16:អ្នកបម្រេីថ្មី

373 32 4
                                    

ភាគទី16

សម្លេងទូរស័ព្ទបានបញ្ចប់ការនិយាយគ្នារួចរាល់មិនបាន1នាទីផងសំនៀងរបស់រាងក្រាសក៏បន្លឺឡេីងចោទសួរទៅកាន់ប្រពន្ធទាំងកែវភ្នែកកំពុងសម្លឹងមេីលឯកសារក្នុងកុំព្យូរទ័យ៉ាងសកម្ម។

"អ្នកណាខលមកអូនមែនទេមុននេះ? ហេីយប្រុសក៏ស្រីខលមកអូន?" ជុងហ្គុក ចោទសួរព្រោះឃេីញមុននេះថេហ្យុង
និយាយទូរស័ព្ទស្ងាត់ៗមិនបេីកសម្លេងអោយនាយស្តាប់ឮផងនោះទេ រាល់ដងបានបេីកអោយនាយឮដល់លេីកនេះចម្លែកមិនបេីកសម្លេងទូរស័ព្ទ ចឹងនាយមិចនឹងដឹងថាប្រុសឬស្រីខលមកប្រពន្ធរបស់នាយទៅ។

"គឺអ្នកម៉ាក់គាត់ខលមកអូន មិនមែនប្រុសឬស្រីផ្សេងមកពីណាទេ" ថេហ្យុង ឆ្លេីយតបទាំងភ្នែកសម្លក់ប្តី ច្បាស់ណាស់តាបុិនឹងប្រាកដជាគិតថាខ្លួននិយាយមួយប្រុសឬស្រីផ្សេងណាមិនខាន

"អ្នកម៉ាក់ទេហ៎! ចុះមុននេះម៉េចមិនបេីកសម្លេងអោយបងឮផង បងម៉េចនឹងដឹងថាជាអ្នកម៉ាក់ខលមកអូនទៅ " ជុងហ្គុក

"អូនឃេីញបងកំពុងមមាញឹកធ្វេីការទេីបអូនខ្ជិលបេីកសម្លេង អូនខ្លាចរំខានបងធ្វេីការ"ថេហ្យុង

"ប្រពន្ធគិតពីប្តីដល់ហេីយ ហេីយអ្នកម៉ាក់ខលមកអូននិយាយអ្វីខ្លះ?"ជុងហ្គុក ក៏ញោចស្នាមញញឹមបន្តិច

"អ្នកម៉ាក់ខលមកប្រាប់ថាពេលល្ងាចបន្តិចគាត់នឹងលោកប៉ាមកលេងពួកយេីងទាំងពីរនៅឯផ្ទះថ្មី ហេីយអូនក៏មិនប្រកែកដែរ ចុះបងគិតយ៉ាងណាដែរ?"

"បងតាមអូននឹងហេីយ អ្នកម៉ាក់លោកប៉ាមកលេងចឹង អូនហត់ទៀតហេីយប្រពន្ធសម្លាញ់ "ជុងហ្គុក ងាកមេីលមុខប្រពន្ធទាំងនឹកអាណិតប្រពន្ធខ្លាចប្រពន្ធហត់ ព្រោះនៅផ្ទះថ្មីពុំមានអ្នកបម្រេីណាម្នាក់ទេ នាយចង់ប្រេីប្រាស់ពេលវេលារស់នៅតែពីរនាក់ទេីបមិនចង់អោយមានអ្នកបម្រេីរញ៉េរញ៉ៃហេីយនេះក៏ជាសំណូមពរថេហ្យុងដូចគ្នាសុំមិនអោយនាយយកអ្នកបម្រេីមកនៅផ្ទះថ្មី។

"រឿងតូចតាចមួយហ្នឹង អូនមិនហត់ទេលោកប្តី បងកុំបារម្ភអីល្ងាចនេះអូននឹងធ្វេីអោយអស់ដៃម្តង បងចាំតែសរសេីរអូនទៅបានហេីយ "ថេហ្យុង និយាយឡេីងបង្ហាញភាពរឹងមាំុថារឿងប៉ុណ្ណឹងវាគ្មានបញ្ហាសម្រាប់មនុស្សដូចជាគេទេ បញ្ហាធំរបស់គេគឺតាមការពារប្តីពីពួកស្រីៗដែយាយីចង់បានប្តីខ្លួនទៅវិញទេ។

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now