11"បានសម្រេច"

732 77 6
                                    

ភាគទី11"បានសម្រេច"

#ព្រឹកថ្ងៃថ្មី

   ផ្ទៃមេឃស្រឡះធេងពោលពេញទៅដោយពពកពេញផ្ទៃមេឃដ៏ខៀវស្រងាត់ សត្វចាបហេីឆ្វេឆ្វាចរកចំណីទាំងព្រឹកប្រលឹមខណៈមនុស្សម្នារក៏កំពុងក្រោកបំពេញកាតព្វកិច្ចរាងៗខ្លួន។ ចម្លែកអ្វីតែប្តីប្រពន្ធមួយគូរនេះវិញក្រោយពីបញ្ចប់សង្គ្រាមដ៏ក្តៅគគុករួចហេីយក៏គេងអោបគ្នាយ៉ាងស្អិតរមួតរហូតដ៏ភ្លឺប្រៀបដូចជាដែកឆក់ដែលឃ្លាតគ្នាមិនបាន។

ត្របកភ្នែកក្រាសក៏បានបេីកឡេីងសន្សឹមៗពេលពន្លឺព្រះអាតិទ្យនាពេលព្រឹកចាំងចូលកាត់ស្រមោលវាំងនន ជុងហ្គុកក្រោយភ្ញាក់ពីដំណេកអ្វីដែលនាយបានឃេីញមុនគេគឺផ្ទៃដ៏សែនស្រស់ស្រទន់របស់ភរិយា។ នាយពិតជាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ពេលបេីកភ្នែកមកឃេីញមុខប្រពន្ធដ៏គួរអោយស្រឡាញ់ មេីលចុះពេលគេងលក់បែបនេះប្រៀបដូចជាឆ្មាតូចមួយដល់ពេកបេីកភ្នែកមកប្រៀបដូចជាសត្វខ្លាមួយយ៉ាងអញ្ចឹង។

"ស្រស់ស្អាត ស្អាតអ្វីម្លេះទេ!" នាុយសង្ហាពោលពាក្យសរសេីរមិនដាច់ពីមាត់ដៃក្រាសគ្រេីមៗក៏លេីកទៅអង្អែលថ្ពាល់នាយតូចដោយសេចក្តីថ្នាក់ថ្នមៗព្រោះខ្លាចរំខានដំណេករបស់នាយតូច។ ប្រហែលជាយប់មិញអស់កម្លាំងខ្លាំងហេីយទេីបបានជាគេងលង់លក់ស្រួលបែបនេះ រាល់ដងណាមេឃភ្លឺមិនទាន់ទេងេីបទៅជួយរៀបចំម្ហូបជាមួយអ្នកបម្រេីបាត់ហេីយ។

"ហឹុម!!.." សម្លេងក្រហឹមរបស់ថេហ្យុងក៏បន្លឺឡេីងស្រាលៗ រួចត្របកភ្នែកស្តេីងក៏ចាប់បេីកឡេីងបន្តិចម្តងៗរហូតដល់ច្បាស់ចេសសឹមងាកផ្ទៃមុខបែទៅខាងស្តាំក៏ឃេីញ

"ជុងហ្គុក!! យប់មិញ...." គ្រាន់តែឃេីញមុខនាយជាស្វាមីភ្លាមខួក្បាលប្រពន្ធអង្គចងចាំក៏ចាប់ផ្តេីមនឹកឃេីញរភងកាលពីយប់មិញ ប៉ុន្តែខ្លួនចាំបានត្រឹមជុងហ្គុកជូនមកផ្ទះហេីយថេីបបបូមាត់ខ្លួន ក្រៅពីហ្នឹងទៀតគេមិនចាំអ្វីឡេីយ។

"យប់មិញអូនរំលោភបងណាថេយ៍.."
"ហាស៎!!! ស្អីគេអូននេះហេស៎ទៅរំលោភបងនោះ?" ថេហ្យុងបេីកភ្នែកធំៗពេលឮនាយជាស្វាមីនិយាយដូច្នេះ ខ្លួនមិនជឿទេថាគេពិតជាទៅរំលោភនាយមែននោះ។

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now