ភាគ9:បើយើងចង់ធ្វើចឹងវាយ៉ាងមិច?

535 41 0
                                        

មិនថាកម្លោះតូចព្យាយាមបង្ហាញទឹកមុខគួរអោយអាណិតប៉ុណ្ណាក៏វាមិនអាចចាក់ទំលុះក្រអៅបេះដូងនាយកម្លោះបានដែរ។
«អូយ!! លោកខ្ញ៉ំឈឺ»រាងតូចលាន់មាត់ឡើងស្របពេលដែលយ៉ុងហ្គីកំពុងចាប់កញ្ឆក់ដៃរបស់គេជាប់ដើម្បីមូលដោះចិញ្ជៀននោះចេញវិញទាំងប្រើកំលាំងសុទ្ធសាត នាយព្យាយាមចាប់ទាញដកចុះឡើងៗដោយមិនខ្វល់នោះទេថាសមីខ្លួនស្រែកត្អូនត្អែរឈឺប៉ុណ្ណា

«ឈប់ទៅលោក ខ្ញ៉ំឈឺណាស់»កម្លាំងដៃកាន់តែខ្លាំងស្របពេលកាយតូចព្យាយាមនិយាយបញ្ឈប់ទាំងអារម្មណ៍ខំទប់មិនអោយស្រែកលឺជាងនេះ មួយប្រព្រិចភ្នែកយ៉ុងហ្គីបានដកចិញ្ជៀននោះចេញមកវិញបានរួចប្រញ៉ាប់យកកូនកន្សែងមកជូតប្រៀបដូចជារបស់នោះបានប្រឡាក់ភួកជ្រាំយ៉ាងចឹង។

«.....»ជីមីនព្រេបមាត់លួចយំសសឹកដោយលើកដៃមកមើលទើបឃើញថាម្រាមដៃនាងរបស់គេពេលនេះបានរលាតស្បែកចេញឈាមមករឹមៗហើយព្រោះតែការកកិតជាមួយចិញ្ចៀនបូករួមកម្លាំងដែលនាយកម្លោះបានព្យាយាមដកចេញទាំងគ្មានរបស់រំអិលជាជំនួសទៀតទើបវាក្លាយទៅជាបែបនេះ

  «ចេញពីឡានយើងទៅ....»មិនសួរនាំហើយក៏មិនបារម្ភ ថែមទាំងពោលពាក្យដេញគេអោយចុះចេញពីឡានខ្លួនទៀត
  «តែ....តែវាយប់ហើយ លោកអោយខ្ញ៉ំចេញធ្វើអី?»កាយតូចងើយមុខឡើងទាំងជ្រួញចិញ្ចើមឡើងព្រោះមិនយល់ដែលនាយកម្លោះអោយគេចុះចេញពីឡានទាំងដែលវាយប់ហើយថែមទាំងមេឃរកចង់ភ្លៀងទៀត

«យើងប្រាប់អោយចេញ ក៏ចេញទៅ!! ឆាប់ទៅ»នាយបែរមុខស្រែកកម្ហក់ទៅកាន់កាយតូចទាំងមុខក្រម៉ៅប្រៀបដូចបិសាចចូលខ្លួនមួយរំពេទសឹងតែមិនអាចអោយជីមីនតាមទាន់ចរឹកប្រែប្រួលរបស់នាយបាន។ រាងតូចស្ទាក់ស្ទើរព្រោះបើអោយគេទៅផ្ទះវិញម្នាក់ឯងវាមិនអាចនោះទេដោយសារតែនៅតាមផ្លូវក៏មានព្រៃស្ងាតផងដែរបើដើរសុខៗសត្វលោតចេញមកនោះអោយគេគិតយ៉ាងមិច? ម្យ៉ាងទៀតផ្លូវនេះជាផ្លូវស្ងាតចឹងឡានជិះមកតែមួយៗទេ ដូច្នេះហើយបានជាគេមិនហ៊ានចុះទៅ ប៉ុន្តែរាងកាយដែលកំពុងអង្គុយនៅស្ងាមកំពិងគិតនោះស្រាប់តែត្រូវបានដួលទៅលើថ្នលភ្លាមៗខណះពេលយ៉ុងហ្គីខិតទៅបើកទ្វាឡានរួចរុញគេចេញមួយទំហឹងទាំងចិត្តដាច់

🥊Bet on boxer love🥊Where stories live. Discover now