ភាគ7:ជួយខ្ញ៉ំផង

543 39 2
                                        

ថេយ៍អង្គុយនៅតុបាយស្ងាមស្ងាតតែម្នាក់ឯងដោយទ្រាំលឺសម្លេងថ្ងួតថ្ងូរយ៉ាងក្រលួចរបស់អ្នកនៅក្នុងបន្ទប់ទាំងបេះដូងឈឺពឺតផ្សារ ទោះគ្មានចិត្តស្រឡាញ់តែយ៉ាងហោចមាននាមជាគូដណ្តឹងនៅពេលគេមិនអោយតម្លៃខ្លួនបែបនេះក្នុងចិត្តក៏ឈឺចាប់ផងដែរ។

មិនមាត់មិនក៏អង្គុយរង់ចាំរហូតដល់អ្នកខាងក្នុងព្រមចេញមក ជើងស្រឡូននាងក្រម៉ំបោះចេញមកក្រៅជាមួយស្នាមញញឹម ដោយមាននាយកម្លោះចេញមកតាមក្រោយដែលមានត្រឹមខោជើងវែងមួយកំណាត់ខាងក្រោម
«ជុប!! អូនទៅវិញសិនហើយណា»នាងតោងក៏នាយកម្លោះជាប់រួចជម្ទើតជើងទៅថើបផ្ពាល់នាយមួយខ្សឺតដោយមិនក្រែងចិត្តឬរអៀសខ្លួនខណះពេលថេយ៍កំពុងអង្គុយមើលឡើយ

«អឹម....»ជុងហ្គុកមិនតបតែនាយញញឹមរួចចាប់ចិញ្ចឹងក៏នាងក្រម៉ំខិតមកដើម្បីថើបបឺតជញ្ជួកតាមចិត្ត ទាំងដៀងភ្នែកសម្លឹងមើលទៅកាយតូចដែលកំពុងងាកមុខចេញ។ ធ្វើអ្វីមិនបានចឹងមានតែបិទមាត់នឹងបិទភ្នែកប៉ុណ្ណោះព្រោះបើនៅមើលទៀតខ្លាចថាពិបាកទ្រាំចិត្តមិនបាន

«បានហើយ អ្នកបម្រើបងកំពុងតែមើលណា»នារីសាច់សខ្ជីលើកដៃរុញមាត់នាយកម្លោះចេញដោយពោលពាលឡើងជាមួយស្នាមញញឹម ថើបគ្នាឆ្អែតឆ្អន់ហើយទើបតែធ្វើជាសម្តែងត្រឹមត្រូវវិញ ដោយទាំងដែលពីដើមធ្វើជាមើលមិនឃើញគេសោះ។

«ខ្វល់ធ្វើអី ចាត់ទុកថាពួកយើងនៅតែ2អ្នកទៅ»មាត់តបតដាក់អ្នកចំពោះមុខតែក្រសែរភ្នែកតែងតែប្រែទៅជាសម្លឹងមើលថេយ៍មិនដាក់ទៅវិញ នាយស្រដីដោយលើកដៃអោបចង្កេះមួយក្តាប់នាងក្រម៉ំដើម្បីចង់បញ្ឈឺចិត្តកាយតូច

«បានហើយ អូនប្រញ៉ាប់ទៅវិញសិនហើយបាយៗ»ស្រដីរួចនាងក៏ដើរចេញទៅបាត់ដោយទុក្ខអោយពួកគេទាំង2នៅក្នុងផ្ទះជាមួយគ្នា។បន្ទាប់ពីនាយក្រម៉ំចេញទៅផុតនាយក៏ជ្រែកហោប៉ាវដើរឆ្ពស់សម្តៅទៅរកតុអាហារដែមានកាយតូចអង្គុយចាំ

«លោកចង់ញាំអាហារមែនទេ? បើចឹងលោកអង្គុយចាំសិនទៅខ្ញ៉ំយកទៅកម្តៅមួយភ្លែតសិនព្រោះវាត្រជាក់អស់ហើយ»រាងតូចស្ទុះក្រោកឈរអស់កម្ពស់ទាំងស្រដីឡើងជាមួយទឹកមុខធម្មតាហាក់ដូចជាកំពុងចង់បង្ហាញថាគេមិនបានគិត មិនបានប្រតិកម្មអ្វីទាំងអស់ មុនទាញចាន់ម្ហូបទៅផ្ទះបាយវិញ។

🥊Bet on boxer love🥊Tempat cerita menjadi hidup. Temukan sekarang