ភាគ:37"យើងបារម្ភអូនណាស់"

3.5K 230 18
                                    

បន្ទាប់ពីចំណាយពេលញាុំបាយជាមួយគ្នារួចពួកគេក៏ត្រឡប់ទៅក្រុមហ៊ុនចូលយកឯកសារបន្តិចសិនសឹមមកភូមិគ្រឹះវិញជាក្រោយ។

នៅតាមផ្លូវពួកគេនិយាយជាមួយគ្នាច្រើនណាស់ សំឡេងសើចរបស់ពួកគេដូចជាតន្រ្តីប្រគុំរងំក្នុងដួងចិត្តអោយគ្នាយ៉ាងអញ្ចឹង វេលាទាំងនេះវាពិតជាមានក្ដីសុខខ្លាំងណាស់ ចំពោះសកម្មភាពតូចៗដែលពួកគេបានចំណាយពេលនៅជាមួយគ្នានោះ។

"ទៅដល់ផ្ទះវិញឯងមិនរួចខ្លួនទេ"ជុងហ្គុក ចាប់លើថេហ្យុងដាក់លើភ្លៅដៃមាំទាំងគូរហ័សលើមកអោបចង្កេះគេជាប់ កែវភ្នែកមានពន្លឺកំពុងសម្លឹងទៅនាយជំនិតដែលអង្គុយនៅបាំងខាងមុខក្បែរសូហ្វ័រឡាន។

"ហៃយ៉ា លោកម្ចាស់ខ្ញុំធ្វើតាមម្ចាស់តូចទេ"ម៉ាប្យុង

"មែនហើយ លោកម្ចាស់អត់មានទៅរករឿងគាត់ទេគាត់ធ្វើតាមបញ្ជាអូន"

"កុំភ័យអូនក៏មិនរួចខ្លួនដែរចាំមើលចុះ"

"អឹមលោកម្ចាស់ហា៎"ថេហ្យុង សុខៗស្រាប់តែមានអារម្មណ៍ថាល្វើយមួយរំពេច ទើបផ្អែកខ្លួនទៅប៉ិតនិងដើមទ្រូងនាយ។

"ហ្ហឹម អូនកើតអី?"ជុងហ្គុក ឃើញគេមិនស្រួល នាយចាប់លើកបង្វែរឲបែរមុខមកខ្លួននិងយកដៃស្ទាបថ្ងាសគេលមើល តែកម្ដៅធម្មតាប៉ុណ្ណោះ។

"អូនវិលមុខ អូនគេងបន្តិចបានទេ?"

"គេងចុះ មិនស្រួចត្រង់ណាត្រូវប្រាប់យើងឮទេ?"ជុងហ្គុក ក្រសោបអោបគេជាប់ ក្នុងចិត្តបារម្ភមិនស្ទើរព្រោះសុខៗស្រាប់តែប្រាប់ថាវិលមុខបែបនេះ។

"អឹ្ហម!!"

ពួកគេស្ងាត់រហូតមកដល់មុខក្រុមហ៊ុន ជុងហ្គុកដំបូងនាយមិនចង់ចុះទេ តែត្រូវទៅប្រមូលឯកសារសំខាន់មួយចំនួនទើបត្រូវទុកឲថេហ្យុងគេលើឡានម្នាក់ឯង ដោយមិនម៉ាប្យុងនៅឈយាមនៅខាងក្រៅ។

ចូលមកដល់ខាងក្នុង ជុងហ្គុកមិនបានចាប់អារម្មណ៍អ្នកណាទេនាយប្រញាប់ទៅនិងមកវិញដើម្បីទៅមើលថែម្ចាស់បេះដូងនាយ។
ឌឹប!

"អួយ!សូមទោសលោកអគ្គនាយក/ឆយ ដាអ៊ីន?"

ម្ដងទៀតដែលមានរឿងនេះកើតឡើងលើនាយ វាបីដងទៅហើយដែលរឿងដដែលៗបានកើតឡើង។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now