13 ពាក្យសន្យា

407 42 1
                                    

ភាគទី13"  សន្យា"

ភូមិគ្រឹះធំទូលាយប្រៀបដូចជារាជវាំងត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ គ្រឿងសង្ហារឹមតម្លៃថ្លៃៗ វត្ថុមានតម្លៃជាច្រេីនបានរៀបចំពេញភូមិគ្រឹះ ជាពិសេសផ្ទាំងគំនូល្អៗគូរចេញមកដូចរូបពិតបានដាក់តាំងនៅតាមជញ្ជាំងជា
ច្រេីនអនេក និយាយរួមទៅភូមិគ្រឹះមួយនេះស្រស់ស្អាតធំទូលាយមិនចាញ់ភូមិគ្រឹះចនប៉ុន្មានទេ។

ជុងហ្គុកនឹងថេហ្យុងបាននាំគ្នាដេីរទៅកាន់បន្ទប់ទទួលភ្ញៀវព្រោះមុននេះអ្នកបម្រេីស្រីម្នាក់បានប្រាប់ពួកគេថាលោកស្រីគីមនឹងលោកគីមកំពុងនៅបន្ទប់ទទួលភ្ញៀវ។

+បន្ទប់ទទួលភ្ញៀវ

នៅក្នុងបន្ទប់ទទួលភ្ញៀវបានបង្ហាញអោយឃេីញសមាជិកចំនួន4នាក់ កំពុងតែអង្គុយនិយាយគ្នាលេងប្រកបដោយភាពរីករាយជាពិសេសថេហ្យុងសប្បាយចិត្តជាងគេ នេះក៏ដោយសារខ្លួននឹកអ្នកទាំងពីរខ្លាំងពេកណាមួយយប់មិញជួបហេីយប៉ុន្តែមិនបាននិយាយលេងជាមួយពួកគាត់បានច្រេីនព្រោះយប់មិញគេត្រូវថ្នាំ ទេីបត្រូវប្រញាប់មកផ្ទះជាបន្ទាន់នឹងណា។

"កូនថេយ៍ យប់មិញពួកកូនទាំងពីរមានរឿងអ្វីមែនទេទេីបបានជាត្រឡប់ទៅផ្ទះវិញ? កូនដឹងទេយប់មិញម៉ាក់ប៉ាអង្គុយចាំកូន "លោកស្រីគីម ចោទសួរទៅកាន់កូនប្រុសទាំងញញឹម គាត់មិនបានខឹងនាយតូចនោះទេផ្ទុយទៅវិញគាត់បារម្ភពីកូនៗច្រេីនជាង។

"មែនហេីយកូន ប៉ាហេីយនឹងម៉ាក់នៅអង្គុយចាំកូនរហូតដល់ចប់កម្មវិធី កុំតែបានអ្នកដន្លងប្រាប់ទេខំអីប៉ានឹងម៉ាក់នៅចាំកូនទល់ភ្លឺផងក៏មិនដឹង"លោកគីម ក៏និយាយបន្តរពីលោកស្រីគីម ពិតមែនហេីយកាលពីយប់មិញលោកចននឹងអ្នកស្រីចនបានប្រាប់ពួកគាត់អោយត្រឡប់ទៅផ្ទះវិញដោយនិយាយទៀតថាថេហ្យុងនឹងជុងហ្គុកប្រហែលជាផ្ទះបាត់ទៅហេីយ ដឹងបែបនេះពួកគាត់ក៏អស់បារម្ភដូចគ្នា។

ថេហ្យុងគ្រាន់តែឮសំណួនេះភ្លាមក៏ងាកមុខទៅសម្លឹងមេីលជុងហ្គុក ខណៈថ្ពាល់ក្រពុំកំពុងតែក្រហមទុំដូចម្ទេស ។

"ហិហិ គឺកូន..កូន..គឺយប់មិញកូនមិនសូវស្រួលខ្លួនចេះតែវិលមុខ ទេីបបងជុងនាំកូនត្រឡប់ទៅផ្ទះវិញ មែនទេលោកប្តី!!" ថេហ្យុង សេីចមិនសូវសម ក៏និយាយរកលេសដោះសាទាំងរដាក់រដុបរួចក៏ងាកទៅសេីចញឹមៗដាក់ប្តីអោយល់ស្របនឹងលេសដោះសាររបស់ខ្លួន ជុងហ្គុកយល់សាច់ការក៏ញញឹមងក់ៗក្បាលញាប់ស្អែកសឹមនិយាយបន្តរថា÷

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now