នឹកគេ

10 1 0
                                    

    Episode 4

        ១អាទិត្យកន្លងទៅថេយ៉ុងឆ្ងល់ពីរាងតូចដែលលេងរំខានគេដូចមុនបាត់ទៅ១អាទិត្យហើយនាយឆ្ងល់និងបារម្ភតិចដែរ

           នាយយកទូរស័ព្ទចង់ផ្ញើសារសួរដែរតែក៏ទុកវិញ

"គេទៅណាជារឿងរបស់គេ"

     យកទូរស័ព្ទទៅទុកនាយបានបិទភ្លើងចូលដេក

...

   
      ឯរាងតូចនេះវិញកំពុងដោះស្រាយរឿងបាត់លុយ ហើយបុគ្គលិកក៏តឹងសរសែរកដាក់គ្នាចោទគ្នាពេញហ្នឹង ឯភ្ញៀវក៏បានរករឿងថាលក់របស់មិនមានគុណភាពឲ្យពួកគេ

      គេដេកមិនបានគ្រប់គ្រាន់ញុាំក៏មិនឆ្ងាញ់ព្រោះបញ្ហាមិនទាន់ដោះស្រាយរួច មកពីចឹងបានគ្មានពេលទៅកូថេយ៉ុង ហើយមួយរយះនេះគេមកcondoយប់ជ្រៅរាល់យប់

"អាឡូបងស្រី"

"សុខសប្បាយទេ តាមស្ដាប់សំឡេងដូចជាមិនសុខសោះ"

"មានបញ្ហាកន្លែងធ្វើការតិចតួច"

"រឿងអី្វ?"

"បាត់លុយ ក្នុងកុង ហើយភ្ញៀវក៏មករករឿងថារបស់គ្មានគុណភាព បុគ្គលិកកំពុងតែវាយតប់គ្នាតាមសម្ដី "
    ជីននិយាយប្រាប់បងស្រីគេទាំងអស់គ្មានលាក់លៀម

"មិនអីទេប្អូនច្បាស់ជាដោះស្រាយបាន"
"ញុាំបាយឲ្យទៀងដេកឲ្យបានគ្រប់គ្រាន់ បើបងដឹងថាឯងឈឺមានរឿងហើយ"

"បាទ ខ្ញុំនិងធ្វើតាមបងប្រាប់"
"ប៉ុណ្ណឹងចុះ ជម្រាបលាបងស្រី"

"ចា៎!សុខសប្បាយ"

      បន្ទាប់ពីដាក់ទូរស័ព្ទចុះនាងបានចិចcallទៅនរណាម្នាក់

"មានការងារឲ្យធ្វើ"
"សើុបរឿងបាត់លុយឲ្យដឹងថាជាអ្នកណា"
"កុំភ្លេចតាមការពារប្អូនយើងឲ្យបានល្អ"

....

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Where stories live. Discover now