ដំបូងរាងភ័យខ្លាចបន្តិចកាលត្រូវនៅតែពីរអ្នកមនុស្សផ្ទាំងទឹកកកម្នាក់នេះតែពីរមួយម៉ោងទៅមួយម៉ោងទៅ ទើបធ្វើអោយជីមីនមានអារម្មណ៍ធូរស្បើយបន្តិចព្រោះគេសង្កេតឃើញថាយ៉ុងហ្គីពិតជាយកចិត្តទុកដាក់មើលថែរគេពិតមែនគ្រាន់តែថាទឹកមុខនៅតែបន្តនឹងធឹងដដែល។
ឬមួយនាយធ្វើព្រោះមានអារម្មណ៍ថាដឹងខុស? គិតទៅពិតជាពិបាកស្មានចិត្តប្រុសទឹកកកម្នាក់នេះពិតមែន ទោះជាយ៉ាងណាបរិយាកាសល្អៗមិនបាននៅយូរហូតឡើយ ក្នុងតំណាលនោះរាងកាយតូចច្រឡឹងអង្គុយគាំងធ្មឹងនៅចំពោះមុខនាយកម្លោះទាំងកែវភ្នែកធំៗស្របពេលឃើញយ៉ុងហ្គីកាន់ចិញ្ជៀនមួយវង់នៅក្នុងដៃដោយសម្លឹងមិនដាក់
«ហេតុឯងមានចិញ្ជៀនមួយនេះ?»ស្ងាត់មួយសន្ទុះនាយបានចោទសួរឡើងជាមួយសម្លេងត្រជាក់ស្រឹបប្រៀបដូចចំហាយទឹកកក0អង្សាសេដែលអាចធ្វើអោយអ្នកនៅក្បែរខ្លួនរឹងកកបាន។ ជីមីននៅស្ងាមគេបានស្រមៃទិដ្ឋភាពនៅពេលនោះ
«សូមទុកចិញ្ជៀននេះទៅឬក៏លោកអាចយកវាទៅអោយគេបាន ខ្ញ៉ំគ្មានតម្លៃគ្រប់គ្រាន់អាចក្លាយជាម្ចាស់វាបន្តទៀតបានទេ»នាងក្រម៉ំបានដកចិញ្ជៀនមួយវង់ពីដៃនាងហ៊ុចមកដាក់នៅក្នុងដៃកាយតូចជំនួសវិញមុននឹងពោលពាក្យផ្តែផ្តាំជាមួយកែវភ្នែករលីងរលោង
«អត់ទេនាងសាកសមនឹងវាខ្លាំងណាស់ ក៉ំនិយាយបែបនេះអី»រាងតូចព្យាយាមនិយាយបញ្ចុះបញ្ចូល ទាំងដែលស្ថានភាពបែបនេះបើមនុស្សមិនចេះគិតពួកគេច្បាស់ជាចាប់យកឱកាសមួយនេះដើម្បីបំពេញក្តីសុខអោយខ្លួនឯងបាត់ទៅហើយ តែសម្រាប់ជីមីនទោះខ្លួនគេត្រូវឈឺចាប់ខ្លាំងយ៉ាងណាក៏មិនប្រព្រឹកទង្វើអាត្មានិយមមួយនេះដែរ។
«ខ្ញ៉ំ...ខ្ញ៉ំគ្មានភាពបរិសុទ្ធអោយគេទៀតទេជីមីន....ហ្ហឹកៗ រាងកាយខ្ញ៉ំត្រូវបានគេលូកលាន់អស់ហើយ»នាងយំបេះដូងប្រៀបដូចត្រូវបានគេចាប់ខ្វេះនៅពេលរំលឹកអំពីរឿងនេះ គេរំលោភបំពាននាងសព្វសារពើរធ្វើអោយរាងកាយដ៏ស្រស់ស្អាតនឹងបរិសុទ្ធរបស់នាងប្រែទៅជាអាប្បល័ក្ខគួរអោយខ្ពើមជាទីបំផុត។ បើយ៉ុងហ្គីដឹងតើនាយនៅស្រឡាញ់នាងទៀតទេប៉ុន្តែនាងតែងតែគិតថាមិនអាចនោះទេ មនុស្សមានមុខមាត់ដូចជានាយគ្មានថ្ងៃយកនារីមានរាងកាយអាប្បល័ក្ខយកមកធ្វើជាប្រពន្ធដាច់ខាត។ មនុស្សនៅជ៉ំវិញខ្លួនបន្ទោសបង្អាប់ មើលងាយ ថែមទាំងភ័យខ្លាចប្រឈមមុខជាមួយសង្សារទៀតនោះដូច្នេះខួរក្បាលវាមិនដំណើរការអ្វីទាំងអស់ក្រៅពី ការសម្លាប់ខ្លួនគេចពីបញ្ហាគ្រប់យ៉ាង។
YOU ARE READING
🥊Bet on boxer love🥊
Actionល្បែងការភ្នាល់បានកើតឡើងទៅលើអ្នកប្រដាល់ជើងឯកលំដាប់មួយរូបព្រោះតែហេតុផលចាំបាច់ ទើបនាំអោយក្មេងប្រុសស្លូតបូតម្នាក់ប្រថុយជីវិតចូលក្នុងរោងខ្លាកំណាច់ទាំងភ័យខ្លាច។ ចាប់ពីឈានជើងចូលក្នុងជីវិតបុរសកំណាចម្នាក់នេះមក កាយតូចត្រូវបាននាយកម្លោះជាន់ឈ្លីមិនលោះថ្ងៃ តែសម្រ...
