ភាគបញ្ចប់

20 1 0
                                    

Episode 10: ចុងបញ្ចប់នៃជីវិត

     ពេលល្ងាចអ្នកធ្វើការអីគេទៅផ្ទះវិញអស់ហើយដើម្បីញុាំអហារជួបជុំគ្រួសារ ឯអ្នកខ្លះក៏នៅម្នាក់ឯង

     បើនិយាយពីកំលោះតូចស៊ុកជីននេះវិញនៅមិនទាន់បានត្រឡប់ទៅវិញទេព្រោះនៅកត់សរុបចំនួនទឹកប្រាប់ដែលចូលថ្ងៃនេះ ពេលរួចរាល់ក៏រៀបចំបិទហាងដូចរាល់ដង តែពេលបិទហាងរួចប្រុងដើរទៅក៏ឃើញអង្គរក្សគេដេកសន្លប់នៅមុខហាង ហើយក៏លេចមានមនុស្សប្រាំទៅប្រាំពីរនាក់នៅពីមុខគេរួចចាប់គេដាក់ចូលឡានបើកចេញទៅ




   
        មកដល់ផ្ទះមួយយ៉ាងធំហើយពួកនោះបានចាប់គេចូលទៅខាងក្នុងរួចឲ្យលោតជង្គង់ចុះ ពេលនោះហើយទើបគេដឹងថាជាម្ដាយរបស់ថេយ៉ុងដែលឲ្យគេមកចាប់គេ

"លោកស្រីចង់ធ្វើអី?"

"ឯងគង់តែដឹងទេ"
"នាងឆាប់ទៅយកទឹកមក"

     លោកស្រីបានប្រើឲ្យអ្នកបម្រើទៅយកទឹកមកឲ្យគេ មិនដឹងថាត្រូវការធ្វើអីទេ

"បើមានអ្នកណាលួចប្ដឹងប៉ូលីសនោះ ពួកឯងនិងមិនរួចខ្លួនទេ" ឆ្លៀតគំរាមអ្នកបម្រើទៀតហាស៎

"នេះទឹកលោកស្រី"

"បានហើយចេញទៅ"

      លោកស្រីញញឹមចុងមាត់ មើលទៅកែវទឹកថ្លាគួរឲ្យចង់ផឹកណាស់តែវាក្លាយទៅជាទឹកដែលមានគ្រោះថ្នាក់ក្រោយជាតិថ្នាំចូលរលាយជាមួយវា

"នេះគឺសម្រាប់ឯងជាពិសេស"
"យើងប្រាប់ហើយថាឲ្យចេញពីកូនប្រុសយើង ឯងមិនស្ដាប់ពេលនេះកុំបន្ទោសយើងឲ្យសោះ"

"លោកស្រីមិនអាចធ្វើបែបនេះបានទេ"
"បើលោកស្រីសម្លាប់ខ្ញុំលោកស្រីនិងជាប់គុកមិនខាន"

    ជីននិយាយទាំងញ័រមាត់មើលទៅកែវទឹកថ្នាំឆ្លាស់គ្នាជាមួយលោកស្រី
     គេមិនអានធ្វើអីបានព្រោះជើងដៃត្រូវអង្គរក្សលោកស្រីចាប់មិនឲ្យកំរើកឬរើរួចឡើយ

"ឯងគិតថាយើងខ្លាច"
"ចាប់វាឲ្យជាប់ទៅ"

"លេង ! អត់ទេ អឹម!"

      លោកស្រីបញ្រ្ចកថ្នាំ ជីនខំខ្ចិបមាត់មិនឲ្យលោកស្រីបញ្រ្ចកទេ តែយ៉ាងណាក៏មិនអាចឈ្នះដែរ
    

អ្នកជាមនុស្សខ្ញុំស្រឡាញ់(បានបំពេញ✔️)Where stories live. Discover now