Ep 11 ដឹងការពិត

338 42 9
                                    

"បើ Heeseung កើតអីឯងជាអ្នកសម្លាប់គេហើយ..!!"

"បើស្លាប់នោះយើងនឹងសប្បាយចិត្តវាសាកសមហើយ" ចិត្តមួយបារម្ភឯចិត្តមួយទៀតចង់ឈ្នះទើបនាយនិយាយបែបនេះ

"ឯង-"

"អា Hoon..!!" Jay បានរត់មកជាមួយនឹង Jungwon រួមជាមួយនឹង Jake នឹង Ethan រួមជាមួយប្អូនស្រីនាយ Zhao lusi

"ប្អូនយើងយ៉ាងមិចហើយ..!!" Zhao Ethan មកមិនទាន់បានប៉ុន្មានផងមកច្របួច 'ក' អាវរាងក្រាស់ Sunghoon ទាំងច្រឡោត

"បង Ethan ខ្ញុំថាកំទាន់ច្រឡោតអីពេលនេះមិនមែនជាពេលច្រឡោតទេ " Lusi ចូលទៅទាញដៃអ្នកដែរជាបងប្រុសមកវិញព្រោះមិនចង់មានរឿង

"ឯងជាអ្នកណាមិនបានជាមុខមាត់ដូច Heeseung?"

"យើងជាបងប្រុសរបស់ Heeseung ឈ្មោះ Zhao Ethan!!"

"បងប្រុស?"

- ត្រឡប់ទៅប៉ុន្មានថ្ងៃមុន

បន្ទាប់ពី Jake ញាំអីជាមួយ Jay នឹង Jungwon រួច Jay ក៏បាននាំរាងតូច Jake មកផ្ទះហើយនាយនឹង Jungwon ទៅខណ្ឌដើម្បីស្វែងរកកាពិតអំពីការស្លាប់របស់ប៉ាម៉ាក់រាងតូច Heeseung ចំណែកឯរាងតូច Jake វិញបានមកផ្ទះហើយគេងធម្មតាតែស្អែកឡើងនាយបានចេញទៅក្រៅទិញឥវ៉ាន់តិចតួចព្រោះជាថ្ងៃសម្រាកពេលដែរមកផ្ទះវិញក៏...

" Jake កូនថ្ងៃនេះមានភ្ញៀវរបស់ប៉ាមកលេងកូនប៉ាមិននៅទេកូនមករាក់តិចមក" រាងតូចចូលផ្ទះភ្លាមអ្នកដែរជាម្តាយក៏ស្រដីឡើង

Zhao Ethan ជាមួយនឹងប្អូនស្រីរបស់ខ្លួន Zhao lusi កំពុងតែឈរប្រុងនឹងទៅវិញតែរាងតូចមកល្មម

"ភ្ញៀវ?"

"ត្រូវហើយមកនេះមកកូន" ម៉ាក់របស់រាងតូច Jake ក៏ហៅរាងតូចមកជិត

Jake មិនដែរស្គាល់ភ្ញៀវរបស់ប៉ាខ្លួននោះទេព្រោះមិនបានចាប់អារម្មណ៍នឹងរឿងក្រុមហ៊ុនតែក្រលេកមុខឃើញភ្ញៀវ Jake ភ្ញាក់តែម្តង

"ម៉ាក់ភ្ញៀវរបស់ប៉ាមុខដូចជា Heeseung ម្ល៉េះ! ម៉ាក់កុហកកូនមែនទេ នេះជាមិត្តកូនណាមិចទៅជាបែបនេះម៉ាក់" រាងតូច Jake បានដើរទៅជិតរាងក្រាស់ច្របាច់ថ្ពាល់ផងបែរមុខឆ្វេងស្តាំផងព្រោះគិតថាជារាងតូច Heeseung

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now