ភាគទី១:ចង់ស្គាល់គ្នាក្នុងសួនច្បារដ៏ស្រស់ស្អាតមានផ្ការីកស្កុះស្គាយមនុស្សម្នាមកច្រើនល្មម ពួកគេមកលម្អែកាយ អ្នកខ្លះមកដើម្បីថតរូបចឹងទៅ។ បើមកមើលមនុស្សម្នាក់ដែលតែងតែមកទីនេះជាប្រចាំ ទឹកមុខគេដូចជាមិនសប្បាយចិត្តសោះ ពេលដែលគេសប្បាយចិត្តឬពិបាកចិត្តគេតែងតែមកទីនេះគេចូលចិត្តនៅម្នាក់ឯង ទៅណាក៏ម្នាក់ឯង ធ្វើអ្វីក៏ម្នាក់ឯង គេមិនចូលចិត្តកន្លែងមនុស្សច្រើន។
អង្គុយកណ្ដោចកណ្ដែងម្នាក់ឯងសុខៗក៏មានមនុស្សមុខ cute មកសួរគេ។
<នៅម្នាក់ឯងចឹងមិនអផ្សុកទេ?នេះញុាំទេ?នេះ!>យកស្ករគ្រាប់ឲ្យនាយមើលតែគេមិនតប សួរមិនឆ្លើយកំលោះមុខ cute ក៏យកស្ករគ្រាប់នោះដាក់ចូលដៃនាយតែម្ដងហើយអង្គុយជិតនាយសួរនាយពីនេះពីនោះ។
<លោកឈ្មោះអី?ខ្ញុំឈ្មោះស៊ុកជីន អាចហៅខ្ញុំថាជីនបាន> ប្រាប់ឈ្មោះខ្លួនទៅនាយតែនាយនៅតែមិនតបបែរជាមើលអីផ្សេងធ្វើដូចគ្មានវត្តមានខ្លួននៅទីនេះចឹង។
<លោកសង្ហាណាស់>ស៊ុនជីនមើលទៅនាយទាំងញញឹម មានអារម្មណ៍ថាចូលចិត្តទោះទើបជួបគ្នាក៏ដោយ។ គេមើលមុខស៊ុកជីនមួយភ្លែតក៏មើលអីផ្សេង គេរក្សាភាពស្ងៀមស្ងាត់បានល្អណាស់។
<ម៉េចក៏មិនញុាំទៅ?កុំភ័យខ្ញុំមិនយកវិញទេ ព្រោះខ្ញុំបានឲ្យទៅលោកហើយ >ស៊ុកជីន និយាយហើយសើចចេញធ្មេញកាន់លើកសម្រស់របស់គេ នាយគ្រាន់តែក្រលេកភ្នែកបន្តិចហើយឱនមុខចុះមើលស្ករគ្រាប់ក្នុងដៃដោយមិននិយាយអ្វី។
<អូ!ខ្ញុំត្រូវទៅវិញហើយ >ស៊ុកជីនក្រោកឈររួចបែរក្រោយមកនិយាយជាមួយនាយជាលើកចុងក្រោយ។
<សង្ឈឹមថាពួកយើងនិងជួបគ្នាម្ដងទៀតលោកមុខស្អាត មួយទៀតកុំភ្លេចញុាំស្ករគ្រាប់និងផង ខ្ញុំលាហើយ bye bye>ស៊ុកជីនចេញទៅ នាយបានត្រឹមតែមើលផែនខ្នងគេទាំងមិនស្ដីអ្វី ហើយក៏មិនដឹងថានាយកំពុងគិតអ្វីដែរ។
----------
ស៊ុកជីនបើកទ្វារចេញមកក្រៅទាំងស្លៀកពាក់ស្អាតបាតតែក្រលេកឃើញមនុស្សម្នាក់ដែលគេបានជួបនៅសួនកម្សាន្តកំពុងបើកទ្វារចូលក្នុងបន្ទប់ ឃើញចឹងរាងតូចក៏ស្រែកហៅនាយ។