ស្របពេលចុចបិទទូរស័ព្ទថេយ៍ក៏ដើរមករកភ្លាមដែលមិនបានធ្វើអោយនាយកម្លោះដឹងខ្លួនឡើយ
«បងមីងធ្វើអីនឹង?»កាយតូចលើកដៃស្រឡូនមកចាប់ស្មាពីក្រោយខ្នងនាយកម្លោះទាំងបោះសំណួរឡើង បណ្តាលអោយសមីខ្លួនភ្ញាក់ព្រឺត
«ថេយ៍....!!»នាយកម្លោះបានបែរមុខមក លី បូមីងជាម្ចាស់ហាងអាហារមួយកន្លែងប៉ុន្តែហាងមួយនេះមានភាពល្បីល្បាញនឹងពេញនិយមជាខ្លាំងដោយសារតែម្ហូបដែលមានក្លិនឆ្ញុយគួរអោយចង់ញាំចេញពីថ្វីដៃនាយផ្ទាល់ បូមីងមានអត្តចរឹកសុភាពបុរសនឹងជាមនុស្សជិតស្និតជាមួយថេយ៍បន្ទាប់ពីជីមីនផងដែរ។
រាងតូចទុក្ខបូមីងប្រៀបដូចជាបងប្រុសយ៉ាងចឹង តែសម្រាប់នាយកម្លោះមិនបែបនឹងឡើយអារម្មណ៍នាយគឺហួសព្រំដែនដែលមានឈ្មោះត្រឹមបងប្រុសទៅទៀត ទៀតសោចនាយមិនបានយកអារម្មណ៍ការពិតប្រាប់ថេយ៍នូវឡើយទេព្រោះរងចាំឱកាសណាល្អសិន។ នៅពេលធ្លាក់ខ្លួនពិបាកខ្លាំងបូមីងនឹងហើយដែលជាបុរសតែម្នាក់គត់ចាំជួយគេគ្រប់ពេល រួមការងារក្នុងហាងនេះផងដែរ ថេយ៍មិនដែលភ្លេចគុណនាយនោះទេ។
«បងធ្វើអី?»
«អ៎ នេះទូរស័ព្ទរបស់ឯង....មុននេះមានអ្នកតេមកឯងមិននៅទើបបងជួយលើកជំនួស»នាយកម្លោះហ៊ុចទូរស័ព្ទអោយទៅកម្លោះតូចទាំងរអៀសចិត្តនៅពេលដឹងថាការដែលប៉ះពាល់របស់អ្នកដទៃដោយគ្មានការអនុញ្ញាណវាមិនសមរម្យនោះទេ។
ថេយ៍បង្ហាញទឹកមុខងើយឆ្ងល់រួចយកទូរស័ព្ទចុចមកមើលទើបធ្វើអោយគេដឹងថាគឺជានាយកម្លោះជុងហ្គុកតេមក ប៉ុន្តែគ្មានទៅបញ្ហាទេដែលបូមីងលើកនោះ
«គេជាអ្នកណាទៅថេយ៍?»ដោយហេតុចង់ដឹងខណះពេលនឹកដល់សម្តីឈ្លើយរបស់ជុងហ្គុកនាយក៏ចោទសួរ
«អឺ....គឺ»កម្លោះតូចអេះអុញហាក់ដូចជានិយាយអីមិនចេញព្រោះមិនដឹងថាគួរចាប់ផ្តើមនិយាយពីណាមុន
«គេជាម្ចាស់បំណុលឯងមែនទេ?»កាលឃើញសមីខ្លួនរាងស្ទាក់ស្ទើរចិត្តនាយក៏ចូលនិយាយទាយ ដោយហេតុឃើញថាភាគច្រើនថេយ៍បានជាប់ជំពាក់បំណុលគេច្រើន
«អ៎....មែ...មែនហើយ»បើជ្រុលជាយល់ច្រឡំហើយថេយ៍ក៏ងក់ក្បាលចាកបណ្តោយតាមនឹងតែម្តងទៅ យ៉ាងណានាយក៏ថាមិនខុសព្រោះជុងហ្គុកគឺជាកូនម្ចាស់បំណុលរបស់គេពិតមែន
ВЫ ЧИТАЕТЕ
🥊Bet on boxer love🥊
Боевикល្បែងការភ្នាល់បានកើតឡើងទៅលើអ្នកប្រដាល់ជើងឯកលំដាប់មួយរូបព្រោះតែហេតុផលចាំបាច់ ទើបនាំអោយក្មេងប្រុសស្លូតបូតម្នាក់ប្រថុយជីវិតចូលក្នុងរោងខ្លាកំណាច់ទាំងភ័យខ្លាច។ ចាប់ពីឈានជើងចូលក្នុងជីវិតបុរសកំណាចម្នាក់នេះមក កាយតូចត្រូវបាននាយកម្លោះជាន់ឈ្លីមិនលោះថ្ងៃ តែសម្រ...
