10 បងនឹងជួយអូន🔞

770 79 3
                                    

ភាគទី10" បងស្រលាញ់អូនប្រពន្ធសម្លាញ់"

ឡានទំនេីបខ្មៅរលោងស្រិលកំពុងតែធ្វេីដំណេីរឆ្ពោះទៅខាងមុខបោះពួយយ៉ាងលឿនស្លាវ ពីព្រោះអ្នកនៅខាងក្នុងឡានកំពុងតែប្រកាច់ដូចអង្ទង់ត្រូវភ្លេីងយ៉ាងអញ្ចឹងបេីមិនប្រញាប់ទេថេហ្យុងអាចនឹងស្ទះស្លាប់បានណា។

"ជុង!! អូនក្តៅណាស់ បងជួយ...ជួយអូនផង ហឹុកៗ!!" ដោយសារតែជាតិថ្នាំបានរាលដាលពេញរាងកាយរបស់ថេហ្យុងធ្វេីទុកពេញខ្លួនប្រាណនាំអោយក្តៅក្រហលក្រហាយចង់សម្រាតខោអាវចេញអោយអស់ ។ ថេហ្យុង យំឡេីងក្រហមមុខអស់ហេីយរីឯបបូមាត់ប្រែជាក្រហមស្ពេះ កែវភ្នែកមូលក្រឡង់ពោលពេញទៅដោយទឹកភ្នែកការស្រែករកជំនួយពីស្វាមី ជុងហ្គុកឃេីញថេហ្យុងពិបាកក្នុងខ្លួនបែបនេះនាយពិតជាអាណិតថេហ្យុងខ្លាំងណាស់។

"ដកដង្ហើមមួយៗណាថេយ៍ ជិតដល់ផ្ទះហេីយ បងនឹងជួយអូនណា អាប៊ីនបេីកឡានអោយលឿនទៅវុេីយ " ជុងហ្គុក អោបរាងកាយតូចច្រឡឹងជាប់ក្នុងប្រអប់ទ្រូងកក់ក្តៅពោលពាក្យលួងលោមទៅកាន់ភរិយាអោយស្ងប់ចិត្តនឹងបន្ធូអារម្មណ៍ខ្លះក្រែងអាចជួយបានខ្លះ តែថាជាតិថ្នាំខ្លាំងយ៉ាងនេះថេហ្យុងអាចទ្រាំបានឬ។

"បាទ ចាហ្វាយ!! ទៅហេីយ..." នាយប៊ីនក៏ភ័យមិនស្ទេីរដែលពេលឃេីញសភាពរបស់ថេហ្យុង តែយ៉ាងណានាយក៏ទុកចិត្តលេីចាហ្វាយរបស់នាយដូចគ្នា ថាចាហ្វាយនាយនឹងជួយថេហ្យុងអោយសាបជាតិថ្នាំ ទោះវាត្រូវបាត់បង់គ្រប់យ៉ាងក៏ដោយ ប៉ុន្តែវាជារឿងប្តីប្រពន្ធរបស់គេតាស៎ ។

នាយប៊ីនក៏បន្ថែមល្បឿនលឿនជាងមុនតាមការស្រែកបញ្ជារបស់ចាហ្វាយ មិនដល់កន្លះម៉ោងផងឡានស្លាកលេខត្រកូលចនក៏បេីកមកឈប់ចតនៅពីមុខភូមិគ្រឹះ មិនអូសបន្លាយពេលវេលាយូរឡេីយ ជុងហ្គុកក៏ប្រញាប់បីរាងកាយក្តៅងំចូលទៅខាងក្នុងហេីយសម្តៅទៅរកបន្ទប់របស់នាយយ៉ាងប្រញាប់ប្រញាល់ ខណៈថេហ្យុងកំពុងតែរមាក់រមួលពេញដៃរបស់នាយប្រៀបដូចជាអន្ទង់ត្រូវភ្លេីង។

ក្រាក..ក្រឹប!!!

ជុងហ្គុកបានបីរាងកាយតូចមកដាក់លេីពូកយ៉ាងឆាប់រហ័ស គ្រាន់តែដល់លេីពូកភ្លាម ថេហ្យុងក៏ស្ទុះទៅចាប់ថេីបបំបិទមាត់របស់ស្វាមីយ៉ាងទន់ហន់ ។

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now