អធិរាជមីន

1.9K 71 2
                                    

"អធិរាជមីនយ៉ុនហ្គី ជាអធិរាជជំនាន់ទី១០នៃរាជកាលចូស៊ុន រឿងនេះដូចទំនងអាន"សម្លេងស្រទន់របស់ក្មេងប្រុសផាកជីមីន បន្ទាប់ពីគេមើលបានមួយសន្ទុះទើបតែចាប់អារម្មណ៍ថារឿងនេះរាងតូចទំនងអាន ពិសេសសាច់រឿងតែម្ដងគេមិនដែលអានប៉ះទេ ទើបរាងចាប់អារម្មណ៍

"តួរអធិរាជនេះចិត្តអាក្រក់ឃោរឃៅម្ល៉េះ ធ្វើបាបអ្នកជាព្រះជាយាមិនលោះថ្ងៃចិត្តអាក្រក់គ្មានអ្នកដូច បើសិនជាអាចឆ្លងភពបានខ្ញុំនឹងឆ្លងភពទៅវៃអាអធិរាជនឹងម្ដង អាមនុស្សអាក្រក់ដូចលោកទាល់តែប៉ះក្មេងឆ្នាស់ដូចខ្ញុំបានសម ផូស!!ភ្លើម្ល៉េះអាមីនឯងឆ្កួតទេឬសម័យនេះហើយគ្មានរឿងឆ្លងភពឆ្លងស្អីទេ"បន្ទាប់ពីគេអានបានពាក់កណ្ដាលហើយ ចាប់ផ្ដើមមានអារម្មណ៍ថាខឹងនឹងតួអង្គក្នុងសាច់រឿងដែលគេបានអាន ព្រោះតែតួអង្គដែលជាអធិរាជធ្វើបាបភរិយាមិនលោះថ្ងៃទើបគេខឹង គេចង់ឆ្លងភពទៅវៃតួអង្គម្នាក់នឹងណាស់ តែគិតចុះគិតឡើងគេទះក្បាលខ្លួនឯងមួយទាំងហួសចិត្ត សម័យនេះគ្មានរឿងឆ្លងភពទេ តែមិនជឿកុំប្រមាថ

"ឈប់គិតនេះម៉ោងប៉ុន្មានហើយ ស្លាប់!!!ស្លាប់មិនខានទេម៉ោង១២យប់ហើយ មិនបានទេៗគេងៗ"ជីមីនស្រែកមួយវាស់បន្ទាប់ពីមើលហើយ ម៉ោង១២យប់អាត្រាតចូលថ្ងៃថ្មីហើយ ក្នុងលោកនេះមានតែផាកជីមីនទេដែលអាចធ្វើបានអានសៀវភៅតាំងពីព្រឹកដល់យប់អាត្រាតបាយទឹកគ្មានគិតទេខ្លាចដាច់ភាគ

SKIP រាជកាលចូរស៊ុន

"ទីនេះជាទីណាមើលទៅមនុស្សនៅទីនេះស្លៀកពាក់ដូចបុរាណចឹង គេថតរឿងទេដឹងទៅសួរគេសិន"ថារួចក្មេងស្រីតូចក៏ដើរចេញទៅសួរអ្នកនៅទីនេះព្រោះពួកគេស្លៀកពាក់បុរាណដូចក្នុងរឿងដែលគេបានមើលចឹង

"សួរស្តីអ៊ំស្រី តើអ៊ំស្រីកំពុងថតរឿងមេនទេ?"នាងតូចក៏សួរទៅអ៊ំស្រីចំណាស់ម្នាក់

"ថតរឿងអីទៅនាងតូច អ៊ំមិនយល់អ្វីដែលនាងតូចនិយាយទេ តែមើលយូរទៅនាងតូចមុខដូចកូនស្រីលោកមន្ត្រីផាក ដេសុខ"គាត់មិនយល់អ្វីដែលរាងតូចនិយាយអ្វីឡើយ ថតរឿងអីគេគាត់មិនយល់ តែពេលគាត់និយាយមួយសន្ទុះទើបចាប់អារម្មណ៍ថារាងតូចមុខដូចកូនស្រីលោកមន្រ្តីផាក ដេសុខដែលជាឪពុករាងតូចបច្ចុប្បន្ននឹងឯង

Short Novel 🔞Where stories live. Discover now