ពេលខ្ញុំសួរកុំស្ងាត់បានទេ?

10 1 0
                                    

    Episode 5

              ព្រឹកថ្ងៃថ្មីបានឈានមកដល់រាងតូចបានក្រោកពីដេករៀបចំខ្លួនទៅហាងរបស់គេដូចសព្វដង មកដល់ហាងបានឃើញមនុស្សប្រុសបីបួននាក់កំពុងតែនៅមុខហាង

"ពួកលោកជាអ្នកណា?"

       មកដល់គេបានសួរទៅពួកគេ

"អ្នកប្រុស"
"ពួកខ្ញុំជាអង្គរក្សដែលអ្នកនាងបូរ៉ាមឲ្យមកការពារអ្នកប្រុស"

      ជីនដូចជាមិនជឿក៏បានទូរស័ព្ទទៅបងស្រីសួរឲ្យច្បាស់ការពិត ក្រោយបានដឹងថាបងស្រីគេជាអ្នកបញ្ជាមែនគេក៏បានឲ្យពួកចូលទៅក្នុងហាង

"អ្នកនាងបានប្រាប់ឲ្យសើុបរឿងបាតលុយនោះ"

"លំបាក់ដល់ពួកលោកហើយ"

"បាទមិនអីទេ"

.....

     ៣ថ្ងៃកន្លងទៅបញ្ហាក៏បានដោះស្រាយរួចរាល់ពេលនេះគេអាចដេកពេញភ្នែកហើយ ឈឺក្បាលយូរថ្ងៃហើយ

     ដោយសារតែថ្ងៃនេះគេខ្ចិលធ្វើម្ហូបចឹងក៏បានពឹងឲ្យអង្គរក្សទៅទិញអាហារឲ្យគេ

     ពេលទិញបានហើយសុងជនបានចុចកណ្ដឹងបន្ទប់របស់អ្នកប្រុសរបស់គេ  តែគាប់ជួនថេយ៉ុងបានឃើញថានាយជាមនុស្សចម្លែកអាចនឹងមានគំនិតអាក្រក់លើរាងតូច ថេយ៉ុងមិនបានចូលបន្ទប់ទេគេនៅចាំមើលថាម្នាក់នេះនឹងធ្វើអ្វី?

      ពេលនោះរាងតូចបានបើកទ្វារនិងទទួលរបស់ពីដៃបុរសនោះទាំងញញឹមរួចងកក្បាលបន្តិចជាការគោរព ធ្វើឲ្យរាងក្រាស់ឆ្ងល់ពួកគេស្គាល់គ្នាឬក៏ពួកគេមានទំនាក់ទំនងនិងគ្នា?

     អង្គរក្សនោះបានត្រឡប់ទៅវិញគេនៅក្បែរៗរាងតូចទេដើម្បីឃ្លាំមើលសុវត្តិភាពរាងតូច

      ថេយ៉ុងចូលបន្ទប់រួចផ្ញើសារទៅរាងតូច

ទីង..

"ញុាំហើយចេញមកជួបយើងបន្តិចបានទេ?"

      ឃើញសារហើយរាងតូចបានញញឹម និងបានតបទៅនាយវិញ

"បាន"

....

      ថេយ៉ុងបាននាំជីនមកសួនកម្សាន្តពេលដែលពួកគេជួបគ្នាលើកដំបូងនោះ មិនថាហេតុអីបានជានាយនាំគេមកកន្លែងនេះទៅវិញ។

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Dove le storie prendono vita. Scoprilo ora