ភាគ9+10 : ពូងូតទឹកឲ្យអូនណា

2.3K 175 0
                                    


អារុណសួស្តីនៅពេលព្រឹកថ្ងៃនេះថ្មីជា
ថ្ងៃល្អសម្រាប់មនុស្សគ្រប់គ្នាតែដូចជាមិនល្អសម្រាប់ ជុងហ្គុកឡើយ។
" អួយ៎....ដៃខ្ញុំ ណ៎ែកក្រោកឡើងនេះឯងគេងត្រមក់ម្ល៉េះ " ជុងហ្គុក សួរទៅកាន់ ថេយ៌ដែលគេងស្រមុកធ្វើជាមិនដឹងឮអ្វី
" ហុឹម... Daddy Mommyកុំអាលដាស់អូន អូនគេងមិនទាន់ឆ្អែតទេ "ថេយ៌ពោលពាក្យទាំងបិទភ្នែក
" ណ៎ែកអាយុច្រើនហើយនៅធ្វើដូចជាកូនក្មេងទៅកើតយ៉ាប់មែនក្រោកឡើងយើងជូនឯងទៅផ្ទះវិញ" ជុងហ្គុកពោលពាក្យទាំងក្រវីក្បាល
" អត់ទេ អូនអត់ក្រោកទេDadកុំបង្ខំអូន" ថេយ៌និយាយបានត្រឹងនេះគេក៏គេងបន្តរទៅ
" ហាស៎? នេះគេហៅយើងថាDad?ហឺយ..ក្មេងនេះ " ជុងហ្គុក ខ្ចិលនិយាយច្រើនតទៅទៀតគេក៏ស្លៀកពាក់នឹង ទៅធ្វើការបន្តរ ចំណែកឯរាងតូចវិញគេគេងទាំងមិនខ្វល់ទាំងអស់អ្នកណានិយាយអីធ្វើអ្វីក៏ធ្វើទៅសម្ខាន់អត់ខ្វល់។
" ម៉ែដោះ" ជុងហ្គុកក្រោយពេលដែលរៀបចំខ្លួនរួចហើយគេក៏ចុះមកក្រោម នឹងនិយាយទៅកាន់ស្ត្រីវ័យចំណាស់ម្នាក់ដែលមានតួនាទីសម្ខាន់ក្នុងវិមានមួយនេះ
" ចា៌អ្នកប្រុសមានអ្វីឲ្យបម្រើមែនទេ? " ម៉ែដោះ
" អរ៎ គឺថាម៉ែដោះជួយរៀបចំអាហារឲ្យទៅថេយ៌ផងណាពេលភ្ញាក់ឡើងអាចនឹងឃ្លាន ហើយសូមផ្ញើគេនៅជាមួយនឹងម៉ែដោះផងណាខ្ញុំទៅធ្វើការហើយ"ជុងហ្គុក និយាយចប់គេក៏ចាក់ចេញទៅ
"សង្ស័យណាស់អ្នកប្រុសរបស់ខ្ញុំ"ម៉ែដោះនិយាយទាំងញញឹម បន្ទាប់មកគាត់ក៏ទៅរៀបចំអ្វីដែលរាងក្រាស់ប្រាប់ ។
តុ...តុ...សម្លេងគោះទ្វារបន្ទប់របស់ថេយ៌ដែលគេងត្រមត់មិនទាន់ក្រោក។
" ហាស៎??ទ្វាអត់ចាក់សោរផង" ម៉ែដោះ ពោលពាក្យទាំងហួសចិត្តបន្ទាប់មកក៏បើកទ្វារដើម្បីចូលក៏ប្រទះឃើញក្មេងប្រុសគេងលង់លក់យ៉ាងមានក្តីសុខមើលទៅពិតជាមានក្តីសុខណាស់
" អ្នកប្រុសចា៌ម៉ោង9ហើយនេះនៅមិនទាន់ដឹងខ្លួនទៀតឬ?" ម៉ែដោះ
"Mmmmmm"ដោយសារតែមានការរំខានធ្វើឱ្យក្មេងប្រុសញៀនដេកក៏ក្រោកពត់ពែងខ្លួនដោយភាពគួរឲ្យស្រលាញ់ក្នក់ក្នាញ់
" Daddy Mommyអូនថេយ៌ មិនទាន់ចង់ទៅរៀនទេអូនថេយ៌ចង់គេបន្តរ" ថេយ៌ស្មានតែនេះគឺជាផ្ទះរបស់ខ្លួនក៏ពោលទៅកាន់ម៉ែដោះ
" អួយ៎..." ម៉ែដោះ
" ហុឹម..?? អ៊ុំជាអ្នកណា? " ថេយ៌
"អឺអ៊ុំគឺ ម៉ែដោះនៅទីនេះ"
"ឯណាម៉ាក់អូន?"
" ចា៌??" សួរបែបភ្ញាក់ផ្អើល
"អូនសួរថាឯណាម៉ាក់អូន?" ថេយ៌សួរបែបមុខកាច
" ម៉ាក់? អូន?ហេតុអ្វីក៏ ការនិយាយរបស់អ្នកប្រុសមិនដូចមនុស្សពេញវ័យអញ្ចឹង?" ម៉ែដោះ និយាយស្ងាត់ៗប៉ុន្តែពាក្យទាំងអស់នេះគឺនៅតែឮដល់ត្រចៀក របស់ថេយ៌ដដែល
"ចុះអ៊ុំឲ្យអូនពេញវ័យយ៉ាងម៉េចបើអូនទើបអាយុ7ឆ្នាំនឹង"ថេយ៌តបទាំងធ្វើដៃធ្វើជើងជាសញ្ញារដល់ម៉ែដោះចំណែកឯអ្នកស្តាប់ឮហើយគឺគាំងស្តូកតែម្តងនេះ7ឆ្នាំ??តើវាពិតប្រាកដទេមើលទៅ...ហឺយ...!
" ចា៌ៗ...7ឆ្នាំក៏7ឆ្នាំណា " ម៉ែដោះ
"ចឹងបានត្រូវហិហិ..." ថេយ៌តបទៅវិញសើចបិទភ្នែក
" ក្មួយថេយ៌ ក្រោកទៅងូតទឹកទៅណា ហើយអាលមកញ៉ាំបាយ " ម៉ែដោះ
" ហិហិ...ទទួលបញ្ជាទាន"រាងតូច ក្រោយពីរស្តាប់មនុស្សចាស់និយាយហើយក៏លើកដៃធ្វើជាសញ្ញាថានឹងទៅបន្ទប់ទឹក ប៉ុន្តែ គ្រប់យ៉ាងក៏គាំងទៅវិញ ព្រោះ...
" អ៊ុំហា៎...ទីនេះគឺជា កន្លែងណាបន្ទប់អូនដូចជាមិនមែនបន្ទប់មួយនេះទេ? អេរ៎...យប់មិញមានរឿងអ្វីទៅ " ថេយ៌សួរទៅកាន់ម៉ែដោះព្រោះតែមិនយល់
"គឺទីនេះគឺជា បន្ទប់របស់អ្នកប្រុសជុងហ្គុកហើយផ្ទះនេះក៏ជា កម្មសិទ្ធិរបស់អ្នកប្រុសជុងហ្គុកដែល" ម៉ែដោះ
" ជុងហ្គុកជាអ្នកណាទៅ? គេជាមនុស្សទេ?"ថេយ៌
"ចា៌? "ម៉ែដោះតបទៅវិញទាំងទឹកមុខភ្ញាក់ផ្អើលមើលអ្នកប្រុសរបស់ខ្លួនមិនមែនជាមនុស្សគឺជាស្អីទៅ?
"គឺអូនចង់និយាយថាគាត់ជាមនុស្សទេ?"ថេយ៌ (បើបញ្ជាក់ន័យរបស់រាងតូចគឺចង់សួរថា ជុងហ្គុកគឺជាអ្នកណា)ប៉ុន្តែ ក្មេងនិយាយមិនច្បាស់គឺអញ្ចឹងហើយ
"អឺ...គាត់គឺជាមនុស្សនឹងហើយ "ម៉ែដោះ
"ម៉ែដោះនេះមិចៗទេស៎" ថេយ៌និយាយតិចៗ
" ក្មួយនិយាយអ្វីនឹង?" ម៉ែដោះ
"អត់ទេ ថេយ៌អត់និយាយអ្វីផង" ថេយ៌
" ចា៌ចឹង អ្នកប្រុសឆាប់ទៅងូតទឹកទៅណា" ម៉ែដោះ
"ឲ្យថេយ៌ងូតទឹកយ៉ាងមិចទៅ ម៉ែដោះងូតទឹកឲ្យអូនមក អូនអត់ចេះងូតទឹកទេ"ថេយ៌
"អត់ចេះងូតទឹក?តែថេយ៌ធំហើយណាក្មួយឲ្យអ៊ុំងូតទឹក ឲ្យដូចជាមិនសមទេ" ម៉ែដោះ
" អូនមិនទាន់ធំទេហុឹកអូនទើបតែអាយុ7ឆ្នាំសោះនឹងហុឹកបើ Mommyអូននៅគាត់ងូតទឹក ឲ្យអូនហើយលាងគូថឲអូនទៀតហុឹក...ណាៗម៉ាក់អ៊ុំណា"ថេយ៌យំរៀរាប់ប្រាប់ទៅកាន់ម៉ែដោះយ៉ាងរំអិតធ្វើឲអ្នកដែលស្តាប់ឮហើយគឺគាំងគ្មាបពាក្យវាចាអ្វីទាំងតើគាត់ត្រូវធ្វើបែបណាទៅ?ណាមួយគាត់ក៏មិនអាចងូតទឹកឲ្យថេយ៌បានដែលបើងូតទឹកប្រាដកជាឃើញអស់ហើយព្រះអើយគាត់ក្រមុំចាស់ផងហឺយគួរតែគិតបែបណាទៅទើបវាល្អ។
" អ៊ុំបាទងូតទឹកឲ្យអូនបាននៅបាទ?" ថេយ៌
" អឺគឺថាចាំបន្តិចណាក្មួយ" ម៉ែដោះគ្រាន់តែនិយាយចប់ភ្លាមក៏ យកទូរស័ព្ទខលទៅនរណាម្នាក់មិនទាន់បាន15វិនាទីស្រួលបួលផងទ្វាបន្ទប់ក៏ត្រូវបានបើកដោយស្នាដៃរបស់ជុងហ្គុកមិនខុសឡើយ ម៉ែដោះគឺខលទៅរាងក្រាស់នេះឯងចំណែកឯអ្នកបានឮដំណឹងហើយគឺការងារក្រុមហ៊ុនគឺទម្លាក់ចោលហើយសម្ខាន់គឺគេមកជួបថេយ៌។
"លោកពូ?លោកពូ...?" ថេយ៌ពោលពាក្យទាំងភ្ញាក់ផ្អើលក្រោយពេលឃើញ វត្តមានរបស់ជុងហ្គុក ប៉ុន្តែរាងក្រាស់គឺមិនបានមាត់អ្វីទេ

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now