Vampire🔞(3)

3K 94 2
                                    

"លោកម្ចាស់"យ៉ុនហ្គី អោនគោរពដែលមាននាមជាលោកលោកម្ចាស់របស់គេ

"ឯងមានការអី"ជុងហ្គុក និយាយទៅកាន់កូនចៅទាំងមុខមាំស្មើគ្មានស្នាមញញឹម

"គឺថា មានមនុស្សមករកមិត្តភក្តិ ខ្ញុំសង្ស័យតែមិត្តភក្តិអាល្អិតម្នាក់នោះដែរលោកម្ចាស់បញ្ជាយកទៅដាក់ក្នុងបន្ទប់ក្រោមដីនោះទាន"

"ពួកគេមិនសង្ស័យថាពួកឯងជាអ្នកណាទេឬ?"

"គឺអត់ទេទាន មើលទៅពួកគេមិនដឹងថាពួកយើងជាអ្នកណាដែល"យ៉ុនហ្គី ក្រវីក្បាលបើតាមនាយមើលទៅពួកគេមិនសង្ស័យថាពួកនាយជាអ្នកណាដែល បើសិនពួកគេដឹងក៏ពួកគេមិនក្លាហានមកវិមានមួយនេះទេ

"អោយពួកគេចូលមក"រាងក្រាស់ និយាយទាំងញញឹមចុងមាត់ទំនងបែបមានល្បិចអីទៀតហើយ ប៉ិននេះនាយមិនបាច់អោយកូនចៅទៅស៉ើបទៀតនោះទេ(ព្រួញមួយបាញ់បានសត្វពី)

"បាទទាន"ថារួចយ៉ុនហ្គី ដើរទៅខាងក្រៅ

"ពួកឯងចូលសិនមក"និយាយរួចនាយក៏បែរខ្លួនដើរចូលខាងក្នុងវិញដែលមាននាយសុខមីន និងរាងតូចទាំងពីទៅជាមួយដែល

"ជីមីនហ៎ា យើងមានអារម្មណ៍ថាមិនស្រួលយ៉ាងមិចទេ ពួកយើងទៅវិញសិនទៅ"ជីស៊ូ និយាយខ្សឹបៗបែបលឺតែពីនាក់ គេមានអារម្មណ៍ថាមិនស្រួលយ៉ាងម៉េចក៏មិនដឹង អារម្មណ៍ភ័យខ្លាចកាន់តែកើនឡើងទ្វេដង ក៏បបួលមិត្តចេញទៅវិញ

"ឯងធ្វើកុំខ្លាចមើល យើងមើលសិនបើស្ថានភាពមិនស្រួលដកថយ"រាងតូច និយាយទៅកាន់រាងតូចជីស៊ូកុំអោយភ័យ គេមើលស្ថានភាពការសិន បើមិនស្រួលមានតែដាក់មេព្រូច។(ភ្លាវ🙃)

"ពួកឯងមកដល់ហើយ សុខមីនឯងទៅយកអាល្អិតម្នាក់នោះមក"

"បាទទាន"នាយសុខមីន អោនលារួចដើសម្ដៅទៅបន្ទប់ក្រោមដី បន្ទាប់ពីទៅមួយសន្ទុះនាយក៏នាំកាយតូចមកជាមួយដែល

"នេះលោកម្ចាស់"

"អាថេ!!!"រាងតូចទាំងពីបន្ទាប់ពីឃើញថេយ៉ុងហើយពួកគេរត់សម្ដៅទៅអោបមិត្ត ទាំងការនឹក

"ជីមីន ជីស៊ូពួកឯងមិនអីមេនទេ យើងនឹកពួកឯងណាស់"ថេយ៉ុងនិយាយទាំងស្រក់ទឹកភ្នែកគេរត់ទៅអោបមិត្តមួយទំហឹង គេពិតជានឹកពួកគេណាស់ហើយទីបំផុតពួកគេជួបជុំវិញ

Short Novel 🔞Where stories live. Discover now