Ep 14 ថ្នាំសម្រើប

487 54 16
                                    

"ត្រូវហើយគឺជា Heeseung" រាងតូចបានមកខ្លឹបនេះជាមួយ Lin Yi Soobin នឹងនាងតូច Lusi ហើយ Lin Yi បានអោបចង្កេះរាងតូចតិចៗព្រោះមនុស្សប្រជ្រៀតគ្នាពេកណាមួយសុខភាពរាងតូចមិនសូវជាស្រួលទើបនាយអោបចង្កេះរាងតូចចំណែកនាងតូច Lusi វិញបាន Soobin ជួយកាន់ដៃកំឲវង្វេងអ្នកដែរសុំមកទីនេះគឺជារាងតូចនឹងឯងព្រោះខានមកយូរហើយចង់រំសាយអារម្មណ៍

មិនយូរប៉ុន្មានអ្នកទាំងបួនក៏ទៅបន្ទប់ Vip មួយព្រោះមិនចង់រញេរញ៉ៃណាមួយនៅបន្ទប់ Vip មើលឃើញទេសភាពខាងក្រោមផងដែរ

"អូនឃ្លានអីទេបងឲគេយកឲ" Lin Yi ស្រដីទៅកាន់រាងតូចមើលទៅដូចជាស្និទ្ធស្នាលណាស់អញ្ចឹង..!!

"ខ្ញុំយកទឹកក្រូចឆ្មារមួយកែវមិនចង់ញាំស្រាទេ"

"អ៎េ! បង Yi មើលចុះសួរតែបង Hee ចុះបង Soobin នឹងខ្ញុំនោះ" នាងតូចនិយាយទាំងពេបមាត់តិចៗលំអៀងណាស់មើលចុះ

"អ៎ា! បងភ្លេចអូនចង់ផឹកអីដែរ?" ទាល់តែនាងតូច Lusi និយាយបែបនេះទើបនាយសួរ

"អូនយកដូចបង Hee ដែរ"

"ចុះ Soobin យកអី?"

"យកស្រាបងយកឲច្រើនមកតែ...មិនបាច់ទេខ្ញុំទៅក្រោមហើយកម្មង់នៅក្រោមក៏បានដែរមានអ្នកណាចង់ទៅទេ?"

" ខ្ញុំបង Bin " រាងតូច Heeseung ឆ្លើយភ្លាមព្រោះចង់សប្បាយដែរ

"តែ..Hee ឯងមិនទាន់ជាស្រួលបួលទេ" Soobin ប្រកែកភ្លាមៗពេលដឹងថារាងតូចចង់ទៅក្រោមជាមួយខ្លួន

"មិនអីទេបង Bin ខ្ញុំជាហើយ"

"បងថាអូនគួរតែស្តាប់តាម Soobin ទៅនៅជាមួយបងទីនេះហើយអូនមិនទាន់ជាស្រួលបួលទេ" Lin Yi និយាយទៅកាន់រាងតូចដោយប្រើសព្ធនាម "អូន" ជាលើកទីពីរ

"បាទ! អញ្ចឹងក៏បាន" បើគេហាមហើយខ្លួនក៏មិនចង់ទៅដែរខ្លាចជាបន្ទុក

"អញ្ចឹង Lusi ចង់មកជាមួយបងទេ?"

"ទៅបង Bin" ក្មេងទាំងពីរអ្នកនេះទើបតែស្គាល់គ្នាមិនទាន់បានមួយថ្ងៃស្រួលបួលទេតែមើលទៅស្និទ្ធស្នាលគ្នាល្អណាស់

"តោះ"

"បង Hee អូនទៅក្រោមហើយណ៎ាបងនៅជាមួយបង Lin Yi បានទេ"

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now