គេមានទំនាក់ទំនងជាមួយក្មេងប្រុស

9 1 0
                                    

     Episode 6

"ខ្ញុំមិនអីទេបងកុំបារម្ភអី"
"រឿងនោះត្រូវបានដោះស្រាយហើយ ដូច្នេះបងកុំមានកង្វល់ចិត្តអី "

      រាងតូចនិយាយទូរស័ព្ទcall vdoជាមួយបងស្រីរបស់គេទាំងរីករាយ មិនងាយបាននិយាយជាមួយទេព្រោះបងស្រីគេរវល់ឥតល្ហែ

"តែបងធ្វើការនៅទីនោះពេលណាបានរួចទៅ?"
"ខ្ញុំចង់ជួបបងណាស់ដឹងទេ?"

      និយាយទាំងពេបមាត់ដាក់កញ្ចក់ទូរស័ព្ទដែលមានបងស្រីរបស់គេនៅមើលគេទាំងអស់សំណើចនិងប្អូន

"ឯងធំហើយកុំពេបមាត់ដាក់បងទៀត មើលទៅអាក្រក់ណាស់"

"បងលេងស្រឡាញ់ខ្ញុំហើយហ៎!"

"ហាហា!ប្រហែលហើយ"

"បានហើយចឹងធ្វើការរបស់បងទៅ ខ្ញុំទៅរកcrushរបស់ខ្ញុំសិន"

     នាងភាំងបន្តិច អូ!ប្អូនរបស់នាងមានអ្នកក្នុងចិត្តទៀត អីយ៉ា!មើលទៅនាងជិតបានប្អូនថ្លៃហើយ

"អ្នកណាគេ?"
''ប្រាប់បងភ្លាម ឯងលួចស្រលាញ់អ្នកណា?"

"ហឺុយ!ច្រឡំមាត់និយាយ"

        រាងតូចគិតក្នុងចិត្ត មិនគួរណានិយាយចេញសោះឥឡូវគិតយ៉ាងម៉េច?

"អត់មានទេ បងស្ដាប់ច្រឡំទេដឹង?"

"មិញឮច្បាស់ណាស់ "
"បើមិនប្រាប់ទេ បងក៏មិនឲ្យឯងនិងម្នាក់នោះស្រឡាញ់គ្នាដែរ"  

"តាមពិតទៅ ខ្ញុំនិងគេមិនបានស្រឡាញ់គ្នាទេ"
" គឺខ្ញុំស្រលាញ់គេតែម្ខាង"

"អូ!".
"គេឈ្មោះអី កូនលោកណា?"

"គេឈ្មោះ ថេយ៉ុង ក្រៅពីនឹងខ្ញុំមិនដឹងទេ"

"ប៉ុណ្ណឹងសិន បងដល់ម៉ោងទៅធ្វើការហើយ"
"bye ប្អូនជាទីស្រឡាញ់របស់បង"

"បាទ bye បងស្រីជាទីស្រឡាញ់របស់ខ្ញុំ"

     

         បន្ទាប់ពីបិទទូរស័ព្ទហើយ រាងតូចបានទៅបើកទូរទឹកកកយកផ្លែឈើមកញុាំហើយអង្គុយមើលទូរទស្សន៍យ៉ាងរីករាយ

....

      ងាកមកខាងលោកស្រីវីណាវិញ ពេលនេះកំពុងស្ដាប់ការបកស្រាយរៀបរាប់ពីសំណាក់អ្នកក្រោមបង្គាប់ដែលលោកស្រីបានឲ្យទៅតាមដានកូនប្រុស

"ម្សិលមិញឃើញអ្នកប្រុសបណ្ដើរជាមួយក្មេងប្រុសម្នាក់ មើលទៅអ្នកប្រុសនិងក្មេងប្រុសនោះមានភាពស្និតស្នាលនិងគ្នាណាស់ "
"នេះជារូបភាព លោកស្រីអាចមើលបាន"

     អង្គរក្សយករូបថតដែលថតបានសកម្មភាពរបស់ថេយ៉ុងនិងជីន នៅសួនកម្សាន្ត នៅហាងអាហារតាមផ្លូវ និងរូបថតដែលរាងតូចបញ្ចុករាងក្រាស់

"នេះមានន័យថា គេមានទំនាក់ទំនងជាមួយក្មេងប្រុសមែនទេ?"

     លោកស្រីយករូបថតដែលរាងតូចបញ្ចុករាងក្រាស់មកមើល មិនដឹងថាក្នុងគំនិតគាត់គិតអ្វីទេ តែគាត់បានក្ដាប់រូបថតនោះរហូតវាទក់អស់

"អាចដែរលោកស្រី"

"តាមដានមើលបន្តទៅ កុំទាន់អាលធ្វើអី"

"បាទ"

.........

         



អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Where stories live. Discover now