Ep 7 វាជាអ្នកណា?

585 60 10
                                    

ងាកមកមើលរាងតូច Jungwon វិញម្តងថ្វីថ្បិតតែខ្លួនគេងបានតិចពិតមែនតែនាយមិនចេះគេងទ្រមួកនោះទេម៉ោង 6 មិនទាន់ទេនាយក្រោកហើយតែក្រោកលើកនេះដូចជាពិបាកជាងរាល់ដងព្រោះនាយគេងមិនបានគ្រប់គ្រាន់តែមិនមែនជាបញ្ហារធ្វើឲនាយមិនក្រោកនោះទេអ្វីដែលចម្លែកក្រោកមកឃើញរាងក្រាស់ Jay កំពុងគេងអោបខ្លួនទៀតតែវាមិនចម្លែកសម្រាប់នាយនោះទេមនុស្សប្រុសម្នាក់នេះឆ្លៀតឱកាសគ្រប់ពេលហើយមិនបង្អង់យូរនាយចុះពីលើគ្រែទៅងូតទឹកហើយធ្វើប្ហូបឲរាងក្រាស់ដូចធម្មតា

"បានអីញាំខ្លះ?" មួយសន្ទុះក្រោយមករាងក្រាស់ Jay ក៏ចុះមកក្រោមឃើញរាងតូច Jungwon កំពុងរាបអាហារដាក់លើតុ

"...." មិនមានការឆ្លើយតប

"មកញាំជាមួយគ្នាមក" ដាក់គូទអង្គុយហើយហៅរាងតូចដែលបម្រុងនឹងដើរទៅអង្គុយលើសាលុងម្តងទៀត

"....." អត់ឆ្លើយអត់លឺ

"Yang Jungwon លឺខ្ញុំហៅទេ..!!" មិនមាត់ៗបែបនេះទើបគេស្រែកដាក់នាយ

"ស្អីលោក...ហេតុអីចាំបាច់ស្រែក..ហឹក..មនុស្សអាក្រក់" អង្គុយចុចទូរសព្ទសុខៗសម្លេងមួយវ៉ះរបស់រាងក្រាស់ធ្វើឲនាយជ្រុះទូរសព្ទ័ពីលើដៃហើយ

"ហៅធម្មតាមិនស្តាប់..!! មកនេះមក"

"....." មិនមានការឆ្លើយតបអ្វីទាំងអស់តែរាងតូច Jungwon ដើរទៅជិត Jay

មិនបង្អង់យូរដៃដ៏វែងក្រាស់មួយនោះក៏ទាញអ្នកដែលមាននាមជាជំនួយការរបស់ខ្លួនមកអង្គុយលើផ្លូវរបស់ខ្លួន

"បានហើយឈប់យំទៅឈប់ស្អាតអស់ហើយ" រាងក្រាស់យកដៃរបស់ខ្លួនជូតទឹកភ្នែករាងតូចនាយដឹងច្បាស់ណាស់ថារាងតូចម្នាក់នេះមិនចូលចិត្តសម្តីខ្លាំងនោះទើបដាច់ចិត្តលួងវិញ

"ហេតុអីចាំបាច់ស្រែកដែរ...ហឹក"

"បានហើយឈប់យំទៅខ្ញុំសុំទោសណា" រាងក្រាស់ក៏លួងបន្តដៃម្ខាងអោបចង្កេះ

"ឆាប់ញាំបាយលេបថ្នាំង
ហើយទៅគេងទៅ" រាងក្រាស់ក៏និយាយបន្ត

"ខ្ញុំត្រូវធ្វើការ"

"មិនបាច់ទៅធ្វើទេគេងទៅ"

𝖳𝗁𝖾 𝖥𝗂𝗋𝗌𝗍 𝖲𝗍𝖾𝗉 // 𝖧𝖾𝖾𝗁𝗈𝗈𝗇Where stories live. Discover now