☙ភរិយាលោកប្រធានាធិបតី☙

2.5K 154 4
                                    

ភរិយាលោកប្រធានាធិបតី  (Part 2)

   
« អ្នកប្រុសជ្រើសរើស មើលទៅ នេះសុទ្ធតែជាមនុស្សប្រុស ដែល
ជិតដល់ថ្ងៃលាចាកលោកមនុស្ស »

« លោកយមទូត មើលមនុស្សប្រុសម្នាក់នេះ ខ្ញុំចង់ដឹងព័ត៌មានរបស់គេ» បន្ទាប់ពីរើសមើលមួយសន្ទុះហើយគេឃើញក្មេងប្រុសម្នាក់នេះស្អាតជាងគេ គេក៏ចង់ដឹង ពីព្រោះរាងកាយគេពីមុន មិនសូវស្អាត សាច់ក៏មិនសដែរ

  « នេះគឺជាអ្នកប្រុសគីម ថេហ្យុង មានទម្រង់មុខអក្សរ V ច្រមុក្តោងស្រួច ចិញ្ចើមក្រាស់ រោមភ្នែកងោ បបូរមាត់ក្រហមព្រឿង ដៃជើងទន់ល្វន់ សម្លៀកបំពាក់ស៉ីវិល័យ សមជាកូនអ្នកមាន ល្អឥតទាស់អ្នកប្រុសសាកមើលទៅ » យមទូតនិយាយរៀបរាប់បង្ហាញរូបរាងកាយក្មេងប្រុសម្នាក់នោះគ្មានចន្លោះ

  « លោកយមទូត ខ្ញុំចង់ដឹងព័ត៌មានរបស់គេ មិនមែនរៀបរាប់ទម្រង់មុខទេ » (យមទូតនេះតាប៉ែសាហាវ😞)

« បាទ!!គេជាកូនអ្នកមានធម្មតាប៉ុណ្ណោះ »

« ប៉ុន្តែគេស្អាតយ៉ាងនេះ ហេតុអីក៏ត្រូវស្លាប់ »

« ព្រោះគេមានជំងឺបេះដូង ដូច្នេះពីរថ្ងៃទៀតគេនឹងស្លាប់ »

« ចឹង …   ខ្ញុំជ្រើសរើសយកគេចុះ »

« បាទ ចាំពីរថ្ងៃក្រោយ ខ្ញុំនឹងនាំអ្នកប្រុសទៅ»

     ពីរថ្ងៃក្រោយមក

    @ មន្ទីពេទ្យ ( បន្ទប់សង្រ្គោះបន្ទាន់ )

« អាជុងគេស្លាប់ហើយ » គ្រូពេទ្យវ័យក្មេងម្នាក់ បានទះស្មាមិត្តសម្លាញ់តិចៗ ហើយក៏សម្លឹងមើលទៅក្មេងប្រុសម្នាក់ដែលដេកស្តូកស្តឹង នៅលើគ្រែអ្នកជំងឺ ដែលត្រូវបានលាចាកលោកទៅហើយ

« អ៊ឹម » បុរសដែលជាមិត្តសម្លាញ់មានទឹកមុខធម្មតាមិនយំក៏មិនខូចចិត្ត មានតែទឹកមុខរាបស្មើ ហាក់ដូចជាគ្មានប្រតិកម្មអីបន្តិចសោះ ចំពោះក្មេងប្រុសម្នាក់នោះ

« លោកស្រី ទីបំផុតគេស្លាប់ហើយ »

« នាងចេន»  អ្នកដែលជាលោកស្រីបាននិយាយគំហកដាក់ អ្នកបម្រើជំនិតដែលឈរក្បែរខ្លួន ដែលនិយាយអំបាញ់មិញ ដោយន័យថាមិនគួរ និយាយពាក្យបែបនឹង

Short Novel 🔞Donde viven las historias. Descúbrelo ahora