:មិនបានអន់ចិត្តអីទេ

11 1 0
                                    

           Episode 2
    

"សួរមែនហា៎"

"ក៏ឆ្លើយមែន"

    ជីនពេបមាត់គេចង់ដឹងពិតមែនថានាយធ្វើការអី ម៉េចក៏នាយមិនប្រាប់ឬធ្វើការខុសច្បាស់ទេដឹងបានមិនចង់ប្រាប់គេ?

"ឈប់សួរក៏បាន"
"ថេយ៍ជូនខ្ញុំទៅក្រៅបានទេ?

    ជីនឈប់សួរលែងចង់ដឹងអីហើយ ក៏សុំឲ្យនាយជូនគេទៅក្រៅវិញ តែគ្មានបានការតបសោះ

"លោកថេយ៍ប្រុសស្អាតជូនខ្ញុំទៅក្រៅមួយភ្លែតបានទេ!ហឹុម?

"ឡានមានទៅខ្លួនឯងទៅ"

   ក្ដុក! នាយម្នាក់នេះអត់ចិត្តអ្វីដល់ថ្នាក់នេះ គ្រាន់តែពឹងប៉ុណ្ណឹងក៏មិនបានដែរ អត់យល់ចិត្តរាងតូចអីតិចសោះ

"ខ្ញុំមិនចង់ទៅម្នាក់ឯង បានសុំឲ្យថេយ៍ទៅជាមួយ"
"បើមិនចង់ទៅ ខ្ញុំទៅម្នាក់ឯងក៏បានដែរ"

     ថេយ៉ុងមិនបាននិយាយអ្វីទេនៅចុចកុំព្យូរ
ទ័រយួដៃរបស់ខ្លួនបន្តមិនបានខ្វល់ពីរាងតូចទេ

    ជីនចេញពីបន្ទប់ថេយ៉ុងចូលបន្ទប់ខ្លួនដើម្បីយកលុយរួចចេញទៅ

"សុំធ្វើមិត្តសង្ឈឹមថាបានទៅណាមកណាមានមិត្តទៅជាមួយ ចុងក្រោយម្នាក់ឯងដដែល ហឺុយ!"

...

 
    ត្រឡប់មកវិញបន្ទាប់ពីទិញរបស់ចង់ទិញរួច ហើយក៏បានយកទៅឲ្យមិត្តកំពូលស្ងាត់ស្ងៀមរបស់គេ

"អ្វីហ្នឹង?

     ឃើញថង់អីវ៉ាន់រាងតូចហុចឲ្យក៏សួរ ខំចិត្តអាក្រក់មិនជូនហើយនៅមកទិញរបស់ឲ្យគេទៀត  ចិត្តល្អម៉្លេះ!!

"ខ្ញុំទិញទឹកអប់ឲ្យថេយ៍"
"នេះយកទៅ ប្រើផងណាកុំយកទុកចោលអី"
"ខ្ញុំចូលបន្ទប់ហើយ bye"

     ជីនចូលបន្ទប់បិទទ្វារ

ថេយ៉ុងយកទឹកអប់ចេញពីថង់មកមើលសាក់បាញ់លើដៃមកហិត

"ហឹុម!ក្លិនវាស្រាល  ល្អ!!"

  ......

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Where stories live. Discover now