ភាគ11+12 ឲ្យថេយ៌សូមទោសពូពូ

2.2K 160 0
                                    


"ឆឺស" ចំណែកឯរាងតូចក៏មិនបានតមាត់ទៅទៀតក៏គេងលក់បាត់ទៅចំណែកឯងជុងហ្គុកក្រោយពីរឃើញថាថេយ៌គេលក់ក៏គេមិនបានចាប់អារម្មណ៍អ្វីផ្សេងទៀតក្រៅពីធ្វើការបន្តរដោយស្នាមញញឹម។
♡មន្ទីពេទ្យ♡
ប្រសិនបើយើងក្រឡេកមកមើលអ្នកនៅមន្ទីរពេទ្យឯណេះវិញគឺ។
" ម៉ែងឆីងនេះឯងនៅមិនទាន់ដឹងខ្លួនទៀតហែស៎?ហឺយ..ពេលណាទើបវាដឹងខ្លួនទេ"ជីនអុីងនិយាយទាំងមានអារម្មណ៌ធុញទ្រាន់កុំតែនេះជាបញ្ជាររបស់ចៅហ្វាយឲ្យមកមើលទេកុំអីស្មានេះគឺនៅក្លឹបកំពុងតែសប្បាយហើយ។ 
"អាប្រកាច់គ្រាន់តែមើលយើងប៉ុណ្នឹងសោះក៏រអ៊ូដែល" ម៉ែងឆីង សុខៗក៏ស្រាប់តែ និយាយឡើងធ្វើឱ្យជីនអុីង ភ្ញាក់ស្ទុះរៀបរត់ទៅហើយ
" អុញ៎ យក្ស"ជីនអុីង
"ភ្ញាក់ស្អីឯងយើងអត់ទាន់ងាប់ទេ"ម៉ែងឆីងនិយាយទាំងសម្លុតជីនអុីង
"ណ៎ែក គ្រាន់តែដឹងខ្លួនភ្លាមមានកម្លាំងស្រែកដាក់យើងម៉ងណ៎"ជីនអុីង
"អឺ..ហើយទើសស្អីឯង"ម៉ែងឆីង
"បានៗ យើងឈប់ប្រកែកជាមួយឯងហើយ ធុញណាស់អត់មានអរគុណហើយនៅស្តីឲ្យទៀតហឺយ" ជីនអុីង
"រៀបចំខោអាវឲ្យយើង យើងចង់ចេញពីរមន្ទីពេទ្យ"ម៉ែងឆីង និយាយទាំងមុខងាប់
"ណ៎ែក នេះទើបតែដឹងខ្លួនទេណា"ជីនអុីង
"ហើយយ៉ាងម៉េច? យើងឲ្យរៀបចំក៏ធ្វើទៅសួរដេញដោលតាប៉ែច្រើនមែនហើយ" ម៉ែងឆីង
"អររ៎ៗ...ដឹងហើយ ស្អីទេស៎ហាស៎ "ជីនអុីងខ្ចិលប្រកែកបន្តរគេក៏រៀបចំនឹងសុំសំបុត្រចេញពីរមន្ទីរពេទ្យ រួចពួកគេទាំងពីរក៏បើកឡានចូលមក ភូមិគ្រឹះវិញ ។
♡ភូមិគ្រឹះ ស្សូរ៉ាដា♡
តាំងតែពីរយប់មកដល់ពេលនេះ ក្នុងផ្ទះគឺមានសភាពស្ងាត់ជ្រងំ ព្រោះតែគ្មានវត្តមានរបស់ថេយ៌ៗដែលជាក្មេងម្នាក់គួរឲស្រលាញ់នឹង កូរពេញផ្ទះ។
ងឺតតតត.....សម្លេងចត់ឡាននៅមុខភូមិគ្រឹះធ្វើឲចិត្តអ្នកស្រីគីម ស្សូរ៉ាដា ស្មានតែកូនត្រឡប់មកផ្ទះវិញក៏រត់ទៅក្រៅយ៉ាងលឿនប៉ុន្តែគ្រប់យ៉ាងគឺគាំងតែម្តង។
"ជម្រាបសួរអ្នកម៉ាក់"ឡុងឈីង ត្រូវគឺជាគេនឹងឯងគ្មានអ្នកណាក្រៅទេ ណាមួយថ្ងៃនេះគេមកលេងរាងតូចផងដែរទាំងដែលពីរមុនគេមិនបានបញ្ចេញវត្តមានម្តងណាឡើយ។
"ចា៌ជម្រាបសួរក្មួយឡុងឈីង"អ្នកស្រីគីម ស្សូរ៉ាដា
ពោលទាំងមុខស្ងួត
"តើអូនថេយ៌នៅទេ?អ្នកមីង?" ឡុងឈីង
"អឺៗ...គឺ.."អ្នកស្រីគីម ស្សូរ៉ាដា គាត់ពិតជាមិនដឹងឡើយថាគួរឆ្លើយតបបែបណាទៅកាន់ ឡុងឈីងដែលជា សង្សារឬជាគូរដណ្តឹងរបស់ថេយ៌។
"អ្នកម៉ាក់មានរឿងអ្វីឬតើអូនថេយ៌នៅឯណាទៅ " ឡុងឈីងសួរទាំងមានចម្ងល់
" កូនថេយ៌ថ្ងៃនេះគឺ មិននៅផ្ទះទេណា គឺកូនថេយ៌បានទៅលេងនៅឯប៉ារីសតាំងតែមួយ1អាទិត្យមុនមកម្លេះនេះក្មួយមិនដឹងទេឬ?" លោកគីម ស្សូរ៉ាដា ដោយមើលទៅសភាពតាំងតឹងពេកក៏ចេញមកនិយាយធ្វើឱ្យឡុងឈីងក៏មានការងើយឆ្ងល់ដែលប៉ុន្តែក៏មិនហ៊ានសួរ
"បាទ អរគុណច្រើនណា ប៉ាអ៊ុំម៉ាក់អ៊ុំចឹងពេលអូនថេយ៌មកផ្ទះវិញខ្ញុំនឹមកម្តងទៀត ជម្រាបលាបាទ"ឡុងឈីង និយាយចប់គេក៏ចាក់ចេញ ទៅវិញតែម្តង
"លោកប្តី ហេតុអ្វីក៏យើងមិនប្រាប់ការពិតទៅកាន់ក្មួយឡុងឈីងចឹង"អ្នកស្រីគីម ស្សូរ៉ាដា
"ចុះបើយើងប្រាប់ការពិតហើយគេអាចជួយអ្វីបានទៅ?អូនមិនឃើញទេកូនថេយ៌យើងជួបគ្រោះថ្នាក់ក៏ព្រោះតែគេហើយកូនយើងនៅបន្ទប់សង្គ្រោះបន្ទាន់ ស្ទើរតែបាត់បង់ជីវិតក៏ព្រោះតែចុះបើគេដឹងថាកូនយើងមិនគ្រប់ទៀតនោះរឿងនិងទៅជាយ៉ាងណា?" លោកគីម ស្សូរ៉ាដាក្រោយពីរនិយាយចប់គាត់ក៏ដើរចូលទៅក្នុងផ្ទះទាំងមានអារម្មណ៌ធុញថប់ជាខ្លាំងនេះកូន សំណប់ចិត្តគាត់បាត់ទៅលើស24ម៉ោងហើយនៅមិនទាន់រកឃើញទៀត ចុះបើថេយ៌កើតអ្វីទៅព្រះនេះខ្ញុំមិនហ៊ានសូម្បីតែគិត ចំណែកឯអ្នកស្រីគីម ស្សូរ៉ាដាក៏ដើរទៅក្នុងផ្ទះ។
"លោកប្តីអូនដឹងថាបងគឺបារម្ភពីរកូនថេយ៌អូនក៏ឈឺមិនចាញ់បងដែលតែពេលនេះហុឹក...ពួកយើងគួរធ្វើបែបណាទៅ ហុឹក...អូននឹកថេយ៌កូនខ្លាតូចរបស់យើងណាស់ " អ្នកស្រីគីម ស្សូរ៉ាដា យំឱបស្វាមី
"មិនអីទេ ប្រពន្ធសម្លាញ់បន្តិចទៀតរឿងអាក្រក់នឹងរសាយបាត់ហើយ"លោកគីម ស្សូរ៉ាដា
♡ភូមិគ្រឹះម៉ាយូគិ♡
កម្លោះសង្ហារទាំងពីរនាក់តាំងតែចេញពីរមន្ទីរពេទ្យមកដល់ផ្ទះគឺគ្មានចេះត្រូវគ្នាអ្វីឡើយ ខាំគ្នាមើលតែឆ្កែឆ្មាទៅហើយសូម្បីតែពេលនេះក៏មិនលើកលែងដែល។
" ណ៎ែកអា មានបុណ្យម៉ែងឆីងនេះជាខោអាវឯងហេតុអ្វីក៏ឲយើងជាអ្នកយួរទៅវិញហាស៎អាសម្គីស"ជីនអុីងគ្រឺតក្នក់ក្នាញ់ទៅអ្នកម្ខាងទៀតនេះគេមិនយួរអ្វីទេឬ? ទាំងដែលរបស់អស់នេះគឺជារបស់គេទាំងអស់
"អត់ចង់យើងជាអ្នកជំងឺមិចគ្រាន់តែយួរឲ្យប៉ុន្នឹងបាក់ដៃមែន"ម៉ែងឆីង ពោលពាក្យទៅកាន់ជីនអុីងទាំងវៃជញ្ជើម
"ឯង ....ហឺយ ....គិតថាឯងទើបតែជាទេវើយកុំអីម៉ាំខ្ទៀតហើយម៉ាអាចង្រៃយ៌នេះវើយ"ជីនអុីង និយាយទាំងក្តៅក្រហាយប៉ុន្តែធ្វើមិចគឺមានតែទ្រាំប៉ុណ្ណោះម៉ែងឆីងគេពិតជាសើចឲណាណីណាស់ ព្រោះតែបានធ្វើបាបមនុស្សដែលមាត់អត់គំរប់
"មានរឿងស្អី?" ជុងហ្គុកសួរទាំងពរថេយ៌នៅជាប់នឹងចង្កេះព្រោះតែសម្លេងរបស់ពួកគេទាំងពីរនាក់ធ្វើឲរាងតូចភ្ញាក់យំតែម្តង
"ចៅហ្វាយ"ម៉ែងឆីង ពោលពាក្យទាំងឱនគោរពចៅហ្វាយធ្វើឱ្យជុងហ្គុកភ្ញាក់ផ្អើលក្រោយពេលឃើញវត្តមានកូនចៅម្នាក់នេះ។
"ដឹងខ្លួនហើយ?" សម្តីសោះកក្រោះប៉ុន្តែខ្សែភ្នែកគឺបានបញ្ជាក់ណាស់ថាចៅហ្វាយម្នាក់នេះគិតគូរពីកូនចៅដល់កម្រិតណា។

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now