ភាគ22+24លោកជាអ្នកណា?

1.6K 136 0
                                    


បងបាននិយាយរួចហើយគីមថេយ៉ុងប្រសិនបើបងមិនបានអូនក៏គ្មាននរណាអាចបានអូនឡើយហើយអូនក៏ជា របស់បងតែម្នាក់គត់អូនមិនអាចជារបស់អ្នកផ្សេងបានឡើយ។
"ហាហា៎..."ឡុងឈីងជិះរថយន្តរបស់ខ្លួនឯងយ៉ាងមានក្តីសុខក្រោយពេលដែលគេទទួលបានដំណឹងដ៏ល្អមិនខុសឡើយរឿងដែលកើតឡើងទៅលើថេយ៌គឺជាល្បិចរបស់គេតែម្នាក់គត់។ព្រោះតែចង់ឈ្នះគេលែងខ្វល់ពីអ្វីទាំងអស់អ្វីដែលគេមិនបានអ្នកណាក៏មិនបានដូចគ្នា។អាចនិយាយបានមួយទៀតថាគេម្នាក់នេះពិតជាមានចិត្តព្រៃផ្សៃដែលហ៊ានលើកដៃសម្លាប់មនុស្សដែលខ្លួនស្រលាញ់
"ហឺស...គ្រប់យ៉ាងគឺមកពីអូនខ្លួនឯងទេកុំបន្ទោសបង"ឡុងឈីងពោលទាំងញញឹមពិសពុល
♡មន្ទីរពេទ្យ♡
ក្រោយពីរដឹងថាក្មេងរបស់ខ្លួនបានសុវត្ថិភាពហើយរាងក្រាស់នឹងប៉ាម៉ាក់រាងតូចពិតជាមិនភាពរីករាយក្រៃលែងដែលគ្មានអ្វីអាច ប្រៀបធៀបបានឡើយ។
"ថេយ៌ៗ...ឆាប់ដឹងខ្លួនឡើងមកណាសឺតត...."ជុងហ្គុកឱនទៅថើបថ្ងាសរបស់រាងតូចយ៉ាងស្រាៗ
"កូនម៉ាក់អស់អីហើយក្មួយអាចទៅសម្រាកយកកម្លាំងបានណាក្មួយណាមួយខោអាវរបស់ក្មួយនៅមិនទាន់បាន ផ្លាស់ប្ដូរទៀតទុកកូនថេយ៉ុងឲ្យម៉ាក់មើលណា"អ្នកស្រីគីម ស្សូរ៉ាដាពោលពាក្យទាំងញញឹមទៅកាន់រាងក្រាស់ណាមួយគាត់ក៏មិនចង់ឲ្យជុងហ្គុកពិបាកជាងនេះឡើយ។
"ខ្ញុំអាច..រុឺៗ...អររ៎ សូមអភ័យទោសផងណាខ្ញុំសូមលើកទូរស័ព្ទបន្តិច"ជុងហ្គុករៀបចំនឹងនិយាយទៅកាន់អ្នកស្រីគីម ស្សូរ៉ាដាហើយក៏ត្រូវកាត់ពាក្យប្រយោគវិញព្រោះតែមានការរំខានពីរទូរស័ព្ទ។
"មានការអ្វី?ជីនអុីង?" រាងក្រាស់បានដើរមកឆ្ងាយគួរសមហើយក៏ពោលពាក្យទៅកាន់កូនចៅនៅចុងខ្សែម្ខាងទៀតដោយសម្លេងមុាំ
"ចៅហ្វាយពួកយើងបានស៊ើបដឹងហើយថាជាអ្នកណា"ជីនអុីងនិយាយទាំងមិនបានលេងសើច។
"ហឺស...ល្អណាស់...យកវាទៅឃុំទៅបន្តិចទៀតយើងនឹងទៅដល់ឥឡូវហើយ"ជុងហ្គុកនិយាយទាំងញញឹមចុងមាត់បញ្ជាក់ពីរភាពកំណាច់។
តើពេលវេលាបន្តិចទៀតនឹងទៅជាបែបណាគេគិតធ្វើបែបណាទៅលើបរុសម្នាក់នោះ?អាចទេសម្លាប់ចោលឬក៏មានអ្វីពិសេសជាងនេះទៅទៀតទៅគ្រប់យ៉ាងគឺមានតែរង់ចាំមើលប៉ុណ្ណោះ។
"នេះក្មួយទៅណាអម្បាញ់មិញ?"លោកគីម ស្សូរ៉ាដាសួរក្រោយពេលដែលជុងហ្គុកមកវិញ
"អររ៎គឺមានការងារបន្តិចណាលោកអ៊ុំ អើ..អញ្ចឹងខ្ញុំអាចសូមទៅធ្វើធុរៈសិនណាលោកអ៊ុំ"ជុងហ្គុកនិយាយយ៉ាងគួរសមទៅកាន់មនុស្សចាស់បន្ទាប់មកគេក៏បានមកភូមិគ្រឹះវិញទាំងមានភាពជាសាតាន។
"ចៅហ្វាយ"ម៉ែងឆីងឱនគោរពរាងក្រាស់ដោយមានភាពខ្លាចរអាល
"វានៅឯណា?"ជុងហ្គុកខាំជើងធ្មេញមិនឲ្យកំហឹងខ្លួនខឹងខ្លាំងនេះ
"គឺនៅខាងក្នុងចៅហ្វាយ"ម៉ែងឆីង
"ហុឹម"រាងក្រាស់ក៏បោះជំហានយ៉ាងមានអំណាចឆ្ពោះទៅបរុសម្នាក់នៅក្នុងបន្ទប់សម្ងាត់ជាមួយនឹងជីនអុីង ដោយខ្លួនរបស់គេពោលពេញទៅដោយស្នាមរបួសនឹងដំណក់ឈាមហូរចេញពីរក្បាល។
"ចៅហ្វាយ"ជីនអុីងគ្រាន់តែដឹងថាជុងហ្គុកមកដល់គេក៏បោះខ្សែតីចោល
"គឺឯង??"ជុងហ្គុកចាប់បោចសក់ក្បាលរបស់បរុសនោះឲ្យងើបមើលមកគេទើបដឹងថាគេជា...។
"ហឺស...អាចង្រៃដឹប.."ជុងហ្គុក គ្រាន់តែដឹងថាជាអ្នកណាហើយក៏ដាល់បរុសនោះមួយដៃទៅតាមកំហឹងរបស់គេ..។
"អា៎ក...អាចង្រៃនេះឯងមិនទៅបុណ្យសពប្រពន្ធរបស់ឯងទេឬយ៉ាងម៉េច"ឡុងឈីងពោលទាំងសើចចំអកព្រោះតែគិតថាថេយ៉ុងគឺស្លាប់តែគ្រប់យ៉ាងគឺខុសទាំងស្រុង ន័យការគិតរបស់គេ។
"ឯងទេដែលជាអ្នកងាប់ពិតប្រាកដ"ជុងហ្គុក
"ហឺស..ហាហា៎..."ឡុងឈីងសើចសប្បាយហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងធ្វើឱ្យរាងក្រាស់ឆ្ងល់នឹងអប្បកិរិយារបស់គេ
"វាមិនឆ្កួតទេមែនទេ?"ម៉ែងឆីង សួរទៅកាន់ជីនអុីងនៅជិតនោះ
"អញទៅដឹង?វៃវាមួយថ្ងៃហើយវាគ្មានឈឺស្អីសូម្បីតែបន្តិច"ជីនអុីង
"ឯងធ្វើបែបណាចំពោះថេយ៉ុងឯងក៏ទទួលបែបនោះដូចគ្នា"ជុងហ្គុក
"ហឺស...យ៉ាងណាក៏យើងបានទៅក្បែរមនុស្សដែលយើងស្រឡាញ់ដែលមិនដូចជាឯងទេ អាឆ្កួតហាហា៎ "ឡុងឈីង
"អររ៎ នេះឯងគិតហែស៎? ថាប្រពន្ធយើងស្លាប់?ឯងគិតខុសហើយអ្នកដែលមិនមានជីវិតនៅលើលោកនេះគឺឯងតែម្នាក់ប៉ុណ្ណោះ "ជុងហ្គុកនិយាយចប់ ប្រយោគនេះភ្លាមស្រាប់តែឡុងឈីងបើកភ្នែកធំៗទាំងមានការភ្ញាក់ផ្អើល
"ឯងនិយាយថាមិច?យើងជាអ្នកសម្លាប់គេដែលផ្ទាល់ហេតុអ្វី??" ឡុងឈីង
"ចាំឯងងាប់10ជាតិទៀតក៏បំណង់របស់ឯង គ្មានថ្ងៃដូចបំណងឡើយ ប្រសិនបើមានវត្តមានរបស់ចនជុងហ្គុកនៅទីនោះ"ជុងហ្គុក
"ឯង...."ឡុងឈីង រើសខ្លួនចេញពីរចំណង់ខ្សែក្នុងគោលបំណងចង់ទៅមកតតាំងជាមួយនឹងរាងក្រាស់របស់យើង
"កុំព្យាយាមអី វាគ្មានប្រយោជន៍ស្អីបន្តិចឡើយឯងត្រូវតែដឹង យកវាទៅឲ្យឡានកិនទៅត្រូវធ្វើឱ្យវា ងាប់ដោយវេទនាខ្លាំងបំផុត"ជុងហ្គុកពោលសម្តីចប់គេក៏ចេញទៅបាត់ទុកឲ្យកូនចៅទាំងពីរទៅធ្វើអ្វីដែលចៅហ្វាយដាក់បញ្ជារមុននេះ។
   គ្រប់យ៉ាងគឺអ្នកទេដែលសាងកំហុសនេះឡើងមកព្រោះតែ ភាពអាត្មានិយមរបស់អ្នកប៉ុណ្ណោះ។
♡មន្ទីរពេទ្យ♡
ប្រសិនបើយើងក្រឡេកមើលមន្ទីរពេទ្យឯណេះវិញគឺ..
ក្នុងបន្ទប់វីអាយភីរបស់រាងតូចកំពុងតែសម្រាកព្យាបាលជម្ងឺដែលមានលោកគីមនឹងប្រពន្ធកំពុងតែសម្លឹងមើលទឹកមុខរបស់រាងតូចដោយម្នាក់ៗពិតជាចង់ឲថេយ៉ុងដឹងខ្លួនវិញណាស់តែគ្រប់យ៉ាងក៏ដូចបំណងប្រាថ្នាពិតមែន។
"ហុឹម...អឹក...ទឹក.. ទឹក..."សម្លេងតិចស្តាប់ស្ទើរតែមិនបានឮចេញពីរបបូរមាត់របស់រាងតូចធ្វើឱ្យអ្នកស្រីគីម ស្សូរ៉ាដាដែលជាម្តាយប្រញ៉ាប់ក្រោកមកមើល។

កុមារា27ឆ្នាំ (ចប់)Where stories live. Discover now