Ep 4 ដឹងខ្លួនវិញ

347 55 9
                                    

"យើង..!!" Jay មិនឲរាងក្រាស់ Sunghoon ធ្វើអ្វីលើប្អូនរបស់ខ្លួនទាន់នោះទេព្រោះគេដឹងច្បាស់ពីមិត្តគេម្នាក់នេះណាស់បើចូលមកដោយគ្មានកាអនុញ្ញាតបែបនេះនឹងមានរឿងល្អមើលជាមួយគេមិនខាន

"ឯងមានសិទ្ធិអីដែរអា Jay ទើបឲប្អូនឯងចូលមក.?"

"សិទ្ធិជាមិត្តឯងនោះអី...ហីយ៉ាប្អូនយើងនឹង Heeseung ជាមិត្តនឹងគ្នាមិនឲប្អូនយើងមកមើលមិត្តខ្លួនឯហខ្លះទេហ៎េស" ដំបូងចង់និយាយលេងសើចទេតែមើលមុខរាងក្រាស់ដូចមិនអំណោយផលទើបគេនិយាយហេតុផលប្រាប់

"តែយ៉ាងណាក៏គ្មានសិទ្ធអីចូលមកមើលដែរ" រាងក្រាស់និយាយដោយសម្លេងរៀបស្មើរតែស្តាប់ទៅគួរខ្លាច

"ឯង..-"

"បានហើយបង Jay ខ្ញុំ..ខ្ញុំមើល Hee រួចហើយយើងទៅវិញទៅ" jay រកនិយាយហើយតែត្រូវប្អូនខ្លួនកាត់ទាន់ទើបគេយល់ព្រម

"ចំណែកបង Sunghoon វិញខ្ញុំសុំទោសផងដែលចូលមកដោយគ្មានការអនុញ្ញាតខ្ញុំគ្រាន់តែចង់មកសួរសុខទុក្ខ Hee ប៉ុណ្ណោះ" រាងតូច Jake នាយក៏មិនចង់មានរឿងអីច្រើនដែរទើបដាច់ចិត្តសំុទោសណាមួយនាយតូចម្នាក់នេះខ្លាច Sunghoon ណាស់

"បើគ្មានការអីទេឆាប់ចេញទៅ" រាងក្រាស់ Sunghoon តបទៅវិញដោយនិយាយពាក្យថាចេញទាំងមិនមើលមុខពួកគេទាំងពីផងធ្វើដូចខឹងឆ្កែមកពីណាអញ្ចឹង

មិនយូរ Jay ក៏អូសដៃប្អូនរបស់ខ្លួនចេញទៅតាមមើលទៅគេក៏ដឹងដែរថាពេលនេះ Sunghoon អារម្មណ៍មិនល្អទើបខ្ជិលរញ៉េរញៃ

តែ.... Jake នឹង Jay ចេញទៅមិនទាន់បានប៉ន្មានផងរាងតូច Heeseung....

កែវភ្នែកតូចៗដែលមានរោមក្រាស់ៗបានបើកមកតិចឲសុាំនឹងពន្លឺភ្លើងនៅក្នុងបន្ទប់ដែលកំពុងចាំងមកពាសពេញបន្ទប់ងាកមកមើលរាងក្រាស់ Sunghoon វិញគេបានឃើញរាងតូច Heeseung ភ្ញាក់ភ្លាមគេបានដើទៅជិតហើយមើលមុខរាងតូចភ្លាមដោយពោលពាក្យថា..

"ដឹងខ្លួនហើយហ៎េស..?"

ងាកមកមើលរាងតូចវិញមិនបានតបតនឹងពាក្យនោះទេតែបែជាកំពុងនឹករករឿងពីមុនៗមកហើយក៏នឹកឃើញឪពុកម្តាយរបស់ខ្លួន

"ប៉ា..ប៉ាម៉ាក់ខ្ញុំនៅឯណា?" រាងតូចរហ័សក្រោកអង្គុយតិចហើយសួររាងក្រាស់ព្រោះខ្លួនរបស់គេស្ពឹកដោយសារសន្លប់យូរពេក

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now