ភាគ:17«ដឹងថាធ្វើបែបនេះលទ្ធផលវាមិនល្អទេហ្ហឹម!!»

5.2K 309 16
                                    

ថេយ៉ុងដែលគេងនៅខាងលើ ដោយសារតែគេងម្នាក់ឯងគេស្រាប់តែមានអារម្មណ៍ល្ហល្ហេវទើបម្រាមដៃតូចៗដូចបន្លាក្រូចប្រឹងលូករាវស្វែងរកកាយមាំដែលតែងគេងអោបក្រសោបខ្លួនរាល់ដងតែក៏មិនប៉ះ ទើបបង្ខំចិត្តបើកភ្នែកឡើងសម្លឹងរកមើលនាយធំតែគ្មានវត្តមានរបស់នាយនៅទីនេះទេ។

ថេយ៉ុងចុះពីលើពូកដោយមានអោបតុកាតាទន្សាយមួយមកជាមួយ 👇

  ដើរសម្ដៅទៅរកទ្វារទាំងទឹកមុខខិលខូចព្រោះក្នុងចិត្តគេកំពុងគិតវិធីធ្វើឲជុងហ្គុកលួងលោមគេទៀតហើយ ប៉ុន្តែគ្រាន់តែចេញមកដល់ខាងមុខបន្ទប់រូបភាពស្និតស្នាលមួយនោះបានបញ្ឈប់ស្នាមញញឹមដែលរីកស្រស់ដូចផ្កានោះភ្លាមៗ ថេយ៉ុងមិនមាត់គេបន្តសម្លឹងមើលរូបភាពស្និតស្នាលពិសេសនោះ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ដើរសម្ដៅទៅរកទ្វារទាំងទឹកមុខខិលខូចព្រោះក្នុងចិត្តគេកំពុងគិតវិធីធ្វើឲជុងហ្គុកលួងលោមគេទៀតហើយ ប៉ុន្តែគ្រាន់តែចេញមកដល់ខាងមុខបន្ទប់រូបភាពស្និតស្នាលមួយនោះបានបញ្ឈប់ស្នាមញញឹមដែលរីកស្រស់ដូចផ្កានោះភ្លាមៗ ថេយ៉ុងមិនមាត់គេបន្តសម្លឹងមើលរូបភាពស្និតស្នាលពិសេសនោះគឺស្នាមញញឹមនិងក្រសែរភ្នែកមួយគូរនោះដែលលោកម្ចាស់របស់គេកំពុងសម្លឹងទៅនាង ហេតុអីសុខៗគេមានអារម្មណ៍ថាឈឺ? ទាំងដែលរាល់ថ្ងៃនេះពួកគេទាំងពីមិនដឹងស្ថិតក្នុងឋាន:អ្វី ជាអ្វីនិងគ្នាឲពិតប្រាកដ រស់នៅជាមួយគ្នាដោយគ្មានភាពជាក់លាក់ផងនោះ?។

ជុងហ្គុកដែលនៅខាងក្រោមក្រោយក្រឡេកឃើញបណ្ដូលចិត្តកំពុងឈរបង្ហូរទឹកភ្នែកសម្លឹងមកកាន់នាយដោយក្រសែរភ្នែកឈឺចាប់ វាក៏បានធ្វើចិត្តដែលធ្លាប់តែរឹងមាំកន្លងមកបានរង្គោះរង្គើ នាយមិនចង់ឃើញគេយំ ហេតុអី? ទទួលស្គាល់ថានាយនិងគេនិងមិនទាន់មានអ្វីមួយមកបញ្ជាក់ពីឋាន:ពួកនៅឡើយប៉ុន្តែអារម្មណ៍នាយពេលនេះកំពុងបញ្ជាក់ថាគេមិនមែនមនុស្សធម្មតាគេកំពុងមានឥទ្ធិពលលើនាយ ទឹកភ្នែកទាំងនោះវាហាក់ដូចជាគ្រាប់ព្រួញដែលបានបាញ់មកកាន់នាយឲឈឺយ៉ាងចម្លែក។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now