ភាគ:24 "មនុស្សដំបូងបំផុតដែលយើងស្រឡាញ់"

4.8K 318 3
                                    

ខណៈឯជុងហ្គុកកំពុងតែក្ដៅ នាយនិងមិនស្ដាប់អ្នកណានោះទេ ទោះប្រឹងលួងយ៉ាងមិចក៏មិនងាយបាត់ដែរ អ្នកនៅក្នុងភូមិគ្រឹះនេះគឺដឹងពីនាយច្បាស់។
"ចុះ!" ជុងហ្គុក អោនមុខសម្លឹងក្មេងតូចដែលនៅទុំលើចង្កេះខ្លួនទាំងមុខមាំ។
"អត់" ថេយ៉ុង ពេបមាត់គ្រវីក្បាលតតាត់ ដៃជើងប្រឹងអោបរឹតនាយកាន់តែខ្លាំង។ ជុងហ្គុកបែរមុខគេចចេញពីកែវភ្នែកកូនឆ្កែរបស់អ្នកខាងមុខ មុននិងដើរសម្ដៅទៅជាន់ខាងលើដោយមានអាល្អិតរបស់នាយតោងជាប់និងចង្កេះ មើលពីខាងក្រោមទៅដូចឪពុកពរកូនយ៉ាងអញ្ចឹង។
ទាំងពាក្យសម្ដី កាយវិការ រូបភាពទាំងអម្បាលមាណមុននេះហ្គូយ៉ុននាងបានមើលឃើញទាំងអស់ធ្វើឲនាង លួចនឹកគិតថាថេយ៉ុងនិងប្រាកដត្រូវជុងហ្គុកដាក់ទោសយ៉ាងធ្ងន់ធ្ងមិនខាន ដែលគេហ៊ានបង្ករឿងចលាចលមុននេះ ។តែមានឯណា នាងប្រហែលជាគិតខុសហើយ ជុងហ្គុកដែលមានទឹកមុខមាំ ជាមួយកែវភ្នែកក្រហមច្រាលមុននេះ កំពុងប្រែក្លាយជាកូនទន្សាយតូចមួយក្បាលដែលកំពុងដេកលើភ្លៅថេយ៉ុងឲគេស៊កដៃចូលសរសៃរសក់ទន់រលោងរបស់នាយលេងស្រាលៗ។
"មុននេះ អ្នកណាថាចង់វាយអូន?" ថេយ៉ុង អោនមុខមកចោតសួរអ្នកដែលគេងចុចក្បាលពោះមានសាច់ទ្រលុកទ្រលន់របស់ខ្លួនលេងនោះ។
"ហឹ្ហម មិនដឹង"ជុងហ្គុក រុលមុខចូលជិតសាច់ពោះគេ ថើបថ្នមៗនិងខាំញេញតិចៗ ថ្ងៃនេះមានអារម្មណ៍ចម្លែកណាស់បែរជាចង់លេងក្បាលពោះក្មេងក្បាលខូចនេះទៅវិញ។
"ហេតុអីមិនដឹង មុននេះអូនឮលោកម្ចាស់និយាយច្បាស់ណាស់ នៅមានផ្ដៅនោះទៀតយ៉ាងមិចចង់វាយអូនមែនហ្ហេស៎?"ថេយ៉ុង
"ក៏~មកពីអូនធ្វើឲយើងបារម្ភពេញមកព្រឹកធំ មកវិញក៏ធ្វើឲយើងខឹងទៀតបានយើងមិនយកកាំភ្លើងដេញបាញ់ទាំងពីនាក់សំណាងពេកទៅហើយហឹុស!"ជុងហ្គុក ផ្ងារខ្លួនងើបមិខសម្លឹងទៅចំមុខតូចច្រមិចៗដែលកំពុងសម្លឹងមកនាយមក់ៗបែបមិនដឹងខ្យល់អីឲនាយកើតចិត្តនឹកខ្នាញ់គេជាខ្លាំង បើគួរឲស្អប់បែបនេះតើឲនាយខឹងគេបានយ៉ាងមិច?។
"កុំមកបន្ទោសអូន មកពីលោកម្ចាស់មុននេះដែលនាំរឿងអន់ចិត្តឲគេនោះ" ថេយ៉ុង ពេបមាត់ដាក់នាយ ប្រអប់ដៃតូចៗលូកមកអង្អែលលើថ្ពាល់នាយថើរៗសឹមអោនមុខមកថើបលើស្នាមសន្លាកលើថ្ពាល់ខាងឆ្វេងរបស់នាយមួយខ្សឺតថ្នមៗសឹមដកមុខចេញមកវិញក៏ប្រសព្វនិងកែវភ្នែកថ្លឺថ្លារបស់នាយដែលកំពុងសម្លឹងមកកាន់គេ។
"ហេតុអី?"
"ហឹុម?" ឮសំណួរនាយ ថេយ៉ុងក៏ចងចិញ្ចើមឆ្ងល់។
"ហេតុអីអូនថើបលើវា?"
"អូនគ្រាន់តែចង់ថើប ហេតុអី? មានរឿងអីទាក់ទងនិងស្នាមនេះ?" ថេយ៉ុង ឆ្លើយហើយឆ្លៀតត្បុលសំណួរទៅនាយវិញ ធ្វើឲជុងហ្គុកប្រែប្រួលទឹកមុខបម្រុងនិងក្រោកចេញពីគេតែក៏ត្រូវ គេទាញផ្ដួលឲគេងវិញ មិនទាន់ឆ្លើយផងចង់ទៅណា?។
"ថេយ៍~" ហៅតិចៗបែបមិនចង់និយាយ។
"ឆ្លើយនិងសំណួរអូន" ថេយ៉ុង ចុចម្រាមដៃលើបបូរមាត់នាយសម្ដីគេស្ដាប់ទៅផ្អែមល្ហែមហើយក៏ទន់ភ្លន់តែវាបង្កប់ដោយកំហិតដែលត្រូវតែឲនាយឆ្លើយមិនអញ្ចឹងយប់នេះ ឬស្អែកនេះច្បាស់ជាត្រូវតាមរកគេផ្អើលភូមគ្រឹះទៀតមិនខាន។
"តើអូនពិតជាចង់ដឹងមែនហ្ហេស៎?" ជុងហ្គុក
"អឹម!" ងក់ក្បាលបញ្ជាក់។
"ស្នាមនេះបង្ករឡើងដោយមនុស្សស្រីម្នាក់ ហឹុស" ជុងហ្គុក និយាយបន្តិចនាយក៏សើច ព្រោះនឹកឃើញដល់រឿងនោះ ។
"មនុស្សស្រី? អ្នកណា?នាងជាអ្នកណា?" ថេយ៉ុង
"នាងជាមនុស្សដំបូងបំផុតដែលយើងស្រឡាញ់"
"អរ~" ឮបែបនេះថេយ៉ុងបានត្រឹមងក់ក្បាលញញឹមស្ងួតទៅកាន់នាយ។
"តែនាងក៏ជាមនុស្សដំបូងបំផុត ដែលធ្វើឲយើងខកចិត្តដែរស្នាមនេះ និងស្នាមនេះគឺនាងជាអ្នកបង្ក អង្វរយើងអោយលែងនាង អោយនាងទៅរកមនុស្សដែលនាងស្រឡាញ់" ជុងហ្គុក លាត់អាវបង្ហាញនូវស្នាមសន្លាកផ្លែធំមួយនៅលើចង្កេះរបស់នាយដែលថេយ៉ុងគេមិនដែលចាប់អារម្មណ៍នោះទេ ព្រោះរាល់ពេលដែលនាយដោះអាវមានតែពេលធ្វើរឿងនោះ ហើយតើនរណាទៅមានពេលចាប់អារម្មណ៍នោះ?។
"អូរព្រះអើយ ហេតុអីស្នាមធំយ៉ាងនេះ តើលោកម្ចាស់ឈឺខ្លាំងទេ" ថេយ៉ុង ដៃញ័រៗទៅប៉ះនិងសន្លាកនោះស្របនិងសំណួរកែវភ្នែករលីងរលោកដក់ដោយដំណក់ទឹកភ្នែកសម្លឹងទៅនាយ។ជុងហ្គុកលូកចាប់ប្រអប់ដៃថេយ៉ុងមកថើបសឺតៗដើម្បីលួងលោមគេ។
"សឺត!! របួសប៉ុណ្ណឹងយើងមិនឈឺទេ តែអ្វីដែឈឺនោះគឺចិត្តទៅវិញទេ យើងឈឺដែលទុកចិត្តនាង ឈឺដែលស្រឡាញ់នាងពេកដល់ខ្វាក់ភ្នែករហូតដល់បិះនិងត្រូវស្លាប់ដោយសារនាងទៀតផងហឹុសៗ" ជុងហ្គុក កាន់តែនិយាយកាន់តែសើចអស់សំណើចនិងភាពល្ងីល្ងើរស្មោះស្នេហ៍របស់នាយ តើមានអ្នកណាដែលទៅល្ងង់ស្មើរចន ជុងហ្គុកទៅ ដែលយល់ថាទង្វើដែលនាងធ្វើកន្លងមកព្រោះស្រឡាញ់ខ្លួន? ចុងក្រោយនាងបែរជាធ្វើឲគេយល់ថាការស្រឡាញ់របស់នាយចំពោះនាងគឺគ្មានតម្លៃទៅវិញ។
"លោកម្ចាស់~" ថេយ៉ុង ហៅនាយតិចៗបែបចង់ឃាត់មិនចង់ឲនាយនិយាយបន្ត ព្រោះគេមើលដឹងពីភាពឈឺចាប់នៅផ្នែកខាងក្នុងរបស់នាយ គឺបានន័យថាក្នុងចិត្តនាយនៅតែដិតដាមនិងនាង នាយនៅតែស្រឡាញ់នាយ គិតដល់ចំណុចនេះកូនសាច់មួយដុំតូចនៅក្នុងប្រអប់ទ្រង់បែបជាឈឺយ៉ាងចម្លែក។
"អត់ទេ ចាំយើងនិយាយឲស្ដាប់បន្តណា" ជុងហ្គុក ដឹងពីរបំណងគេ នាយក៏ប្រកែកភ្លាម និងចាប់ផ្ដើមនឹកស្រមៃទៅកាលពីប៉ុន្មានឆ្នាំមុននដែលនាយមានអាយុ19ឆ្នាំ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now