Ep 10 សត្រូវតាមសម្លាប់

430 49 17
                                    

ពួកគេទាំងពីបន្តដំណើររហូតដល់ទៅពីរម៉ោងទើបមកដល់ Busan ជិះមិនយូរប៉ុន្មានក៏មកដល់ផ្នូររបស់ប៉ាម៉ាក់រាងតូចមិនបង្អង់យូរទេកាយតូចចុះពីលើឡានជាមួយនឹងរាងក្រាស់ដើម្បីឲរាងក្រាស់ Sunghoon ជូនទៅកន្លែងបញ្ចុះសពឪពុកម្តាយជាទីស្រឡាញ់របស់ខ្លួន

"ម៉ាក់..ប៉ា" មកដល់ភ្លាមកាយតូច Heeseung លត់ជង្គង់នៅចំពោះផ្នូរប៉ាម៉ាក់របស់ខ្លួនដោយរលីងរលោងទឹកភ្នែកនឹងសោកស្តាយជាខ្លាំងហើយនិយាយរឿងក្នុងចិត្តចេញមកទាំងអស់

"បើថ្ងៃនោះកូនមិនឈ្លោះគ្នាជាមួយនឹងប៉ាម៉ាក់ទេវាមិនមានរឿងបែបនេះទេត្រូវទេ? បើថ្ងៃនោះកូនមិនរឹងរូសវាមិនកើតរឿងនេះឡើងទេត្រូវទេ..ហឹក..កូនសុំទោសកូនមិនដឹងនោះទេថាវាបែបនេះតើប៉ាម៉ាក់នឹងលើកលែងទោសឲកូនទេ..អឹក.តែអ្នកប៉ាម៉ាក់ត្រូវជឿកូនណ៎ាកូនមិនបានចង់សម្លាប់ប៉ាម៉ាក់នោះទេកូនមិនដឹងរឿងនោះទេកូនមិនដឹងថាវាបែបនេះនោះទេ..អឹក" កាយតូចលត់ជង្គង់នៅមុខផ្នូររបស់ឪពុកម្តាយខ្លួនទ្រហូរយំនិយាយរឿងក្នុងចិត្តចេញទាំងអស់ហើយនិយាយថាមកពីខ្លួនទើបវាបែបនេះបើថ្ងៃនោះនាយមិនឈ្លោះគ្នានឹងឪពុកវាក៏មិនមានរឿងបែបនេះដែរ

ចំណែករាងក្រាស់ Sunghoon វិញក៏ទប់ទឹកមិនចង់ជាប់ដែរនេះជាពូមីងដែរខំចិញ្ចឹមគេតាំងពីតូចគេស្រឡាញ់ស្មើរជិវិតបែរជាមកស្លាប់ដោយស្នារដៃកូនរបស់ខ្លួន (យល់ច្រឡំ) ពួកគាត់ទាំងពីរជាអ្នកធ្វើឲគេបានមកដល់ថ្ងៃនេះហើយវាធ្វើឲកំហឹងរាងក្រាស់ឡើងមកភ្លាមៗ

"មកពីឯង Lee Heeseung ឯងជាអ្នកសម្លាប់ប៉ាម៉ាក់របស់ខ្លួន..!!" រាងក្រាស់ចាប់ទាញ ក ដៃរាងតូចមួយទំហឹងឲក្រោកឈរបែរមកចំពោះមុខខ្លួន

"ខ្ញុំគ្មានចេតនាទេ..ហឹក..វាមិនមែនជាខ្ញុំទេវាជាឧបទ្ទវហេតុខ្ញុំមិនដឹងរឿងអីទេ..អឹក" រាងតូចយំទាំងដង្ហក់បដិសេដថាមិនមែនជាខ្លួនអ្នកសម្លាប់តែរាងក្រាស់រិទ្ធតែក្តៅថែម

"មិចមិននិយាយពាក្យពិតមកថាឯងជាអ្នកសម្លាប់..!!" ច្របាច់ដៃរាងតូចមួយទំហឹងហើយនិយាយទាំងកំហឹងដូចកំរោលចូល

"អ៎ូយ..ឈឺ..ខ្ញុំមិនដឹងខ្ញុំមិនដឹងអីទេខ្ញុំមិនមែនជាអ្នកសម្លាប់ប៉ាម៉ាក់ខ្ញុំទេសុំជឿខ្ញុំទៅ..អឹក" រាងតូចអង្វរផងយំយ៉ាងគួរឲអាណិតតែរាងក្រាស់មិនទាំងមានចិត្តអាណិតបន្តិចផង

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now