01មួយចានបែកក្បាលលេង

2.2K 159 24
                                    

ភាគទី:01"គប់មួយចានបែកក្បាល"

ផ្ទៃមេឃខៀវស្រងាត់ពោពេញទៅដោយកម្តៅព្រះអាទិត្យរះនាពេលព្រឹកប្ររលឹមដុំពពកសរព្រោងប្រៀតជាហេតុអោយមេអំបៅគ្រប់ពណ៍ហេីរចេញដេីរកចំណីឆ្វាតឆ្វែងភូមិគ្រឹះដ៏ធំទូលាយមួយដែលមានដាំដេីមផ្ការជាច្រេីននៅខាងក្រោយភូមិគ្រឹះ។

ទីធ្លាធំទូលាយប្រៀបដូចជារាជវាំងមានអ្នកបម្រេីខ្វាត់ខ្វែងញាប់ដៃជេីងជាមួយនឹងកូនប្រសារម្ចាស់ភូមិគ្រឹះបានជួយរៀបចំម្ហូបយ៉ាងវិសេសវិសាលដាក់ទៅលេីតុតម្រៀបយ៉ាងមានរបៀបរាបរយដែលសមទៅនឹងកូនអ្នកខ្ពង់ខ្ពស់គួរអោយគោរពសរសេីរ។

"អ៎ កូនថេយ៍កូនជួយរៀបចំធ្វេីអី អ្នកបម្រេីមានពេញផ្ទះអោយពួកគេរៀបចំទៅកូន" អ្នកស្រីចនជីឈីង ជាស្ត្រីមានវ័យចំណាស់45ឆ្នាំទៅហេីយប៉ុន្តែទម្រង់នឹងមុខមាត់របស់លោកស្រីមិនសាកសមនឹងអាយុទាល់តែសោះ គឺថាក្មេងអាយុ18អីនឹងប្រៀបមិនបាននឹងគាត់ទេ ប៉ុន្តែកូនប្រសាររបស់គាត់ក៏ស្រស់ស្អាតមិនចាញ់គាត់ប៉ុន្មានដែរ។

អ្នកស្រីចនចុះពីខាងលេីមកដល់ខាងក្រោមឃេីញកូនប្រសារកំពុងរៀបចំម្ហូបដាក់លេីតុគាត់ក៏ប្រាប់អោយគេឈប់ធ្វេីវា ព្រោះអីអ្នកបម្រេីនៅទីនេះមានមិនខ្វះនោះទេ។

"មិនអីទេអ្នកម៉ាក់ នៅឯផ្ទះរបស់កូនតែងតែធ្វេីវាឡេីងក្លាយជាទម្លាប់ទៅហេីយ ណាមួយកូនមកស្នាក់នៅផ្ទះអ្នកម៉ាក់ទៀតបេីមិនអោយកូនធ្វេីអ្វីសោះកូនក្រែងចិត្តអ្នកម៉ាក់ខ្លាំងណាស់ "គីមថេហ្យុង ញញឹមស្រស់ដូចផ្ការដែលជាហេតុធ្វេីអោយអ្នកស្រីចនញញឹមខ្ចឹបតែម្តង កូនប្រសាររបស់គាត់គួរអោយស្រឡាញ់យ៉ាងនេះតេីគាត់ម្តេចនឹងមិនចាប់គូរអោយកូនប្រុសរបស់គាត់បាននោះ។

ថេហ្យុងជាកូនប្រសាររបស់អ្នកស្រីចនដែលមានអាយុ24ឆ្នាំ មានទាំងរូបសម្បតិត្តស្រស់ស្អាត ទន់ភ្លន់ រួសរាយនឹងពូកែហេីយឆ្លាតទៀតនោះធ្វេីអោយអ្នកស្រីចនពេញចិត្តចង់បានធ្វេីជាកូនប្រសាររបស់គាត់ជាខ្លាំង ជាពិសេសភាពកាចឆ្នាស់ឆ្នេីមរបស់នាយតូចរិតតែធ្វេីអ្នកស្រីចនពេញចិត្តស្តូកតែម្តងព្រោះទាល់តែបែបនេះទេីបអាចបង្ក្រាបកូនប្រុសជេីងល្អរបស់គាត់បាន ថេហ្យុងជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភថែមទាំងមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយភាគធំផងដែរ។

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now