បែកគ្នាជាមួយគេទៅ

8 0 0
                                    

Episode 9

បំរាម:ក្នុងវគ្គនេះមានពាក្យមិនសមរម្យ🙏

SeokJin POV:

   ពេលវេលាលឿនណាស់មកដល់ពេលនេះខ្ញុំនិងគាត់បានទាក់ទងគ្នាជិតបានមួយខែហើយនៅតែបួនថ្ងៃគឺគ្រប់ចំនួនមួយខែហើយ :⁠-⁠)

"បងពិតជាមិនជូនអូនទៅមែនហី?😢"

"បងរវល់ ចាំពេលក្រោយបានទេ បងនិងជូនអូនបងសន្យា"
"ហឹុម" នាយបានឱនទៅថើបថ្ងាស់រាងតូចទុកជាការសន្យា

"ក៏បាន ចឹងអូនទៅហើយ"ពេលបានគេថើបមាត់ញញឹមបិទមិនជិតទេ

...---------------------------
_________________

   ការពិតថេយ៉ុងមិនបានរវល់អីទេ តែដោយសារទទួលសារពីម្ដាយឲ្យមកជួបនៅផ្ទះធំ នាយមិនចង់ទៅទេតែលោកស្រីបានគំរាមថានិងធ្វើអីជីនទើបនាយព្រមទៅ។

      ឡានបើកចូលក្នុងបរិវេណផ្ទះ ចតទុកនៅចំណតម្ចាស់ឡានបានចុះមក ដើរតម្រង់ចូលក្នុងផ្ទះ
      ឃើញអ្នកម្ដាយកំពុងតែអង្គុយចាំវត្តមានរបស់គេជាស្រេច

"មានអីក៏និយាយមក"

     មកដល់ភ្លាមហាមាត់សួរភ្លែតមិនចង់ចំណាយពេលយូរ

"កូនកុំអន្ទះសារពេក"

    លោកស្រីលើកតែមកក្រេបនិងនិយាយកុំឲ្យកូនតក់ក្រហល់ពេក មួយៗបានហើយ

"លោកស្រី មានអីក៏និយាយមកកុំបន្លាយពេលយូរ"

    ថេយ៉ុងនិយាយសង្កត់មួយៗនិងមើលទៅលោកស្រីដោយការខឹងស្អប់លាយគ្នា

"ក៏បាន ម៉ាក់និយាយក៏បាន"

    លោកស្រីបានដាក់ពែងតែចុះនិងមើលទៅកូនប្រុសទាំងញញឹម
    លោកស្រីបានដក់រូបថតពីការបូបយកមកបោះលើតុពីមុខថេយ៉ុង

"សុំបែកពីវាទៅ នេះជាអ្វីដែលម៉ាក់ចង់និយាយ"

    
"ចឹងលោកស្រីចេញពីផ្ទះនេះទៅ ហើយប្រគល់ទ្រព្យសម្បត្តិទាំងអស់មកឲ្យខ្ញុំ"

"កូនគ្មានសិទ្ធិមកបញ្ជាម៉ាក់ទេ"

"លោកស្រីក៏គ្មានសិទ្ធិមកបញ្ជាខ្ញុំដូចគ្នា"
"ហើយមួយកុំហៅខ្ញុំថាកូនពេញៗមាត់ទៀត ខ្ញុំវាខ្ពើម"

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Where stories live. Discover now