ម្ហូបជាច្រើនដែលមានក្លិនឆ្ញុញប្លែកៗខុសពីគ្នាបានដាក់នៅលើតុនៅចំពោះមុខនាយកម្លោះមុននឹងសមីខ្លួនរៀបបែរខ្នងបម្រុងនឹងដើរចេញ
«ឯងចង់ទៅណា?»សកម្មភាពដែលរៀបនឹងដើរចេញត្រូវបានទប់ងក់ព្រោះតែបានលឺជុងហ្គុកបោះសំណួរមក
«ខ្ញ៉ំទៅធ្វើការ....»
«មិនបាច់ទៅទេ ថ្ងៃនេះចាំទៅកន្លែងវឹកហាត់ជាមួយយើង»នាយហាស្តីឡើងឬក៏អាចថាដាក់បញ្ជាច្រើនជាងមុននឹងលូកដៃដែលមានកាន់ស្រាបព្រាមកលូកដួលម្ហូបដាក់ចូលមាត់
«ហេតុអី?ខ្ញ៉ំមានការងារត្រូវធ្វើហេតុអីក៏ខ្ញ៉ំត្រូវទៅជាមួយលោកដែរ?»តើមានការងារអីសំខាន់ទៅទើបបានជាតម្រូវអោយគេឈប់សម្រាកពីការងារហើយទៅកំដរនាយនោះ?
«ទៅជាមួយយើងត្រូវចាំបាច់មានហេតុផលដែរមែនទេ?»ផ្ទៃមុខសង្ហារដែលចងចិញ្ចើមងើយឡើងសម្លក់សម្លឹងអ្នកនៅចំពោះកាលដែលគេហ៊ានសួរដេញដោលឬចង់ជំទាស់នឹងការបញ្ជារបស់ខ្លួន។
«លោកក៏ដឹងថាខ្ញ៉ំមានការងារត្រូវធ្វើ....បើសិនជាគ្មានរឿងសំខាន់ទេក៏ខ្ញ៉ំគ្មានហេតុផលអីត្រូវឈប់ដែរ»ហេតុអីនាយមិនយល់បែបនេះមនុស្សយើងម្នាក់ៗសុទ្ធតែមានការងាររៀងៗខ្លួនឬមួយក៏គិតថាគេរស់នៅទីនេះចាំតែដេកចាយលុយរបស់នាយទេ? ចង់ប្រៀបធៀបគេជាមួយមនុស្សស្រីដែលដេកជាមួយនាយនឹងហេស?
«អាការងារនោះឈប់មួយថ្ងៃក៏មិនបានដែរហេស?»សម្លេងសង្កត់យ៉ាងធ្ងន់មួយៗច្បាស់ៗបណ្តាលអោយអ្នកស្តាប់លឺហើយមិនស្រួលចិត្តជាខ្លាំងប្រៀបដូចជាខ្លួនកំពុងឈរនៅមុខភ្លក់ភ្លើងម្តងទៀតយ៉ាងចឹង
«មែនហើយ»
«ត្រូវការលុយណាស់មែនទេ?»
«ត្រូវហើយ(ខ្ញ៉ំរកលុយក៏ព្រោះតែចង់សងបំណុលអោយម៉ាក់លោក បើសិនជាសងអស់មុនថ្ងៃកំណត់ខ្ញ៉ំអាចយកជីមីនមកវិញបានហើយមិនចាំបាច់ត្រូវរស់នៅជាមួយមនុស្សគ្មានហេតុផលដូចជាលោកបន្តទៀតដែរ)»ថេយ៍ងក់ក្បាលតិចៗក្នុងចិត្តមានគម្រោងទុកយូហើយ គេពិតជាមិនអាចទ្រាំរស់នៅជាមួយប្រុសដែលគ្មានហេតុផលបែបនេះអស់ពេញមួយជីវិតបានឡើយ បើមិនដូច្នេះទេគេនេះហើយនឹងត្រូវស្លាប់ក្នុងថ្ងៃណាមួយមិនខាន។
ВЫ ЧИТАЕТЕ
🥊Bet on boxer love🥊
Боевикល្បែងការភ្នាល់បានកើតឡើងទៅលើអ្នកប្រដាល់ជើងឯកលំដាប់មួយរូបព្រោះតែហេតុផលចាំបាច់ ទើបនាំអោយក្មេងប្រុសស្លូតបូតម្នាក់ប្រថុយជីវិតចូលក្នុងរោងខ្លាកំណាច់ទាំងភ័យខ្លាច។ ចាប់ពីឈានជើងចូលក្នុងជីវិតបុរសកំណាចម្នាក់នេះមក កាយតូចត្រូវបាននាយកម្លោះជាន់ឈ្លីមិនលោះថ្ងៃ តែសម្រ...
