផុតពីឯងទេ-ឯងធ្វើឲ្យខ្ញុំពិបាកម្ដងហើយម្ដងទៀត”នាងមិនបាននៅក្នុងចិត្តរបស់គេទេដូច្នេះនាងមិនដឹងទេថាគេភ័យប៉ុណ្ណានោះ។
“ខ្ញុំសុំទោស"គ្រាន់តែឮពាក្យសុំទោសជីនក៏ស្រែកតបទៅវិញខ្លាំង
“សុំទោសៗៗ!អាងអីអាងសុំទោសឯងមានដែលដឹងទេថាខ្ញុំធុញប៉ុណ្ណាខ្ញុំហត់ខ្ញុំស្អប់ឯងណាស់ចាកចេញពីជីវីតខ្ញុំទៅខ្ញុំចង់រស់នៅមានសេរីភាពដូចគេដូចឯងមិនមែនអង្គុយតែមើលឯងសម្ដែងនោះទេ"ជីននិយាយហើយក៏ដើរចូលទៅក្នុងផ្ទះវិញតែជីស៊ូបានស្រែកពីក្រោយខ្នងរបស់ជីន
“តែខ្ញុំស្រលាញ់បងជាការពិត-បងស្អប់ខ្ញុំជារឿងរបស់បងតែសុំបងកុំដេញខ្ញុំចេញពីជីវីតបងអី-ខ្ញុំគ្រាន់តែចង់បានក្ដីស្រលាញ់ពីបងទើបខ្ញុំធ្វើបែបនេះបងកុំខឹងខ្ញុំអី"
“បងជីនខ្ញុំស្រលាញ់បងណាស់"
   ជីនមិនបានស្ដាប់មនខ្វល់ពីសម្ដីរបស់ជីស៊ូទេគេគិតតែពីដើរទៅមុខយ៉ាងលឿន។
   ជីមីនក៏ចូលមករកនាងហើយដាក់ដៃលើស្មារបស់នាងជាការផ្ដល់កម្លាំងចិត្ត។
“បូតាននាងទៅផ្ទះវិញទៅ”ជីមីនងាកមកនិយាយជាមួយបូតានដែលឈរធ្វើមុខស្ងួត។
“ចាំខ្ញុំជូនទៅ"ជេគគីក៏ជាអ្នកស្នើរខ្លួនបើកឡានជូនបូតានទៅផ្ទះវិញ។
“ជីស៊ូឆាប់ចូលក្នុងទៅឯងកំពុងតែមិនស្រួលផង"
“ចា៎" នាងបានចូលក្នុងផ្ទះដោយមានជីមីនដើរនៅកៀកនាង។
 
       ភាគ១២■□
      បន្ទាប់ពីព្យុះបក់បោកអស់បន្តិចមកអ្នកគ្រប់គ្នាក៏ចូលគេងរៀងៗខ្លួន។ជីស៊ូវិញគេងមិនលក់នោះទេព្រោះមានអារម្មណ៍ថាខុសៗចំពោះជីននាងមិនគួរណាលេងបែបនេះទេតែនាងក៏បានដឹងថាជីនបារម្ភពីនាង។
      នាងបានចេញមកក្រៅបន្ទប់ហើយសម្លឹងមើលទៅទ្វាបន្ទប់របស់ជីនដែលនៅក្បែរបន្ទប់នាង។
ក្រាក>ចៃដន្យអីជីនក៏បើកទ្វាចេញមកល្មម។អ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នាតែជីនមើលមកនាងដោយកែវភ្នែកទទេស្អាត។
“ខ្ញុំ…”ជីស៊ូចង់និយាយជាមួយគេតែហើបមាត់មិនរួចសោះទើបជីនដើរតម្រង់ទៅជន្ដើរដើម្បីចុះទៅក្រោម។
ភឹប>ជីស៊ូក៏ប្រមូលភាពក្លាហានហើយរត់ទៅឱបជីនពីក្រោយ។ជីនក៏គាំងនឹងមួយកន្លែងមិនហ៊ានកម្រើកទៅណា។
“ខ្ញុំសុំទោសបងកុំខឹងខ្ញុំបានទេ-កុំដេញខ្ញុំឲ្យចេញពីជីវីតបងបានទេ-ដឹងទេពេលបងនិយាយបែបនេះខ្ញុំឈឺចាប់ណាស់"តំណក់ទឹកក្ដៅអ៊ុនៗក៏ប៉ះនឹងខ្នងរបស់ជីនធ្វើឲ្យគេដឹងថានាងកំពុងតែយំ។
    ជីនបានបេះដៃរបស់ជីស៊ូចេញពីខ្លួនហើយដើរទៅមុខបន្ត។ជីស៊ូឱនមុខចុះសម្រក់ទឹកភ្នែកទាំងមានអារម្មណ៍ថាស្ពឹកៗក្នុងទ្រូង។
      ដើរបានបន្តិចជីនក៏ឈប់ហើយបកក្រោយសន្ទុះមករកជីស៊ូវិញយ៉ាងលឿនបំផុត។គេបានផ្ងើយមុខរបស់នាងឲ្យងើយមករកខ្លួនមុននឹងទម្លាក់បបូរមាត់ទៅលើបបូរមាត់ទន់ៗរបស់នាង។ជីស៊ូក៏បិទភ្នែកទទួលយកស្នាមថើបនោះទាំងមានទឹកភ្នែកហូរមកតាមកន្ទុយភ្នែក។ជីនក៏ដកបបូរមាត់មកវិញហើយក៏ជូតទឹកភ្នែកលើថ្ពាល់ឲ្យនាង។
“ឈប់យំហើយចូលគេងទៅបងមិនខឹងឯងទេ"ជីនប្រាប់នាងទាំងសម្លេងស្រទន់។
“តើខ្ញុំអាចឱបបងបន្តិចបានទេ?”
   ជីនងក់ក្បាលហើយនាងក៏យកដៃឱបជុំវិញចង្កេះរបស់ជីនហើយគេក៏ឱបតបទៅនាងវិញមិនស្ទាក់ស្ទើរ។
“ជីស៊ូ!ឯងជាប្អូនរបស់បងកុំធ្វើឲ្យបងពិបាកចិត្តដោយសារឯងពេកយល់ដែរទេ"
   ជីស៊ូទាញខ្លួនចេញពីជីនទាំងជ្រួញចិញ្ចើម។
“បងមិនអាចចាត់ទុកខ្ញុំឲ្យលើសពីពាក្យថាប្អូនបានទេមែនទេ?”ជីស៊ូនិយាយទាំងអួលដើមក។
“សុំទោស!បើចង់រក្សាចំណងមួយនេះឲ្យគង់វង្សគឺពួកយើងនៅត្រឹមពាក្យនេះល្អបំផុតហើយ"ខួរក្បាលរបស់គេបញ្ជារឲ្យនិយាយបែបនេះមិនមែនបេះដូងរបស់គេទេ។
“បងមិនផ្ដល់ឱកាសឲ្យខ្ញុំសូម្បីតែបន្តិចឬ?”ទឹកភ្នែករបស់នាងស្រក់ចុះមកដោយទប់មិនជាប់។គ្រាន់តែឃើញទឹកភ្នែកនាងហើយអារម្មណ៍របស់ជីនចាប់ផ្ដើមទន់ជ្រាយភ្លាម។
“បងផ្ដល់ឱកាសឲ្យឯងហើយគឺឱកាសជាប្អូនគឺជាព្រះនាងដូចដែលគ្រប់គ្នាផ្ដល់ឲ្យឯង"
“តែខ្ញុំចង់ក្លាយទៅជាព្រះនាងសម្រាប់បេះដូងរបស់បង”
“កុំឆ្លងចំណងមួយនេះអីជីស៊ូបងមិនអាចចាត់ទុកឯងលើសពីពាក្យថាប្អូនបានទេ-បើឯងនៅតែព្យាយាមទៀតបងសន្យាថាបងនឹងមិនឲ្យឯងឃើញមុខបងទៀតនោះទេជីស៊ូ!”ជីននិយាយទាំងសម្លេងស្មើដូចផ្លូវថ្នល់គ្មានទាក់សូម្បីតែបន្តិច។គេបានបែរខ្នងដាក់នាងហើយដើរចេញដោយមិនងាកក្រោយម្ដងទៀតទេ។
     ជីស៊ូក៏មិននិយាយអ្វីទៀតដែរព្រោះកន្លងមកនាងតាមអង្វរគេច្រើនពេកហើយអ្វីដែលទទួលបានគឺការដេញចេញដូចឆ្កែឆ្មារ។
     តែហេតុអីជើងរបស់នាងនៅតែរត់ទៅតាមគេ។នាងរត់ទៅបាំងផ្លូវរបស់ជីនដែលកំពុងតែដើរចុះទៅក្រោម។
“ឈប់សិន!ឲ្យពេលខ្ញុំបីថ្ងៃ"នាងនិយាយទាំងមានភាពជឿជាក់។
“បីថ្ងៃសម្រាប់?”ជីនមិនយល់នឹងប្រយោគកំបុតៗរបស់នាង។
“បីថ្ងៃខ្ញុំនឹងធ្វើឲ្យបងព្រមទទួលខ្ញុំជាព្រះនាងក្នុងបេះដូងបងតែបើខ្ញុំធ្វើមិនបានខ្ញុំនឹងដើរចេញ"នាងនិយច្បាស់ៗមួយ។ជីនគិតបន្តិចមិនទាល់ឆ្លើយភ្លាមនោះទេ។
“បាន!បងយល់ព្រមបើហើយកុំភ្លេចសម្ដីខ្លួនឯងផង"ជីនញោចចុងមាត់បន្តិចអស់សំណើចនឹងល្បែងមួយនេះ។
“ជួបគ្នាថ្ងៃស្អែក"ជីស៊ូនិយាយហើយរត់ទៅវិញចូលក្នុងបន្ទប់បាត់។

SS2:តាមស្នេហ៍លោកម៉ាហ្វៀ(ចប់)Where stories live. Discover now