3ស្រីអត់មាយាទ

700 81 8
                                    

ភាគទី3"ស្រីអត់មាយាទ"

សម្លេងទឹកដែលលាន់ចេញពីបន្ទប់ទឹកអស់រយះពេលជាយូរក៏បានបិទ ជុងហ្គុកដេីរចេញមកខាងក្រៅទាំងមុខជូហួញព្រោះនៅឈឺចង្កេះនៅឡេីយ ជេីងធ្ងន់គ្រាន់បេី។ ចេញមកខាងក្រៅក៏ឃេីញមេនាំរឿងបានគេងលង់លក់បាត់ទៅហេីយនាំអោយនាយញញឹមចុងមាត់សឹមបោះជំហ៊ានទៅរកនាយតូចដែលគេងលេីគ្រែនោះថ្នមៗ

"ហឹុស ពេលគេងបែបនេះទៅឡេីងសុភាពដូចជាកូនឆ្មារ តែដល់ឯងភ្ញាក់មុខអោយដូចខ្លា ឆ្នាស់សម្បេីមណាស់ចាំមេីលថាយេីងធ្វេីបាបឯងយ៉ាងម៉េចខ្លះក្នុងយប់នេះ "ជុងហ្គុក លេីកដៃច្បិចថ្ពាល់ទន់របស់ថេយ៍ដោយក្តីក្រឺតខ្នាញ់សឹមនាយងេីបទៅផ្លាស់សម្លៀកបំពាក់សិននឹងអាងបានមកធ្វេីបាបប្រពន្ធឆ្នាស់ឆ្នេីម។

ជុងហ្គុកក្រោយរៀបចំខ្លួនរួចក៏បានវាឡេីងមកគេងលេីគ្រែជិតនាយតូចថ្នមៗ កុំសង្ឃឹមថានាយគេងលេីសាឡុងអោយសោះមនុស្សធ្លាប់តែគេងលេីគ្រែមានពូកទន់អោយទៅគេងលេីសាឡុងសាច់រឹងៗនោះនាយមិនចេះគេងទេ។

រីឯថេហ្យុងវិញដេកដូចខ្មោចងាប់យ៉ាងអញ្ចឹងមិនដឹងថានាយក្រាសឡេីងមកគេងជិតខ្លួនឡេីយ

"សឺត ក្រឹប!!"ជុងហ្គុកអោនទៅថេីបថ្ពាល់នាយតូចស្រង់យកក្លិនក្រអូបចូលពេញពោះទាំងអារម្មណ៍ល្អមិនត្រឹមតែថេីបទេនាយនៅលេីកទូរស័ព្ទថតទុកទៀតផង ។ដោយសារតែក្លិនខ្លួនរបស់នាយតូចក្រអូបទាក់ទាញខ្លាំងពេកបណ្តាលអោយជុងហ្គុកទប់អារម្មណ៍មិនបានក៏អោនទៅថេីបស្រង់ក្លិននៅប្រឡោះករនាយតូច នាយបឺតជិញ្ជក់សាច់កញ្ចឹងករថេហ្យុងរហូតដល់លិចចេញស្នាមតូចៗពាសពេញ ករ សរខ្ចីនោះ

"សឺត!! ហឹុមក្រអូបណាស់"ជុងហ្គុកថេីបបឺតហិតក្លិនក្រអូបពីសាច់នាយតូចរហូតដល់គេងលង់លក់ដោយមុខរបស់នាយនៅជ្រុបមុខនឹងកញ្ចឹងករសរខ្ចីរបស់ថេហ្យុងនៅឡេីយ។នេះបេីថេហ្យុងភ្ញាក់មកឃេីញរូបភាពបែបនេះច្បាស់ជាស្រែកឡូឡាដូចជ្រូកចាក់ករមិនខានទេ ព្រោះអីថេយ៍បុិនហួងហែងខ្លួនប្រាណខ្លាំងណាស់។

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ សម្រាប់ថ្ងៃនេះថេហ្យុងនឹងទៅធ្វេីការនៅក្រុមហ៊ុនចនជាមួយជុងហ្គុកផងដែរ ដោយថេហ្យុងជាអគ្គនាយករងក្នុងក្រុមហ៊ុនបន្ទាប់ពីជុងហ្គុក។ ប៉ុន្តែក្នុងការធ្វើដំណេីរទៅធ្វេីការគឺទៅរាងៗខ្លួនដោយសារជុងហ្គុកបានចេញទៅធ្វេីការមុនថេហ្យុងជាងកន្លះម៉ោងហេីយ

♡ლឥទ្ធិពល ភរិយាლ♡Kde žijí příběhy. Začni objevovat