☙ភរិយាលោកប្រធានាធិបតី☙

1.9K 195 9
                                    

 ភរិយាលោកប្រធានាធិបតី (part 7 )

« ថ្ងៃនេះ អ្នកប្រុស មានការណាត់ជាមួយ លោកមីននៅម៉ោង ៦ ល្ងាច  បាទ »

« ខ្ញុំដឹងហើយ » ជុងហ្គុកនិយាយទាំងមិនមើលមុខលោកអ្នកចាត់ការអីបន្តិចសោះ ព្រោះតែភ្នែករវល់មើល រាងតូចញញឹមឥតឈប់

« បើចឹង អ្នកប្រុស ខ្ញុំសុំទៅធ្វើធុរៈ សិនហើយ » លោកអ្នកចាត់ ការឃើញបែបនេះហើយក៏មិនរំខាន ហើយឱនគោរពបន្តិច ក៏ដើរចេញទៅធ្វើកិច្ចការរបស់ខ្លួនវិញ

( អ្នកប្រុស ថ្ងៃនេះចម្លែកណាស់ នៅសុខៗ ក៏ញញឹម ពីមុន មុខមនុស្សស្រីណាក៏មិនចង់ មើលផង សូម្បីតែ ប្រពន្ធខ្លួនឯង ពេលនេះបែរជាសម្លឹងមើលអ្នកប្រុសតូចទាំងព្រិចភ្នែកទៅវិញ ) លោកអ្នកចាត់ការដើរ ចេញបណ្តើរ គិតក្នុងចិត្តទាំងងឿងឆ្ងល់ បណ្តើរ

« ហ៊ឹម … ក្រអូបណាស់ បើសិនជាបេះវាដាក់ក្នុងបន្ទប់ នោះ គឺ… ល្អហើយ » ថេយ៉ុងក៏បេះផ្កាលីលី4 5 ទង យកទៅដាក់ក្នុងបន្ទប់របស់ខ្លួន  ស្រាប់តែ

( នោះ គឺ …  អរ គឺ … »

« លោកអ្នកចាត់ការ  … » គេឃើញលោកអ្នកចាត់ការ របស់ ជុងហ្គុក ដែលដើរចេញមក ទើបហៅជាការគួរសម

« បាទ !! តើអ្នកប្រុសមានការអ្វី មែនទេ ? »   លោកអ្នក ចាត់ការឮហើយ ក៏ដើរទៅរករាងតូចព្រមទាំង ឱនគោរពបន្តិច

« អត់មានអីទេ គឺខ្ញុំគ្រាន់តែ ហៅលោកឪ្យផ្កានេះប៉ុណ្ណោះ   ផ្កានេះក្រអូបណាស់ បើសិនជាលោកមិន បានស្រូបយកក្លិន របស់វាទេនោះ  ពិតជាគួរឲ្យស្តាយណាស់     ណេះ! ខ្ញុំឪ្យលោកមួយទង » កាយតូចថាហើយក៏ហុចផ្កាលីលីឪ្យមួយទងប៉ុន្តែមើលទៅ លោកអ្នកចាត់ការ ហាក់ដូចជាស្ទាក់ស្ទើ

« អឺ…  អ្នកប្រុស....ខ្ញុំថា… » ព្រោះតែមានក្រសែភ្នែក ពិជឃាត មួយគូ សម្លឹងមកពីលើភូមគ្រឹះ ធ្វើឲ្យលោកអ្នកចាត់ ការមិនហ៊ានទទួល ផ្កាពីដៃរាងតូច

« អ្នកប្រុសខ្ញុំមានធុរះត្រូធ្វើជាបន្ទាន់ ខ្ញុំសុំលាសិនហើយ »នាយក្រាស់ឈរសម្លឹងមើលមករហូត ប៉ុន្តែរាងតូចមិនបានចាប់អារម្មណ៍ដឹងនោះទេ បើនាយមើលគេនៅក្នុង បន្ទប់ពីចម្ងាយ ហើយនាងនៅខាងក្រៅនឹង

Short Novel 🔞Where stories live. Discover now