ភាគ:36"ខានជួបគ្នាយូរហើយ ជុងហ្គុក"

3.4K 233 12
                                    

បន្ទាប់ពីជំនួបជួបគ្នារវាងពាក្យសម្ដីរួច ពេលនេះគ្រប់គ្នាកំពុងស្ថិតនៅក្នុងអង្គប្រជុំដោយមានជុងហ្គុកជាអ្នកឡើងនិយាយនិងបង្ហាញអំពីម៉ូតនៅលើស្លាយ ម្នាក់ៗស្ដាប់និងមើលដោយយកចិត្តទុកដោយមិនយូរប៉ុន្មានការវាយនិច្ឆ័យក៏ចាប់ផ្ដើម ដោយគ្រប់គ្នាបានយល់ស្របនិងចូលរួមក្នុងprojectដ៏ធំមួយនេះ។

ក្រោយរួចរាល់ជុងហ្គុកគឺមានតួនាទី ត្រូវជួនព្រះនាងអេនណា សូហ្វៀរ៍ដើរមើលពីរចនាសម្ព័ននៃក្រុមហ៊ុនទាំងមូលពីជាន់លើដ៏ជាន់ខាងក្រោម ទម្រាំរួចរាល់គឺម៉ោងមួយថ្ងៃត្រង់ទៅហើយ នាយក៏ត្រូវនាំទ្រង់ទៅញាុំបាយនិងបន្តពិភាក្សាការងារបន្ត ដោយមើលទៅពួកគេនិយាយគ្នាចុះសម្រុងនិងគ្នាខ្លាំងណាស់ថ្នាក់បុគ្គលិកខ្លះនាំគ្នាខ្សិបខ្សាវគ្នា។

ចុះមកដល់ជាន់ខាងក្រោមឆ្លៀតពេលរងចាំឡាន ពួកគេបានជជែកគ្នាពីរឿងផ្ទាល់ខ្លួនបន្តិចដែរ ។

"ខ្ញុំមើលទៅលោកចនជាមនុស្សមានថ្វីដៃខ្លាំងណាស់ មើលទៅមិនខ្វះមនុស្សចង់បាននោះទេ"ព្រះនាងអេនណា បន្លឺឡើងទម្លុះភាពស្ងៀមស្ងាត់ទ្រង់ចាប់អារម្មណ៍នាយឃើញថាគិតតែអោនសម្លឹងមើលម៉ោងនៅលើនាឡិកាប៉ុណ្ណោះ។

"ហ្ហឹម!យើងគឺធម្មតាប៉ុណ្ណោះមិនអស្ចារ្យម្លឹងនោះទេ"

"តើ..លោកនិយាយជាជាខ្សែរាជវង្សដោយប្រើពាក្យ យើង មែនទេ?"ទ្រង់ចង់ចិញ្ចើមនិងសើចហាក់ពេញចិត្តនិងចរិកនាយ។

"យើងមិនចូលចិត្តគោរពអ្នកណាទេ ក្រៅពីប្រពន្ធយើង"
មួយប្រយោគនេះអោយព្រះនាងងាគមកសម្លឹងនាយភ្លាម ប្រពន្ធឬតើមនុស្សដែលល្បីនិងតែងមានមុខមាត់ក្នុងសង្គមមានប្រពន្ធដោយគ្មានអ្នកដឹងបានយ៉ាងដូចម្ដេច?

"ប្រពន្ធ? តើលោកចនមានប្រពន្ធហើយឬ?"

"មែនហើ~"

"លោកប្ដី~"

ជុងហ្គុកមិនទាន់និងឆ្លើយចប់ផង សំឡេងតូចឆ្មាលមួយក៏បន្លឺឡើងក្រោយខ្នងនាយស្របនិងម្ចាស់សំឡេងកំពុងអើត.កចេញពីកញ្ចក់ឡាននៅឡើយ ហើយគ្រាន់តែឡានឈប់ភ្លាមថេហ្យុងក៏ប្រញាប់បើកទ្វារចុះមកដោយខ្លួនឯងមិនចាំអោយណាហត់មកបើកឲទាន់នោះទេ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now