សន្យា!

10 1 0
                                    

    Episode 7

"សួស្ដី"

        បើកទ្វារហើយនិយាយរាក់ទាក់ទៅម្ចាស់បន្ទប់ នាយក៏ក្រលេកមើលមួយភ្លែតហើយក៏ធ្វើជាមិនខ្វល់វិញ   ធ្វើឲ្យរាងតូចឃ្នើសចិត្តណាស់crushគេរឹកសាហាវ

"យប់នេះចេញក្រៅអត់?"

       រាងតូចដើរមកអង្គុយជិតរាងក្រាស់ហើយសួរនាយថាចេញក្រៅអត់

"ទេ"

      ចម្លើយនេះធ្វើឲ្យរាងតូចធ្លាក់ទឹកមុខដែរ តែគេមិនបោះបង់ទេយ៉ាងណាត្រូវបបួលនាយឲ្យបាន

"យប់នេះមានគេបាញ់កាំជ្រួច អបរអរឈានចូលឆ្នាំថ្មី"
"ទៅៗណា !ខ្ញុំមិនចង់ទៅមើលម្នាក់ឯងទេ"

       នាយកំពុងគិតថាគួរទៅឬអត់? បើទៅក៏គ្មានបញ្ហាដែរ ណាមួយនាយក៏ចង់ឃើញពិភពខាងក្រៅដែរព្រោះស្ងប់ស្ងាត់យូរហើយតាំងពីរឿងដែលប៉ាគេបានស្លាប់

"ថេយ៍ព្រមទៅឬអត់?"

"ហឹុម!"

"ល្អៗ!ពេលនេះម៉ោង៦ហើយ ថេយ៍រៀបចំខ្លួនទៅខ្ញុំចេញទៅហើយ"

      នាយនៅចាំមើលរហូតដល់រាងតូចចេញទៅបិទទ្វារឲ្យនាយរួចរាល់

....._________

        អ្នកទាំងពីរបានចេញមកក្រៅមើលគេមើលឯងឃើញថាពិតជាមានមនុស្សច្រើន

        រាងតូចដើរកាន់ដៃនាយអូសទៅនេះអូសទៅនោះផង ទៅរករបស់ញុាំពីហាងមួយទៅហាងមួយញុាំរហូតមាត់អត់ទំនេរទេ

"នេះមកញុាំមែនទេ?"

       នាយថាឲ្យដំបូងបបួលនាយគ្រាន់តែមើលកាំជ្រួចទេ តាមពិតមានឯណាអូសនាយទៅទៅនោះមកតែកន្លែងញុាំ មកតាំងពីម៉ោង៧រហូតដល់ម៉ោង៩ហើយនៅតែញុាំមិនទាន់ឆ្អែតទៀត

"ឃ្លានត្រូវតែរកអីញុាំ"

"ពេលណាបានគេបាញ់កាំជ្រួច?"

"មិនដឹងទេ "
"តែកុំទាន់ទៅវិញអីនៅបន្តិចទៀតទៅ "

"នេះ!🍬 ឃើញមិនញុាំអីសោះ"
"វាជានំដែលខ្ញុំឲ្យទៅថេយ៍ពេលនៅក្នុងសួនកម្សាន្ត"

        ថេយ៍មើលទៅស្ករគ្រាប់នោះ នាយមិនទាន់យកទេ យូរពេករាងតូចហែកកញ្ចប់បញ្ចុកនាយតែម្ដង

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Opowieści tętniące życiem. Odkryj je teraz