ក្ដីសុខ

10 1 0
                                    

Episode 8

"ហិហិ!ស្រទន់ណាស់"

      រាងតូចបានញញឹមញញែមម្នាក់ឯងរមៀលខ្លួនពេញពូក ពេលនឹកឃើញរឿងកាលពីយប់ គេបានថើបគ្នាជាមួយរាងក្រាស់

"មុខខ្ញុំដូចជាក្ដៅ?"
"ខ្ញុំឆ្កួតមិនខានទេ ហិហិ!"

     កំពុងតែសប្បាយចិត្តក៏មានអ្នកចុចកណ្ដឹងនៅមុខបន្ទប់
     ជីនបានក្រោកទៅបើកទ្វារចង់ដឹងថាជាអ្នកណា ពេលបើកទៅគេមានការភ្ញាក់ផ្អើល និងសប្បាយចិត្តណាស់

"បងស្រី"
"បងចូលក្នុងសិនមក"
"បងមកស្ងាត់ៗមិនឲ្យដំណឹងសោះ"

    ជីនបានយកវ៉ាលីពីដៃបងស្រីយកមកទុកនៅសាឡុងសិន
    ពួកគេក៏បាននិយាយជាមួយគ្នា  នាងបានមើលជុំវិញបន្ទប់ថាការរៀបចំវាយ៉ាងម៉េចដែរ

"បងហត់ណាស់ធ្វើដំណើរមកច្រើនម៉ោងហើយ "

      នាងបានទម្រេតខ្លួនលើសាឡុងព្រោះភាពនឿយហត់

"អរ!ចឹងបងសម្រាកក្នុងទៅ ខ្ញុំទៅរៀបចំខោអាវឲ្យបងសិន"

"ឈប់!ទុកឲ្យបងរៀបចំខ្លួនឯងបានហើយ ឯងទៅចម្អិនម្ហូបឲ្យបងទៅ ពេលនេះបងឃ្លាន ក៏ចង់ភ្លក្សស្នាដៃឯងព្រោះខានយូរហើយ"

"អរ!ចឹងក៏បាន"
"បងចង់ញុាំអី?"

"មានអីធ្វើនឹងទៅ"

"បាទ"

     ជីនបានចូលទៅចម្អិនម្ហូបឲ្យបងស្រីរបស់គេ គេពិតជាសប្បាយចិត្តដែលបងស្រីមកលេងគេ
     ព្រោះការងារគាត់រវល់សឹងគ្មានពេលសម្រាកទេ បានគាត់មកបែបនេះត្រេកអរណាស់

_______

"អឹម!ឯងនៅតែធ្វើឆ្ងាញ់ដូចដើម"
"យ៉ាងម៉េចនឹង?"

"ខ្ញុំមានរឿងចង់ប្រាប់បង"

"និយាយមក"

      នាងញុាំបណ្ដើរស្ដាប់ប្អូននិយាយបណ្ដើរ

"ខ្ញុំបានទាក់ទងនិងគេហើយ"ជីននិយាយទាំងញញឹុម
"ម្នាក់ខ្ញុំប្រាប់បងនោះ ពួកយើងបានធ្វើសង្សារនិងគ្នាហើយ"

"ពួកឯងចាប់ផ្ដើមទាក់ទងគ្នាយប់មិញមែនទេ?"

"ម៉េចក៏បងដឹង?"

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Where stories live. Discover now