ភាគ2:ទាល់សាកបានដឹង

775 54 0
                                        

កាយតូចងើយមុខសម្លឹងមើលទៅជុងហ្គុកដោយរង្វង់កែវភ្នែកដកទឹកសន្សើមរឹមៗដោយហេតុព្រោះតែឈឺចាប់នៅផ្នែកខ្នងដែលបានបុកនឹងកែងតុមិញនេះ

  «មិនលឺយើងបញ្ជាទេហេស?»នាយកម្លោះបោះសម្តីកម្បុតៗជាមួយសម្លេងខ្លាំងៗទាំងក្រសែរភ្នែកសម្លក់កាយតូចថ្លែងបើសង្កេតមើលហាក់ដូចជាចិត្តបានបង្កើតការស្អប់ដោយសាររឿងដដែលៗនោះព្រោះតែការចូលមកនេះដើម្បីតែលុយ

«....»ថេយ៍មិនហាស្តីគេស៊ូខាំមាត់ប្រឹងក្រោកឈរទាំងព្យាយាមយកដៃម្ខាងទប់ខ្នងដែលបានប៉ះទង្គិចមិញនេះថ្នមៗ។ត្រឹមតែជួបគ្នាមិនបានប៉ុន្មាននាទីគេត្រូវឈឺខ្លួនបែបនេះហើយចុះប្រសិនជានៅយូទៀតតើគេនឹងទៅជាយ៉ាងណា?

ផ្ទៃមុខបង្ហាញពីការព្រួយបារម្ភត្រូវអ្នកម្ខាងទៀតសម្លឹងមើលមិនដាក់ជាមួយការគិតដែលគ្មានអ្នកដឹង ជំហ៊ានជើងស្រឡូនរៀបនឹងដើរទៅមុខដើម្បីទៅបន្ទប់ទឹកតាមសម្តីបញ្ជា

«ឈប់សិន....»ដំណើរត្រូវបានអាក់សកម្មភាពភ្លាមៗស្របពេលលឺសម្លេងបញ្ឈប់របស់អ្នកមាននាមជាគូដណ្តឹង

«យើងប្តូរចិត្តហើយ....មិនបាច់ងូតទឹកនាំអោយខាតពេលទេ....ពេលនេះឆាប់ដោះខោអាវរបស់ឯងចេញទៅ»នាយទាញដកស្រាមកចាក់ចូលកែវរួចកាន់វាមុននឹងសម្រូតខ្លួនអង្គុយលើសាឡុងដោយដាក់បង្គាប់បញ្ជារអោយថេយ៍ដោះខោអាវចេញ។

«ហាស់....??»រាងតូចបើកភ្នែកធំៗភ្ញាក់ផ្អើលជាខ្លាំងនេះនាយបម្រុងចង់អោយគេដោះអាវនៅនឹងមុខដើម្បីមើលមែនទេ? មិនគិតថានេះជាទង្វើមួយគួរអោយខ្មាសទេហេស?

«យើងមិនចូលចិត្តនិយាយច្រើនដងទេ...ឆាប់ឡើង»នាយលើកអកស្រាមួយកែវដាច់មុននឹងបោះពាក្យសម្តីបន្ទឿនទៅកាន់ថេយ៍អោយឆាប់ធ្វើតាមអ្វីដែលខ្លួនចង់បាន។ព្រោះនាយមិនចូលចិត្តការរង់ចាំឡើយ

«.....»ថេយ៍អោនមុខចុះគេខ្មាស់ណាស់អោយធ្វើបែបនេះបានយ៉ាងមិចទោះមាននាមជាគូដណ្តឹងតែមិនមែនជាប្តីប្រពន្ធឯណាហេតុអីក៏នាយរហន់ចង់ធ្វើរឿងនឹងម្លេស?

កាយតូចស្រមៃឃើញខ្លួនកំពុងតែលត់ជង្គង់សំពះលោកស្រីចនជាមួយប្អូនប្រុសដើម្បីស៉ំក្តីមេត្តាពីគាត់

🥊Bet on boxer love🥊Место, где живут истории. Откройте их для себя