Ep 13 កន្លែងថ្មី

287 42 3
                                    

" អូនចង់រៀននៅកូរ៉េជាមួយបង Heeseung ដែរបង Ethan " នាងតូច Lusi សុំអ្នកដែរមាននាមជាបងប្រុសរបស់ខ្លួនព្រោះនាងក៏ចង់រៀនជាមួយរាងតូច Heeseung ដែរ

"Aww!!ចុះអូនមិនរៀននៅឯប្រទេសចិនទេហ៎"

"ទេ! អូនរៀននៅទីនោះអប់សុខណាស់"

"ចាំបងគិតមើលសិនឯងនេះមើលចុះជួបគ្នាមិនទាន់បានប៉ុន្មានផងក៏លំអៀងបាត់ហើយ" Ethan ហួសចិត្តនឹងនាងតូច lusi ព្រោះគ្រាន់តែជួបរាងតូច Heeseung ភ្លាមគឺលំអៀងតែម្តង

"ហិហិ! មកពីបង Heeseung គាត់គួរឲ្យស្រឡាញ់ជាងបង" នាងតូចសើចតិចៗហើយនិយាយឌឺទៅកាន់ Ethan បងប្អូនគេទាំង 3 នាក់នេះពេលនេះមើលទៅគឺមានក្តីសុខខ្លាំងណាស់

"កាត់"

ងាកមកមើលរាងក្រាស់ Sunghoon វិញម្តងនាយចេញមកក្រៅដោយស្រងូតស្រងាត់ហើយក៏ត្រឡប់ទៅក្រុមហ៊ុនរបស់ខ្លួនក្រោយពីឃើញកាយវិការរបស់រាងតូចរួចមើលទៅរាងតូចខ្លាចនាយហើយស្អប់នាយខ្លាំងណាស់រាងក្រាស់ Sunghoon មិនបានមកមើលរាងតូចមួយអាទិត្យហើយសូម្បីតែអើតមើលក៏អត់ដែរទើបធ្វើឲផ្លូវចិត្តរាងតូចធូរស្រាលជាងមុនបន្តិចកន្លះខែក្រោយមករាងតូចបានចេញពីមន្ទីរពេទ្យដោយគ្មានការបង្ហាញមុខរបស់រាងក្រាស់ Sunghoon បន្តិចទាល់តែសោះហើយរាងក្រាស់ Ethan នាមជាបងរាងតូច Heeseung បាននាំរាងតូចទៅភូមិគ្រឹះមិត្តរបស់ខ្លួនដោយមិត្តរបស់ Ethan ចាំទទួលនៅមុខភូមិគ្រឹះជាស្រេចដោយមានអ្នកបំរើជាង 20 នាក់អមពីក្រោយ

" Choi LinYi Villa luxury "


"សួស្តី! Ethan ខានជួបគ្នាយូរហើយ" Lin Yi អោប Ethan បន្តិចទុកជាការរាក់ទាក់

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now