ភាគ:29 "គាត់គួរឲចាប់អារម្មណ៍ ខ្ញុំចង់បានគាត់"

4.4K 299 19
                                    

ដោយសារមានរឿង ទើបថេហ្យុងឈប់ដើរទិញរបស់ប្ដូរមកជាចូលសាឡនឲគេធ្វើខ្លួនឲវិញ។ល្មមរួចរាល់ ថ្ពាល់ថេហ្យុងឡើងក្រហមតែម្ដងដោយសារបុគ្គលិកនៅទីនោះនាំគ្នាសរសើរគេមិនដាច់ពីមាត់។ដំបូងថេហ្យុងក៏មិនមែនបែបនេះដែរ ប៉ុន្តែគេបានគិតថាជីវិតគេបានផ្លាស់ប្ដូរហើយបន្ទាប់ពីជុងហ្គុកបានយកគេទៅនៅជាមួយមើលថែរថ្នាក់ថ្នម ផ្ដល់អោយគេគ្រប់យ៉ាង បើទោះមិនដឹងក្នុងឋាន:ជាអ្វីក៏ដោយ ប៉ុន្តែអារម្មណ៍គេប្រាប់ថាគេបានលង់ស្រឡាញ់នាយហើយ ដូច្នេះគេក៏កែរប្រែខ្លួនឯងដើម្បីបាននាយ គេមិនអាចបាត់បង់នាយទេ។

មកដល់ក្រុមហ៊ុនថេហ្យុងឈរចំហរមាត់ងើយ.ក្បាលទៅលើសម្លឹងមើលអគារដ៏ខ្ពស់នោះ ព្រះអើយហេតុអីខ្ពស់ថ្នាក់នេះគេចង់ញ័រជើញទៅហើយ។

"ម្ចាស់តូចទៅបានហើយលោកម្ចាស់កំពុងរងចាំ"ម៉ាប្យុង

"អឹម តោះ"ថេហ្យុង ងក់ក្បាល សឹមបិទភ្នែកដកដង្ហើមសម្រួលអារម្មណ៍បន្តិចសឹមបោះជំហានដើរចូលទៅក្រោមការតាមមើលរបស់បុគ្គលិករាល់គ្នាដែលកំពុងសម្លឹងមើលគេមិនដាក់ភ្នែកនោះ។

"អេ៎ ឯងម្នាក់មកជាមួយម៉ាប្យុងមុននេះជាអ្នកណាស្អាតខ្លាំងណាស់"
"មែនហើយៗ"
"ស្អាតដូចទេពបុត្រយ៉ាងអញ្ចឹងព្រះអើយ.. "
"គ្មានឃើញស្អាតស្អីផង"
"បើច្រណែនគាត់ថាទៅ"
"ឆើស៎"
"នាំគ្នានិយាយនិង ចង់បានការងារធ្វើផ្សេងហ្ហេស?"ណាមអ៊ុន
"សុំទោសបងប្រធានផ្នែក" ពួកនាងប្រញាប់អោនសុំទោសនិងរត់ទៅកន្លែងធ្វើការវិញភ្លាមៗ មិនបានទេប្រធានផ្នែករបស់ពួកនាងកាចណាស់ស្រួលមិនស្រួលគឺដេញពួកនាងចេញមិនខាន។

តុកៗ!!

"អគ្គនាយកម៉ាប្យុងសុំចូលជួបចាស៎"

"អោយគេចូលមក"ជុងហ្គុក

"ចាស៎អគ្គនាយក សូមអញ្ជើញអ្នកប្រុស"លេខាអូ បែរមកនិយាយជាមួយថេហ្យុងវិញទាំងញញឹម តាមរយៈការតែងខ្លួននាងទាយដឹងខ្លះៗហើយថាម្នាក់នេះជាអ្នកណា។ថេហ្យុងគ្រាន់តែញញឹមដាក់នាងបន្តិចនិងដើរចូលទៅជាមួយសំនៀងផ្អែមស្រទន់របស់គេហៅទៅកាន់អ្នកម្ខាងទៀតឲងើបមុខចេញឯកសារជាចាំបាច់។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Där berättelser lever. Upptäck nu