ក្រសែភ្នែក2គូបានបែរសម្លឹងមើលមកនាយកម្លោះសង្ហារតែម្នាក់ ដែលកំពុងរក្សាទឹកមុខនឹងធឹងប្រៀបដូចផ្ទាំងទឹកកកដដែល
«លោកជាអ្នកណា?»ដោយហេតុតែមិនស្គាលទើបបូមីងក្រោកឈរអស់កម្ពស់នឹងដើរទៅជិតដើម្បីសួរនាំទាំងចម្ងល់ តាមដឹងជីមីនមិនសូវមានមិត្តនោះអាចថាមិនមានតែម្តងក្រៅពីនាយនឹងថេយ៍ជាបងប្រុស ចុះប្រុសម្នាក់នេះជាអ្នកណាទៅ?
«ហេតុអីឯងមិនណែនាំទៅ?»នាយបោះសម្តីទៅកាន់កាយតូចដែលកំពុងអង្គុយញ័រខ្លួននៅលើគ្រែទាំងមិនយល់ថាហេតុអីបានជាគេខ្លាចយ៉ុងហ្គីខ្លាំងដល់ថ្នាក់នេះ?ជាក់ស្តែងថ្ងៃនេះគេមិនបានធ្វើខុសអីទៀតទេ។ ជីមីនភ្ញាក់ក្រញ៉ាញខ្លួនភ្លាមៗគ្រាន់តែបានលឺសម្តីអ្នកម្ខាងទៀតនិយាយមកបែបនេះ ដែលធ្វើអោយបូមីងសម្លឹងមើលមុខពួកគេឆ្លាសគ្នាទៅវិញទៅមកទាំងមិនយល់
«បងបូមីង តាមពិតទៅគាត់គឺជាលោកប្រធានដែលនៅកន្លែងធ្វើការរបស់ខ្ញ៉ំ»កាយតូចសម្រួលអារម្មណ៍រួចងើយមុខឡើងហាស្តីប្រាប់ទៅកាន់បូមីងអោយបានដឹង
«អ៎ បើចឹងសូ.....ម»កាលបានដឹងហើយនាយក៏ជៀសផ្លូវនឹងរៀបនិយាយបម្រុងអញ្ជើញគេចូលក្នុងយ៉ាងគួរសម តែស្រដីមិនទាន់ទាំងចប់ប្រយោគផងស្រាប់តែនាយកម្លោះសង្ហារជ្រែកហោប៉ាវដើរចូលក្នុងធ្វើប្រងើយ។ ធ្វើអោយបូមីងសម្លឹងមើលទាំងហួសចិត្ត មិចក៏បុរសម្នាក់នេះឈ្លើយខ្លាំងម្លេសមានងារដល់ជាប្រធានហើយដូចគ្មានសុជីវធម៍បន្តិចសោះ ប៉ុន្តែវាមិនមែនជាបញ្ហាដែលយ៉ុងហ្គីខ្វល់នោះទេហើយរឹតតែមិនចាប់អារម្មណ៍ដូចគ្នា ក្រៅពីទាញកៅអីមកអង្គុយគង់ទាក់ខ្លាលើកដៃសងខាងធ្ពក់ចូលគ្នាសម្លឹងមើលមុខជីមីនចំៗប៉ុណ្ណោះ។
កាយតូចងាកមុខចេញយ៉ាងលឿនដោយភាពភិតភ័យដែលបានបង្ហាញយ៉ាងច្បាស់លើកផ្ទៃមុខទន់រលោងជាទីគាប់ចិត្តបុរសគ្រប់គ្នាមិនលើកលែងសូម្បីតែបុរសផ្ទាំងទឹកកកម្នាក់នេះគ្រាន់តែនាយខុសពីគេគឺជាមនុស្សមិនទទួលស្គាល់អារម្មណ៍ខ្លួនឯងដែលគិតថាជីមីនទាក់ទាញចំពោះខ្លួននោះឡើយ ព្រោះចិត្តស្អប់កំពុងបាំងពីមុខនាយទាំងស្រុង។
YOU ARE READING
🥊Bet on boxer love🥊
Actionល្បែងការភ្នាល់បានកើតឡើងទៅលើអ្នកប្រដាល់ជើងឯកលំដាប់មួយរូបព្រោះតែហេតុផលចាំបាច់ ទើបនាំអោយក្មេងប្រុសស្លូតបូតម្នាក់ប្រថុយជីវិតចូលក្នុងរោងខ្លាកំណាច់ទាំងភ័យខ្លាច។ ចាប់ពីឈានជើងចូលក្នុងជីវិតបុរសកំណាចម្នាក់នេះមក កាយតូចត្រូវបាននាយកម្លោះជាន់ឈ្លីមិនលោះថ្ងៃ តែសម្រ...
