14

400 41 0
                                    

ភាគទី14"

"ហាស៎!! ដេញចេញ? " លីនណា
"នាងស្តាប់មិនខុសទេ យេីងដេញនាងចេញវាសំណាំងណាស់ទៅហេីយ បេីអ្នកផ្សេងស្លាប់ផងក៏មិនដឹង" ជុងហ្គុក ឈរអោបដៃបង្ហាញរឹកពារយ៉ាងមានអំណាចហេីបមាត់ដេញនាងស្រីជេីងល្អចេញពីក្រុមហ៊ុមប្រកបដោយទឹកមុខមាំស្មេីធេងដូចថ្នល់កៅស៊ូយ៉ាងចឹង ឃេីញ
ជុងហ្គុកពាលាលេងល្បែងស្រីស្រាចឹងមែនទេ ប៉ុន្តែបេីដល់ពេលវេលានៃការពិតនាយលាតត្រដាងចរឹកផ្តាច់ការរបស់នាយអោយគ្រប់គ្នាឃេីញច្បាស់ណាស់គ្មាននរណាម្នាក់ហ៊ានជាមួយនាយឡេីយ។

លីនណានាងស្ទេីរតែឆ្កួតទៅហេីយពេលឮថានាយដេញខ្លួនចេញមិនអោយធ្វេីការ មិនបង្អង់ឡេីយនាងក៏យំលុតជង្គង់សូមអង្វរជុងហ្គុកទាំងទឹកភ្នែកវាមេីលទៅពិតជាកម្សត់ខ្លាំងណាស់។

"ហឹុកៗ លោកនាយកសូមមេត្តកុំបណ្តេញខ្ញុំចេញអី ហឹុកៗ ខ្ញុំគ្មានកន្លែងត្រូវទៅទេបេីចាកចេញពីកន្លែងនេះ អោយខ្ញុំធ្វេីអីក៏បានដែរអោយតែលោកនាយកមិនបណ្តេញខ្ញុំចេញ
ហឹុកៗ...!" លីនណាលេីកដៃសំពះសូមអង្វរនាយក្រាសប្រកបដោយការយំសោក ដេីម្បីបន្ទន់ចិត្តនាយក្រាសអោយចិត្តទន់ចំពោះខ្លួនខ្លះ តែគិតហេស៎ថាជុងហ្គុកនាយចិត្តទន់ជាមួយនាងនោះ។

"ហឹុស! ស្រីដូចជានាងនេះបេីចេញពីកន្លែងនេះមិនខ្វះទេកន្លែងដែលគេទទួលនាងធ្វេីការ ជាពិសេសនៅក្លឹប ឆាប់ចេញពីក្រុមហ៊ុនរបស់យេីងក្នុងពេលឥឡូភ្លាម នាងចង់ចេញដោយខ្លួនឯងឬក៏ចង់អោយយេីងហៅសន្តិសុខអោយមកអូសករនាងចេញពីទីនេះ?? "ជុងហ្គុក ហាក់ដូចជាគ្មានមេត្តាសម្រាប់នាងសូម្បីបន្តិច ចរឹកនាយប្រែប្រួលសឹងតែ99%ទៅហេីយមានដឹងទេ គ្រាមុនៗនាយមិនដែលបែបនេះទេ។ តេីអោយនាយចិត្តទន់យ៉ាងម៉េចបានទៅបេីនាងជាមេបង្ករឿងធ្វេីអោយភរិយារបស់នាយបិះនឹងត្រូវអាម្សៀរនោះរំលោភ ប្រសិនបេីនាយទៅជួយមិនទាន់ទេនាយមិនហ៊ានស្រមៃទេថានឹងកេីតរឿងអ្វីបន្ទាប់ទៀត ។

"ហឹុស!! បានខ្ញុំនឹងចេញដោយខ្លួនឯង ប៉ុន្តែលោកត្រូវចាំថា ថ្ងៃណាដែលខ្ញុំត្រឡប់មកជាន់ទីនេះម្តងទៀតខ្ញុំធ្វេីអោយលោករលំរលាយ ខ្ញុំនឹងតាមបំផ្លាញលោកហេីយធ្វេីអោយលោករស់នៅគ្មានថ្ងៃមានក្តីសុខជាមួយអាក្មេងខ្ទេីយនោះ លាហេីយលោកចនជុងហ្គុក" លីនណា ក្រោកឈរស្រួលបួល រួចប្រេីក្រខ្សែរភ្នែកក្រហមសម្លឹងមេីលមុខនាយក្រាសទាំងចងកំហឹង ក្រោយនិយាយគម្រាមនាយក្រាសលេងរួចហេីយនាងក៏ដេីរចាកចេញពីទីនេះប្រកបដោយស្នាមញញឹមពិសពុល។

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now