Ep 2 គ្រោះថ្នាក់ចរាចរណ៍

405 64 2
                                    

"មិនអីយ៉ាងមិច..!! ម៉ោះចាំខ្ញុំជូនទៅបន្ទប់ពិនិត្យសុខភាពឲគ្រូពេទ្យលាងរបួសឲបង"

Jaehyun មិនទាន់និយាយថាយល់ព្រមផងរាងតូចចាប់ទាញដៃនាយទៅតែម្តង

បន្ទាប់ពីលាងរបួសឲគេរួចរាល់រាងតូចក៏ត្រូវទៅផ្ទះរបស់ខ្លួនដែរព្រោះត្រូវប្តូរខោអាវញាំអាល្ងាចនេះជាមួយប៉ាម៉ាក់នឹង Sunghoon

បន្ទាប់ពីផ្លាស់ខោអាវរួចរាល់ប្រហែលជាកន្លះម៉ោងរាងតូចក៏ទៅដល់កន្លែងណាត់ជួប

"កូន Hee មកដល់ហើយហ៎េស..! មកអង្គុយជិតបង Hoon ទៅកូន" ពេលឃើញកូនរបស់ខ្លួនដើរមកអ្នកដែលជាម្តាយក៏ហៅហើយឲកូនមកអង្គុយឲស្រួលបួល

"អត់ទេ..!! ខ្ញុំអង្គុយខាងឆ្វេងក៏បានដែរ" រាងតូចយកកៅដាក់ខាងឆ្វេងហើយទម្លាក់គូទអង្គុយចុះ អ្នកទាំងអស់គ្នាអាចនឹងយល់តុគឺវាមានរាងជាជ្រុងហើយ Hee គេយកកៅអីមកអង្គុយនៃជ្រុងម្ខាងទៀតឲ Hoon អង្គុយម្នាក់ឯង តែគេមិនដឹងនោះទេថារាងក្រាស់ Sunghoon អង្គុយសម្លឹងគេទាំក្រសែរភ្នែកមិនពេញចិត្តនោះ

បន្ទាប់ពីរៀបចំកន្លែងអង្គុយរួចរាល់អ្នកទាំងបួនក៏កម្មង់អាហារញាំធម្មតាតែពេលញាំហើយ....

"ខ្ញុំទៅវិញហើយ"

"កូន Hee ទៅលឿនម្ល៉េះចាំទៅជាមួយប៉ានឹងម៉ាក់" អ្នកដែលមានឈ្មោះជាប៉ាឃាត់កូនរបស់ខ្លួនព្រោះឃើញអកិប្បកិរិយារបស់កូនដូចមិនសូវទុកមុខឲគាត់សោះឲតែជួបមុខ Sunghoon

"អត់ទេខ្ញុំមិននៅទេ..! ក្រែងលោកប៉ាហៅខ្ញុំមកញបាយមិនអញ្ចឹង? ឥលូវញាំរួចហើយរឿងអីខ្ញុំទៅមិបាន?"

"Heeseung...!!" គាត់ស្រែកហៅឈ្មោះកូនមួយទំហឹងសម្តីមិនឲចាញ់គាត់មួយម៉ាត់សោះ

"មិនអីទេលោកពូឲគេទៅចុះយើងនៅបីអ្នកបានតើ" ឃើញបែបនេះគេក៏និយាយឲរាងតូច Heeseung ទៅតែម្តងទៅទើសភ្នែកគេណាស់រាងក្រាស់ Sunghoon គេទ្រាំនឹងចរិករាងតូចសម្បើមណាស់បើមិនមែនជាកូនរបស់អ្នកមានគុណដែលគេស្រលាញ់ស្មើរជិវិតទេនោះគេសម្លាប់ចោលយូរហើយ

"លោកប៉ាឃើញទេក្មួយសំណប់ចិត្តរបស់ប៉ាគេព្រមឲខ្ញុំទៅហើយអញ្ចឹងខ្ញុំទៅហើយ..!!"

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now