5: ឯងជេយេីង យេីងថេីបឯង

958 102 16
                                    

ភាគទី5" ខឹងបងហេស៎ប្រពន្ធសម្លាញ់??"

+ភូមិគ្រឹះចន
ងឺុត ឡានខ្មៅរលោងស្រិលមានស្លាកលេខត្រកូលចនដែលមានតែគ្រួសារចនប៉ុណ្ណោះមានឡានម៉ាកបែបនេះប្រេីឡានខ្មៅតម្លៃថ្លៃបានបោលមកឈប់នៅពីមុខភូមិគ្រឹះចនទាំងពេលព្រឹក។ ជុងហ្គុក៏បានចុះចេញពីឡានហេីយដេីរទៅបេីកទ្វាឡានម្ខាងទៀតដេីម្បីអញ្ជេីញប្រពន្ធកាចឆ្នាស់អោយចុះពីលេីឡាន។

ក្រាក!! សម្លេងបេីកទ្វាឡានក៏បន្លឺឡេីងដោយស្នាដៃជុងហ្គុក

"ដល់ផ្ទះហេីយ ចុះឬអត់??" ជុងហ្គុក ច្រត់ដៃនឹងទ្វាឡានចោទសួដោយសម្តីក្រឺតខ្នាញ់ពេលឃេីញនាយតូចអង្គុយអោបដៃបែមុខចេញពីនាយហេីយនៅមិនស្តាប់នាយនិយាយទៀតផង។

"ថ្លង់ហេីយហេស៎បានជាយេីងសួរទៅមិនឆ្លេីយ?? បាន..."ជុងហ្គុក យកអណ្តាតទល់ថ្គាមងក់ក្បាលតិចៗទាំងទឹកមុខស្មេីរសឹមបន្ទន់ខ្លួនចូលទៅចាប់លេីកបីកំពូលប្រពន្ធជេីងល្អចេញពីក្នុងឡាន។

"អាយ៎!! អាឡប់ឆាប់លែងខ្ញុំភ្លាម លោកឯងកេីតឆ្កួតអីទៀតហេីយ ដាក់ខ្ញុំចុះភ្លាមខ្ញុំចេះដេីរខ្លួនឯងហេីយ "ថេហ្យុង បេីកមាត់ស្រែកចាចព្រមទាំងជេប្រទិចនាយញាប់មាត់ស្អេកពេលត្រូវនាយបី មិនត្រឹមតែស្រែកជេទេនៅសម្លក់មុខជុងហ្គុកដូចខ្លាកំណាចទៀត សង្ស័យតែខឹងនាយខ្លាំងហេីយទេដឹង តែគិតថាជុងហ្គុកខ្វល់ឬ? ចង់ខឹងដល់ស្លាប់ទៀតក៏នាយមិនខ្វល់ដែរប្រាប់អោយដឹងផង។

"នរណាប្រេីអោយឯងមិនឆ្លេីយតបយេីង?? ផឹប" ជុងហ្គុកធ្វេីមុខស្មេីរហេីយទម្លាក់ថេហ្យុងចុះពីលេីដៃភ្លាមៗនាំអោយថេហ្យុងត្រូវធ្លាក់ចុះទៅក្រោមយ៉ាងដំណំ។

"អួយ៎!! បែកគូទអញអស់ហេីយ ហឹុកហា៎ៗ អាប្តីហេងសយអាប្តីឆ្កួតម៉េចក៏ឯងទម្លាក់យេីងចឹងហាស៎? ដាក់ចុះអោយស្រួលបួលទៅវាថី ហា៎ៗៗ" ថេហ្យុង ក៏ចាប់ផ្តេីមពេបមាត់ហេីយស្រែកយំយកៗដូចជាក្មេង មិនត្រឹមតែប៉ុណ្ណឹងទេថេហ្យុងថែមទាំងរនៀលដេកនៅលេីដីស្រែកយំឡាំប៉ាពេញនឹងធ្វេីអោយជុងហ្គុកក្រពុលមុខនឹងនាយតូចជាខ្លាំង មេីលចរឹកចុះដូចក្មេង5ឆ្នាំ។

You've reached the end of published parts.

⏰ Last updated: Jan 26, 2023 ⏰

Add this story to your Library to get notified about new parts!

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now