02:កូនខ្លាតូច

852 113 5
                                    

ភាគទី2"កូនខ្លាតូច"

គ្រួសារគីមនឹងគ្រួសារចនដេីមឡេីយជាមិត្តសម្លាញ់នឹងគ្នាហេីយក៏ជាដៃគូរកសុីមុខជំនួញជាមួយគ្នាថែមទៀតផង។ដោយហេតុតែយល់ឃេីញថាទំនាក់ពួកគាត់ល្អគង់វង្ស ចំណងមិត្តភាពមិនប្រែប្រួលពួកគាត់ទាំងពីរក៏សម្រេចចិត្តផ្សារភ្ជាប់សាច់ឈាមគ្នាតែម្តងទៅ ។កាលកូនៗនៅអាយុ7_8ឆ្នាំអីនឹងពួកគាត់ក៏ភ្ជាប់ពាក្យទុកសិន ដល់ពេលកូនៗធំពេញកម្លោះអស់ហេីយពួកគាត់ក៏អោយកូនៗទាំងសងខាងចូលរោងជ័យ ដោយមិនដឹងទេថាកូនៗទាំងពីរមិនបានពេញចិត្តក្នុងការរៀបអាពាហ៍ពិពាហ៍ តែដេីម្បីមិត្តភាពគ្រួសារសងខាងអ្នកទាំងពីរក៏ព្រមរៀបការដោយមិនប្រកែកសូម្បីមួយម៉ាត់។ក្រោយរៀបការរួចថេហ្យុងក៏បានមករស់នៅផ្ទះត្រកូលចនធ្វេីជាកូនប្រសារដ៏ល្អនឹងមានចំណែកភាគហ៊ុនពាក់កណ្តាលនៅក្នុងក្រុមហ៊ុនខ្នាតយក្សត្រកូលចនផងដែរ វាជាចំណងដៃរបស់គ្រួចនសម្រាប់កូនប្រសារ រីឯគ្រួសារគីមក៏មានចំណងដៃដូចទៅនឹងគ្រួសារចនផងដែរ។

ថេហ្យុងចូលមករស់នៅផ្ទះខាងប្តីមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏ត្រូវអាប្តីចរឹកពាលនាំស្រីមកដេកផ្ទះតែសំណាំងល្អខ្លួននេះក៏មិនអោយចាញ់នាយដែល នាយជាអ្នកនាំមកហេីយខ្លួនជាអ្នកដេញចេញទៅវិញដោយសភាពមេីលមិនយល់ គីមថេហ្យុងកាចឆ្នាស់ប៉ះមិនបានអ្នកណាគេដែលថាមិនស្គាល់នោះ។

រំលងទៅជាច្រេីនម៉ោងមេឃក៏ឈានចូលដល់ពេលរាត្រីជាយប់ដែលមានភ្លេីងពណ៍ស្រស់ស្អាតបូករួជាមួយពន្លឺព្រះច័ន្ទទៀតនោះរិតតែធ្វេីអោយសម្រស់ទីក្រុងកាន់តែស្រស់ស្អាត ។លេីដងវិថីធំទូលាយសម្បូដោយយានយន្តគ្រប់ប្រភេទធ្វេីដំណេីរព្រមទាំងមានយានយន្តរបស់ចនជុងហ្គុកធ្វេីដំណេីរជាមួយមនុស្សជាច្រេីននាក់ទៀត ឡានខ្មៅរលោងបានបោះជំហ៊ានទៅមុខដោយល្បឿនលឿនដោយមាននាយ ប៊ីន ជាអ្នកបេីកបរអោយនាយក្រាស

"ចាហ្វាយត្រឡប់ទៅផ្ទះលឿនម្លេះ??"

"ទឹសក្បាលឯងហេស៎? អាប៊ីន!!!"ជុងហ្គុក សម្លក់មុខកូនចៅ
"ហួយ៎ចាហ្វាយ គ្រាន់តែសួរចង់ដឹងសោះចាំបាច់ស្រែកដាក់គេ"ប៊ីន

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now