ភាគ:44 «អេតាសីុវិលអូននិងបង»

3.4K 304 16
                                    

ព្រះអង្គម្ចាស់ក្រោយឮម្ចាស់ក្សត្រីមានបន្ទូលថាបុត្រទ្រង់ក៏ភ្លោះដែរ ទ្រង់ក៏រាងភាំងបន្តិចដែរព្រោះត្រូវអនាគតកូនប្រសារមហារឈ្លើយបកឲវិញភ្លាមៗដោយមិនចាំស្អែក ពិសេសគេនៅឆ្លៀតញាក់ចិញ្ចើមទ្រើតៗឌឺទ្រង់ទៀត។

នៅពេលរសៀលជុងហ្គុកបានប្រាប់ពីរឿងដែលនាយនិងថេហ្យុងត្រូវឡើងត្រឡប់ទៅកូរ៉េវិញនៅថ្ងៃស្អែកទៅអ្នករាល់គ្នា ឯព្រះបិតាមាតាថេហ្យុងទ្រង់មិនអាចហាមឃាត់ពួកគេបានទេ ព្រោះមុននិងក្រោយពួកគេគង់តែចាកចេញទៅដដែល គ្រាន់តែទ្រង់នៅមិនទាន់បានក្បែរបុត្រឲអស់ចិត្តប៉ុណ្ណោះ ឯប៊ែលលីវិញក្រោយដឹងថាថេហ្យុងនិងជុងហ្គុកត្រូវទៅវិញថ្ងៃស្អែក ព្រះនាងតូចក៏ចាប់ផ្ដើមយំយកតែម្ដងទើប ថេហ្យុងលួងនាងនាំទៅផ្សារដើរទិញរបស់របរឲប្អូនក្នុងនាមជាបងប្រុសម្នាក់ដោយមានម្ចាស់ក្សត្រីទៅជាមួយដែរ ចំណែកឯប្រុសៗគឺនៅចាំផ្ទះ ទ្រង់មិនដឹងគិតខុសឬត្រូវទេដែលទុកខ្លាឲនៅផ្ទះតែពីរនាក់មិនដឹងថាឈ្លោះគ្នាបែកផ្សែងយ៉ាងណាទេ។

ក្រឡេកមកមើលអ្នកដែលតាំងខ្លួនខ្លាំងស្ដីឲជុងហ្គុកមាំងៗមុននេះវិញ ពេលនេះកំពុងអង្គុយលើសាឡុងសើចញឹមៗដាក់ជុងហ្គុកដែលកំពុងអង្គុយគងអន្ទាក់ខ្លាផ្អែកខ្នងនិងសាឡុងលើកដៃទាំងពីរឆ្កាងឡើងទៅលើ។

«មានអ្វីស្ដីឲយើងទៀតទេព្រះបិតាក្មេក?»ជុងហ្គុក

«គឺហេះៗ គ្មានទេកូនប្រសារ»ព្រះអង្គម្ចាស់ ស៊កព្រះហស្ថអេះកញ្ចឹង.កសើចទាំងមិនសម ព្រោះពេលនេះយល់ថាខ្លាកំពុងបាក់ចង្កូមហើយ។

«ហ្ហឹម!!សំឡេងដូចមិនសូវលះដូចមុននេះសោះ បិតាក្មេកថាចឹងទេ?»

    ចាំបានថាមុននេះ មានថេហ្យុងនិងម្ចាស់ក្សត្រីនៅ សំឡេងទ្រង់លះនិងមាំល្អណាស់ ពេលនេះបែរជាញ័រហើយស្អកទៅវិញ ហ្ហឹម!!! បិតាក្មេកនាយនេះមិនធម្មតាមែន

«ហេះៗ គឺបិតាឈឺ.កតិចតួចហ្នឹងណា»

«អរ~»

  គិតថាអរប៉ុណ្ណឹងនាយចប់មែនទេ អត់ទេ ទាន់ទ្រង់មិនទាន់មានអំនួតទៀតនាយលះចេញបន្តិចសិនគំុយូរហើយ

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now