ភាគ21+22: អារម្មណ៍ភ័យខ្លាច

1.4K 128 0
                                    


"Daddy..... Mommy....អូនថេយ៌ៗ...នៅនៀគ"ថេយ៉ុងបានរត់ទៅលើផ្លូវថ្នល់ដែលមាន រថយន្តជាច្រើនកំពុងតែបើកបរចុះឡើង៕
"ហាស៎...កូនថេយ៌កុំរត់កូន.."អ្នកស្រីគីម ស្សូរ៉ាដា
គ្រាន់តែឮសម្លេងរបស់រាងតូចភ្លាមអ្នកជាម្តាយក៏ក្រឡេកទៅប្រភេទសម្លេង ប៉ុន្តែគ្រប់យ៉ាងគឺធ្វើឲ្យគាត់គាំងស្តូករឹងដៃរឹងជើងអស់ហើយនេះកូនរបស់គាត់រត់មកគឺមិនបានមើលឡានអ្វីទេ(ក្មេង7ឆ្នាំទៅដឹងក្តីអ្វីទៅ)
"Daddy Mommy.... អាយយ៎...ប្រាវ...អឹក...." សម្លេងចុងក្រោយដែលថេយ៉ុងបាន ស្រែកហៅម្តាយនឹងឪពុកជាលើកចុងក្រោយ ក្រោយពីរមាន រថយន្តទំនើបមួយគ្រឿងដែលមានពណ៌ខ្មៅ( បញ្ជាក់ មិនមានស្លាក់លេខទេ) បុកធ្វើឱ្យរាងតូចត្រូវខ្ទាតចេញទៅម្ខាងយ៉ាងគួរឲ្យអាណិតជាពន់ពេក។រាងកាយក៏ស្រោចទៅដោយដំណក់ឈាមជាច្រើនយ៉ាងគួរឲ្យសង្វេគទៅដល់រាងការដ៏ល្អឥតខ្ចោះក្មេងដូចជាគីមថេយ៉ុង។ចំណែកអ្នកដែលនៅក្នុងស្ថានភាពបែបនេះឃើញមនុស្សដែលខ្លួនស្រលាញ់ទៅជាបែបនេះហើយគេពិតជា...។
"ថេយ៌ៗ...."សម្លេងរបស់រាងក្រាស់ស្រែកយ៉ាងខ្លាំងដោយភាពតក់ស្លុតរបស់គេស្ទើរតែមិនអាចកំរើកមិនបានក្នុងការបោះជំហានមករកមនុស្សដែលខ្លួនស្រលាញ់ធ្លាប់តែថ្នាក់ថ្នមនឹងតាមចិត្តគ្រប់យ៉ាងស្ថិតនៅក្នុងពាក់កណ្ដាលស្លាប់ពាក់កណ្ដាលរស់បែបនេះក្នុងបេះដូងអ្នកកំលោះម្នាក់នេះពិតជាឈឺខ្លាំងណាស់។
"ពូ...ពូ..."សម្លេងស្រាៗចេញពីបបូរមាត់របស់រាងតូច
ខ្សែភ្នែកសម្លឹងទៅកាន់លោកពូដោយអារម្មណ៍ពិបាកស្មាន់។
"កូនថេយ៌ៗ...ហុឹក...កូនថេយ៌ៗ..."អ្នកស្រីគីម ស្សូរ៉ាដាលោកគីម ស្សូរ៉ាដាស្រក់ទឹកភ្នែកព្រោះតែអាណិតកូននេះកូនរបស់គាត់ត្រូវស្ថិតក្នុងស្ថានភាពបែបនេះទៀតហើយឬ??ហេតុអ្វីក៏កូនរបស់គាត់កម្មម្ល៉េះ?
"អឹក ...ពូ...ហុឹក...អឹក..."រាងតូចនៅក្នុងពេលវេលានេះក្នុងខួរក្បាលក្មេងតូចម្នាក់នេះគិតអ្វីមិនចេញសាច់ឈឺស្ពឹកពេញខ្លួនបបូរមាត់ស្លេកស្លាំងព្យាយាមយ៉ាងដង្ហក់ហៅឈ្មោះរបស់ម្ចាស់បេះដូងរបស់ខ្លួនទាំងពិបាកទ្រាំគេពិតជាមិនចង់ឃើញរាងក្រាស់ស្ថិតនៅក្នុងស្ថានភាពបែបនេះឡើយលោកពូដែលរឹងមាំខ្លាំងបំផុតប្រែក្លាយទៅជាមនុស្សទន់ជ្រាយព្រោះតែក្មេងដូចជាគេណាស់មែនទេ?កុំចឹងអីលោកពូរឹងមាំឡើងៗដើម្បីការពារក្មេងដល់រពិសម្នាក់បន្តរទៀតបានទេ?
"ហុឹក..ថេយ៉ុង...ហុឹក...ទេមិនពិតទេ..ហុឹក..."ជុងហ្គុកអារម្មណ៍ភ័យខ្លាចគឺខ្លាចនៅក្នុងការបាត់បងជ្រាបពេញខួរក្បាលធ្វើឱ្យបុរសដែលរឹងមាំម្នាក់នេះមិនអាចបោះជំហានទៅមុខបាន។ខ្សែភ្នែកដ៏ឈឺចាប់របស់រាងក្រាស់សម្លឹងទៅកាន់ថេយ៉ុងដោយអារម្មណ៍ពិបាកសន្និដ្ឋានគេពិតជាចង់មានភាពក្លាហានទៅក្រសោបរាងកាយដែលពោរពេញទៅដោយដំណក់ឈាមនោះណាស់ប៉ុន្តែហេតុអី្វគេមិនអាចបោះជំហានទៅបាន??ម្ដាយឪពុករបស់រាងតូចឃើញបែបនេះក៏និយាយឡើង។
"កូនថេយ៌ កូនគួរតែប្រមូលស្មារតីណាកូនក្មួយជុងហ្គុកក្មួយគួរតែមានភាពក្លាហ៊ានជាងនេះឆាប់ឡើងថេយ៌ត្រូវកាលក្មួយណា"អ្នកស្រីគីម ស្សូរ៉ាដាពោលពាក្យសម្ដីទាំងអួលដើមកទោះបីជាគាត់ចង់នាំរាងតូចទៅកាន់មន្ទីរពេទ្យក៏ពិបាកដែរព្រោះតែក្មេងម្នាក់នេះមិនព្រមនោះទេប្រសិនជាមិនបានការអោបក្រសោបពីរាងក្រាស់។
"ពូ...ហេតុអ្វីក៏ពូមិនឱបថេយ៌ ហេតុអ្វីពូនៅឈរត្រូវនោះ?ពូគួរតែឱបអូន នៅក្បែរអូនខិៗ..ខិៗ..ហុឹក...ខ្ញុំមិនទៅណាទេហុឹក...ថេយ៌ មិនទទួលព្យាបាលទេប្រសិនបើពូមិនមកបីអូន...អឹក..ហុឹក...មិនឱបអូនម្តងទៀតហុឹក...ពូ..Dad... Mommy....ប្រាប់ពូជុងហ្គុកទៅហុឹក...."ថេយ៉ុងពោលទាំងឈឺចាប់ពេញរាងកាយឈាមកាន់តែហូរកាន់តែខ្លាំងរាងក្រាស់ឃើញបែបនេះក៏ព្យាយាមបោះជំហានទាំងពាក់ដៃញ័រជើងរឹងបបូរមាត់ស្លេកស្លាំងកែវភ្នែកដែលកំណាចមនុស្សគ្រប់គ្នាខ្លាចរអារក៏ប្រែជាទន់ជ្រាយ។
"ហុឹក...ថេយ៉ុង ..អូនកំពុងតែធ្វើបាបបងមែនទេហុឹក.ព្រូស."ជុងហ្គុកព្យាយាមដើរមករករាងតូចដែលដេកលើថ្នក់ខ្លួនដែលស្អាតក៏ប្រែមកជាមានរបួសមានជាំពេញរាងកាយ។ដោយមិនអាចបោះជំហានបន្តរបានគេក៏ដួលទៅនឹងឥដ្ឋគ្មាននរណាចូលមកជួយឡើយព្រោះបើមានក៏ជុងហ្គុកមិនឲជួយគេគួរតែមានភាពក្លាហ៊ានជាងនេះបើគេទន់ជ្រាយគេអាចការពារថេយ៉ុងបានទេ?ចម្លើយគឺអត់ទេ។
"ហុឹក...ថេយ៉ុង...អូន...សម្លាញ់កុំកើតអីណាហុឹក...កុំធ្វើឲ្យបងខ្លាចអីហុឹក...បងមកហើយ...បងនឹងក្រសោបរាងកាយអូនហុឹក.."ទីបំផុតគេក៏មកដល់នឹងលើកក្រសោបរាងកាយពោលពេញទៅដោយឈាមយ៉ាងគួរឲ្យសង្វេគ។
"ហុឹម...ពូ...ពូកែណាស់"ថេយ៉ុងនិយាយចប់ត្រឹមនេះក៏សន្លប់បាត់
"ហាស៎...កូនថេយ៌...ហុឹក...ប៉ាវា ....កូនយើង"អ្នកស្រីគីមស្សូរ៉ាដាយំឱបអ្នកជាប្តី
"មិនអីទេអ្នកគ្រូពេទ្យមកដល់ហើយ កូនយើងច្បាស់ជាមិនកើតអ្វីឡើយ"លោកគីម ស្សូរ៉ាដានិយាយទាំងមុខមាំជឿជាក់ថាថេយ៉ុងមិនកើតអ្វីឡើយ
"ថេយ៌ៗ....កុំកើតអីណា...ហុឹក...ពូស្រលាញ់ថេយ៌ណាស់ រឹងមាំដើម្បីពូណា" ជុងហ្គុកនិយាយទៅកាន់មនុស្សដែលសន្លប់មិនដឹងឮអ្វីក្រោយពេលដែលគ្រូពេទ្យជាច្រើនកំពុងលើករាងកាយរបស់ថេយ៌នោះក៏...
"ថេយ៌...."ជុងហ្គុកឱទានឈ្មោះរបស់រាងតូចតិចៗនៅពេលដែលដៃរបស់គេត្រូវរាងតូចកាន់ឡើងជាប់ស្និតសូម្បីតែបេះក៏មិនចេញ។
"ឆាប់ឡើង"លោកគ្រូពេទ្យនិយាយភ្លាមក៏លើកថេយ៌ដាក់ក្នុងឡានដោយមានរាងក្រាស់នៅក្បែររាងតូច។បន្តិចក្រោយមកឡានពេទ្យក៏មក ដល់គោលដៅអ្វីដែលពួកគេចង់មក គ្រាន់តែមកដល់ភ្លាមស្រាតែជូនអ្នកជម្ងឺចូលបន្ទប់សង្គ្រោះបន្ទាត់ភ្លាមៗតែម្តងចំណែកឯសាច់ញាតិអ្នកជំងឺត្រូវឲចាំនៅខាងក្រៅ។

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now