ភាគ:42 «ចៅយើង កូនយើង!!»

4.2K 308 34
                                    

រយះពេលដែលព្រះអង្គម្ចាស់ ចាកចេញវាក៏ចំពេលថេហ្យុងដឹងខ្លួនល្មម ទើបអាចឲម្ចាសក្សត្រីអាចរៀបរាប់និងប្រាប់រឿងគ្រប់យ៉ាងទៅកាន់គេបាន ទោះមិនបានក្បោះក្បាយតែពេលនេះទ្រង់គ្មានពេលពន្យល់គេទៀតទេដោយសារទ្រង់ដឹងច្បាស់ថាមនុស្សដែលមកអុកឡុកនៅទីនេះថាជាអ្នកណា ទើបទ្រង់សុំឲថេហ្យុងទៅឃាត់ជុងហ្គុក ទោះមិនដឹងថាអាចឃាត់បានឬអត់គឺទ្រង់មានតែសាកមើល ហើយទ្រង់ក៏ចង់ដឹងដូចគ្នាថាបុត្ររបស់ទ្រង់អាចហាមឃាត់មនុស្សឃោឃៅនិងឈាមត្រជាក់ដូចជុងហ្គុក ចនបានឬអត់ ។

   ចំណែកឯថេហ្យុង ក្រោយស្ដាប់ដឹងឮរឿងគ្រប់យ៉ាងហើយបានត្រឹមធ្វើមុខងីងឺមិននឹកស្មានថាខ្លួនក៏មានឪពុកម្ដាយហៅនិងគេដែរ ថែមជាកូនស្ដេចទៀតផង។

«ថេហ្យុងទៅហាមឃាត់គេផងទៅ គេចង់សម្លាប់បិតាបុត្រហៅឆាប់ឡើង»ម្ចាស់ក្សត្រី ដើរញ៉ាប់ជើងចុះពីលើជណ្ដើរដោយមានថេហ្យុងកំពុងចុះមកជាមួយតាមការអូសទាញរបស់ទ្រង់។

ពេលវេលានេះ ទ្រង់មិនអាចអោបថើបបុត្រតាមចិត្តនឹកនាបានទេ ពេលនេះត្រូវទៅហាមឃាត់អនាគតបុត្រប្រសារទ្រង់សិន។មឮមើលចុះចាប់ប្រពន្ធមកមិនទាន់បាន៥ម៉ោងមកក៏មកតាមដល់ទីនេះទៅហើយចិត្តក្ដៅមែន។ ចេញមកដល់ខាងក្រៅភ្លាមធ្វើឲអ្នកទាំងពីអ្នកម្ដាយកូនពិតជាតក់ស្លុតនិងទដ្ឋិភាពចំពោះមុខជាខ្លាំងនៅពេលឃើញរាងកាយគ្មានវិញ្ញាណរបស់អេនណាត្រូវដេកដួលទៅលើដីឈាមស្រស់ហូរចេញពីបំពង់.កជារើយៗហាក់មិនចេះអស់សោះ។

«លោកម្ចាស់ឈប់បានហើយតើបងគិតចង់សម្លាប់បិតាអូនឲស្លាប់មែនទេ!?»ថេហ្យុង ស្រែកខ្លាំងៗរត់ចូលទៅទាញដៃនាយឲប្រលែងចេញពីការចាប់ច្របាច់កបិតារបស់ខ្លួន ទោះមិនសូវជាជឿមួយរយភាគរយប៉ុន្មានតែគេមិនអាចថាឃើញស្លាប់ហើយមិនជួយបានដែរ។

«ថេហ៍~»ជុងហ្គុក មិនខ្វល់ពីការស្រែកថាអោយរបស់គេអម្បិញមិញ នាយទាញគេមកអោបថើបទាំងក្ដីនឹករលឹកនិងបារម្ភ ប៉ុន្តែក្រោយឃើញមិនអីមានសុវត្ថិភាពបែបនេះធូរចិត្តណាស់។

«ទ្រង់ឃើញពីអ្វីដែលទ្រង់បានធ្វើទេព្រះអង្គម្ចាស់?»ម្ចាស់ក្សត្រី ចូលទៅលើកព្រះស្វាមីដោយមិនភ្លេចពោលពាក្យឌឺដងឲទ្រង់ ព្រោះទង្វើទ្រង់សឹងតែធ្វើឲទ្រង់បាត់បង់ជីវិតទៅហើយ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now