ភាគ:21"លោកចនខ្ញុំខ្លាច"

4.5K 285 14
                                    

ជីមីនដែលកំពុងងូចទឹកស្រាប់ឮសំឡេងចាក់សោរបើកទ្វារចូលមក ទើបគេប្រញាប់ចេញមកមើលក្រែងថាមានមនុស្សខិលខូចលួចចូលមក ព្រោះកាជីបានប្រាប់គេថានៅទីនេះគ្មាននរណាហ៊ានមកផ្ដេសផ្ដាស់នោះទេ មុននេះដោយអាងថានៅម្នាក់ឯងទើបគេចូលទៅដោយយកតែកន្សែងមួយចូលទៅទើបត្រូវចងពុងចេញមកក្រៅដោយក្នុងដៃមានកាន់ថូផ្កាមួយផងដែរ។

ក្រាក~ ទ្វារបើកភ្លាមគ្រប់យ៉ាងហាក់គាំងមួយរំពេច ក្រោយកែវភ្នែកទាំងគូរបានប្រទាក់គ្នារាងកាយមាំទាំសាច់ដុំធំៗ ជាមួយនិងស្នាមរបួលលើទ្រូងឆ្វេងដែលមានឈាមហូរបស់ឲជីមីនឃើញហើយញ័រដៃញ័រជើង មិនខុសពីអ្នកម្ខាងទៀតដែលកំពុងផ្ដោតសម្លឹងលើរាងកាយសខ្ចីបីដូចបណ្ដូលចេកមួយនោះ រួមជាមួយចម្ងល់ផងដែរ។
«ឯងជាអ្នកណា!?»
«អួយ៎!លោកជួយ អ្ហាយ៎!!!!» ទាល់តែនាយសួរទើបគេភ្ញាក់ទម្លាក់ថូចុះពីដៃរត់ហោះទៅតោង.កនាយគេចខ្លាចត្រូវអំបែងមុតជើង គ្រាន់តែគេហក់មកភ្លាមអ្នកកំលោះមាឌមាំឯណោះក៏ចងចិញ្ចើមលើកដៃមកជួយទ្រ ប៉ុន្តែភ្លាមក៏ត្រូវឲនាយបើកភ្នែកធំអោនសម្លឹងមកក្រោមក៏ឃើញថាកន្សែងរុំខ្លួនរបស់អាល្អិតនោះគឺជ្រុះបាត់ទៅហើយ ជីមីនវិញឃើញនាយសម្លឹងមកក្រោមគេក៏សម្លឹងតាមក៏ដឹងថាពេលនេះគេអត់មានអីបិទបាំងកេរ្តិ៍ខ្មាស់ក៏កាន់តែស្រែកខ្លាំងលើសដើម។

«ឆ្លើយមកឯងជាអ្នកណា ហេតុអីចូលមកក្នុងផ្ទះយើង?»
បន្ទាប់ពីរងចាំឲគេស្រែកអស់ចិត្តហើយកំលោះសង្ហារ មីន យ៉ុនហ្គី ដាក់ខ្លួនអង្គុយលើសាឡុងចោតសួរទៅអ្នកម្ខាងទៀតទាំងមុខមាំ ឯអ្នកដែលត្រូវគេចោតសួរនោះបានត្រឹមអោនមុខចុះអង្គុយត្បៀតជើងដៃទប់កន្សែងជាប់ ឫកពារខ្លាចៗព្រោះដឹងច្បាស់ថាបុរសនៅចំពោះមុខគេជានរណា។
«គឺ គឺខ្ញុំជាអ្នកបម្រើថ្មី ទើបមកទីនេះថ្ងៃដំបូងទេហើយលោកម្ចាស់បានឲខ្ញុំមកស្នាក់នៅទីនេះដើម្បីឲខ្ញុំងាយស្រួលជួយមើលថែរផ្ទះមួយនេះឲលោកផង ខ្ញុំ~ខ្ញុំសុំទោសមុននេះខ្ញុំគ្មានចេតនាធ្វើឲបែកថូរផ្ការបស់លោកទេ»ស្ដាប់ជីមីនរៀបរាប់មួយខ្សែចប់យ៉ុនហ្គីក៏មិនបានតប អ្វីដែរព្រោះនាយដឹងថាជុងហ្គុកធ្វើនេះមានបំណងអ្វីហើយ។
«មិនអីទេ ឯងអាចស្នាក់នៅទីនេះបានតែយើងហាមម្យ៉ាងមិនឲចូលទៅរញ៉េរញ៉ៃក្នុងបន្ទប់យើងទេបើមិនចាំបាច់»យ៉ុនហ្គី
«បាទៗ ខ្ញុំដឹងហើយអរគុណណាស់អ្នកប្រុស~»
«យ៉ុនហ្គី!»
«បាទ អ្នកប្រុសយ៉ុនហ្គី»
«អស់អីហើយ ទៅសម្រាកចុះ»យ៉ុនហ្គី និយាយពេលក្រោកឡើងបម្រុងទៅបន្ទប់លាងរបួសដូចគ្នាតែក៏ត្រូវជីមីនងើបមកចាប់ដៃជាប់។
«គឺ គឺខ្ញុំអាចលាងរបួសឲអ្នកប្រុសបានទេ»យ៉ុនហ្គី មិនមាត់សម្លឹងមើលដៃតូចៗដែលចាប់ដៃនាយ ជាមួយទឹកមុខខ្ជូតៗរបស់គេមួយសន្ទុះទើបងក់ក្បាលឲចម្លើយមកកាន់គេ។
«ហឹ្ហម!»
«ចាំបន្ដិច ចាំខ្ញុំទៅយកប្រអប់ថ្នាំមកសិន»ជីមីន បែរខ្លួនរត់ទៅខាងក្នុង មួយសន្ទុះទើបចេញមកវិញដោយស្លៀកពាក់ឈុតគេង និងមានប្រអប់ដៃមកជាមួយផងដែរ ចូលមកដល់គេដាក់ខ្លួនលត់ជង្គង់ចុះនៅចំពីមុខនាយ ងើយមុខសុំអនុញ្ញាតនាយបន្តិចបន្ទាប់ពីទទួកបានការអនុញ្ញាតហើយជីមីនក៏ចាប់យកសំឡីមកជូតផ្ដិតលើមុខរបួសថ្នមៗនិងជួយផ្លុំលើវាតិចៗផងខ្លាចថានាយផ្សារដែលកាយវិការជាមួយទឹកមុខមិនដឹងខ្លួនរបស់ជីមីនបានធ្វើឲយ៉ុនហ្គីសម្លឹងគេមិនដាក់ បន្ទាប់ពីរួចរាល់ពួកគេក៏បំបែកគ្នាទៅគេងរៀងខ្លួន ជីមីនវិញគេងរមិចរមួតយកដៃក្ដោបមុខញញឹមញញែមយ៉ាងចម្លែកដោយសារមុននេះយ៉ុនហ្គីស្រាប់តែយកដៃនាយមកអង្អែលថ្ពាល់គេ។
«គាត់សង្ហារណាស់ហិហិ»
ថាចប់ក៏ប្រកាច់ប្រកិនតែម្ដងដែលខុសប្លែកពីអ្នកម្ខាងទៀតដែលអង្គុយយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលជុំវិញបន្ទប់ទាំងមូលដែលសម្លឹងទៅខាងណាក៏ពោរពេញទៅដោយអនុស្សាវរីយ៍របស់នាយជាមួយនិងភរិយាជាទីស្រឡាញ់ រូបភាពរបស់នាងតែងលេចឡើងនៅចំពោះមុខនាយស្នាមញញឹមរបស់នាងតែងធ្វើឲនាយយល់ថានេះគឺជាសុភមង្គលដ៏ពិតប្រាកដ ប៉ុន្តែចុងក្រោយនាងបែរជាសម្រេចចិត្តចាកចេញពីនាយទៅវិញ ចាកចេញដោយមិនងាកក្រោយសម្លឹងមកមើលមកនាយទាល់តែសោះ។
«អូនពិតជាចិត្តដាច់ណាស់ ខាង ណាហីុហ្ហា៌~កុំធ្វើឲបងក្លាយជាមនុស្សប្រុសចិត្តដាច់ឲសោះណា»

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now